ប័ណ្ណសារព័ត៌មាន
2019-07-30
នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ណុប វី រិះគន់របបក្រុងភ្នំពេញថា កំពុងខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានរហូតដល់ ១០៦រូប។
2019-07-30
បើសិនលោកអ្នកមានបញ្ហាជំងឺភ្នែក និងត្រចៀក លោកអ្នកនឹងទទួលបានការព្យាបាលវះកាត់ដោយមិនអស់ថ្លៃព្យាបាល។ អង្គការកម្ពុជាវីហ្សិន (Cambodia vision) របស់អូស្ត្រាលីនឹងព្យាបាលជំងឺភ្នែក និងត្រចៀកដល់ពលរដ្ឋខ្មែរនៅមន្ទីរពេទ្យបង្ហែកខេត្តស្វាយរៀង រយៈពេលមួយសប្តាហ៍ ដោយឥតគិតថ្លៃ ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកាខាងមុខនេះ។
2019-07-30
អ្នកវិភាគថា លោក ហ៊ុន សែន មិនចាំបាច់ឌឺដងឱ្យសហរដ្ឋអាមេរិកទេ ព្រោះរបបក្រុងភ្នំពេញនឹងត្រូវរងទណ្ឌកម្មពីអាមេរិកដោយចៀសមិនរួច បើមិនព្រមស្តារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ។
2019-07-30
អាជ្ញាធរឃុំនៅស្រុកបវេល ខេត្តបាត់ដំបងចំនួន២នាក់ នៅរសៀលថ្ងៃទី២៩កក្កដា នាំគ្នាទៅហាមឃាត់សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សប្រឆាំងដល់ផ្ទះឱ្យឈប់ជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៀត។
2019-07-29
កម្មករ ២នាក់ ស្លាប់ និង ៣១នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ ស្ថិតនៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
2019-07-29
មេដឹកនាំរបបក្រុងភ្នំពេញក្រោយពីបានស្ងប់ស្ងាត់មួយរយៈមក ក៏ចាប់ផ្ដើមសម្ញែងអំណាចរបស់ខ្លួនឡើងវិញ។ លោក ហ៊ុន សែន ព្រមានជាថ្មីទៀតថា នឹងវាយខ្នោះប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រសិនបើជាលោកហ៊ានឈានជើងចូលមកដល់កម្ពុជា។
2019-07-29
កម្ពុជាបានក្លាយជារបបគ្រប់គ្រងក្រោមបក្សតែមួយ ដែលអ្នកវិភាគខ្លះ ចាត់ទុកថា ជារបបផ្ដាច់ការ គាបសង្កត់ និងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋផ្នែកនយោបាយ ក្រោយពីរបបនេះ បានរំលាយគណបក្សប្រឆាំង ហើយរៀបចំការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគណបក្សសង្គ្រោះជាតិហៅថា ជាព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយ។
2019-07-29
អ្នកត្បូងឃ្មុំ ប្រមាណ ១៤០នាក់ តំណាងឲ្យពលរដ្ឋជិត ៧រយគ្រួសារ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ប្រមូលគ្នានៅមុខក្រសួងដែនដី នៅថ្ងៃទី២៩ កក្កដា ស្នើសុំកិច្ចអន្តរាគមន៍ជាថ្មី ក្រោយពីក្រសួងច្រានចោលសំណើពួកគាត់ កាលពីសប្ដាហ៍មុន រឿងទាមទារដីព្រៃសហគមន៍ពីក្រុមហ៊ុនចិន មកវិញ។
2019-07-29
ពលរដ្ឋ សកម្មជនគណបក្សប្រឆាំង និងសង្គមស៊ីវិលថា របបក្រុងភ្នំពេញ នៅតែបន្តបំបិទសិទ្ធសេរីភាពធ្ងន់ធ្ងរ ពេញខួប ១ឆ្នាំ ក្រោយព្រឹត្តិការណ៍បោះឆ្នោត អាណត្តិទី៦ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ។
2019-07-28
សកម្មជនបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស នៅតែរក្សាជំហរទៅទទួលលោក សម រង្ស៊ី បើទោះបីជារងការគំរាមពីអគ្គស្នងការនគរបាលជាតិថា នឹងចាប់ខ្លួន ឬបង្ក្រាបជាថ្មីទៀតក៏ដោយ។ ពួកគេនិយាយថា ការទៅទទួលលោក សម រង្ស៊ី គ្មានអ្វីខុសច្បាប់ទេ។ តើសកម្មជនបក្សប្រឆាំង មានទស្សនៈបែបណា ក្រោយពេលសមត្ថកិច្ចព្រមានចាត់វិធានការអ្នករារាំងការអនុវត្តសាលដីកាតុលាការកំពូល?
2019-07-28
ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ស៊ើបអង្កេតអាជីវកម្មឈើខ្នាតធំរបស់ក្រុមហ៊ុន ទ្រី ភាព និងត្រូវអនុវត្តច្បាប់ព្រៃឈើឱ្យបានពេញលេញចំពោះឧកញ៉ារូបនេះ ។
2019-07-28
ការលើកឡើងនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ៣រូប ដែលជាប់ពាក់ព័ន្ធករណីសង្ស័យទារលុយ ១០ម៉ឺនដុល្លារ ជាថ្នូរចេញលិខិតកាន់កាប់ដីធ្លី និងចេញច្បាប់សាងសង់ ។
2019-07-28
សកម្មជនបរិស្ថានប្រតិកម្មចំពោះការលើកឡើង របស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Royal) មិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើទេ ។
2019-07-28
មនុស្សជាង ៤០០នាក់ចូលរួមកម្មវិធីរត់ប្រណាំងដើម្បីអបអរទិវាសត្វខ្លាធំ ។ ពិធីរត់ប្រណាំងដើម្បីធម្មជាតិនេះ ធ្វើនៅទីរួមខេត្តមណ្ឌលគិរី ថ្ងៃទី២៨ ខែកក្កដា និងសហការរៀបចំដោយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំនៅកម្ពុជា (WWF-កម្ពុជា) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។
2019-07-28
មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរអនុញ្ញាតឱ្យពលរដ្ឋទាំងនោះបាននៅក្រៅឃុំ និងលើកលែងការចោទប្រកាន់លើពួកគេ ព្រោះពលរដ្ឋទាំងប្រាំរូបមិនបានប្រព្រឹត្តកំហុសដូចការចោទនោះទេ។