ប័ណ្ណសារព័ត៌មាន
2019-07-02
កម្មកររោងចក្រកាត់ដេរ យីហោ នូវ ខប ដែលតវ៉ានៅមុខរោងចក្រ នៅថ្ងៃទី២ កក្កដា ដើម្បីទាមទារឲ្យថៅកែរោងចក្រ បញ្ជាក់ថា រោងចក្រត្រូវបិទទ្វារ ឬនៅដំណើរការធម្មតា ព្រោះថៅកែបានបិទទ្វាររោងចក្រ ចាប់តាំងពីថ្ងៃទី២៦ មិថុនាមក ដោយគ្មានមូលហេតុ។
2019-07-02
សាលាដំបូងរាជធានីភ្នំពេញនឹងលើកយកសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីពីររូប ទៅជំនុំជម្រះនៅព្រឹកថ្ងៃទី២៦ កក្កដាខាងមុខ។
2019-07-02
ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រកាសពីគម្រោងដឹកនាំធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅពេលដែលលោកទៅចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដែលគ្រោងធ្វើនៅថ្ងៃទី៤ កក្កដាខាងមុខនេះ។
2019-07-01
រដ្ឋសភា ឯកបក្ស នៃរបបក្រុងភ្នំពេញ បានសម្រេចឱ្យក្រុមហ៊ុន ចំនួន៣ សាងសង់វារីអគ្គិសនីមួយកន្លែង និងកន្លែងផលិតអគ្គិសនីក៏កើតឡើងវិញចំនួនពីរកន្លែងបន្ថែមទៀត ស្ថិតនៅខេត្ត កំពង់ឆ្នាំង ខេត្ត កំពង់ស្ពឺ និងនៅខេត្តពោធិ៍សាត់ ទៅតាមសំណើរបស់មេដឹកនាំរបបក្រុងភ្នំពេញ ។
2019-07-01
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បដិសេធព័ត៌មានដែលថា ក្រសួងការពារជាតិ មិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ជួយជួសជុលអាគារបណ្តុះបណ្តាល និងឃ្លាំងផ្ទុកនាវា នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ថ្លែងប្រាប់អាស៊ីសេរី នៅមុនម៉ោងផ្សាយនេះបន្តិច លោក ទៀ បាញ់ ថា ក្រសួងការពារជាតិបានជូនដំណឹងច្បាស់លាស់រួចហើយទៅភាគីអាមេរិកជុំវិញករណីនេះ។
2019-07-01
គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ ២នាក់ បានសម្រេចចិត្តសរសេរលិខិតបញ្ជាក់ថា ឈប់ធ្វើសកម្មភាពនយោបាយទាំងអស់ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ ដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញ បណ្ដេញចេញពីក្របខណ្ឌក្រសួងអប់រំ ឬអាចរងការព្រួតវាយធ្វើបាបបន្តទៀត។
2019-07-01
សហព័ន្ធសហជីព សមាគម សហគមន៍ និងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិជាង ១០០ស្ថាប័ន ដែលធ្វើការលើសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមមួយសម្តែងការសោកស្តាយ និងរន្ធត់ ចំពោះហេតុការណ៍បាក់រលំអគារកម្ពស់ ៧ជាន់របស់ជនជាតិចិន បណ្តាលឲ្យកម្មករស្លាប់ និងរបួស។
2019-07-01
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា សិទ្ធមនុស្សនៅកម្ពុជាមានការរីកចម្រើនទៅមុខល្អប្រសើរ ដោយសារកម្ពុជាលែងមានសង្គ្រាម ហើយពលរដ្ឋបានកើនចំនួនរាប់លាននាក់ក្រោមការគ្រប់គ្រងរបស់លោក។ លោកថា សិទ្ធិមនុស្សសំខាន់ជាងគេបំផុត គឺការរស់រានមានជីវិត មិនមែនស្ថិតលើការបកស្រាយក្នុងទំព័រកាសែតនោះឡើយ។ ក៏ប៉ុន្តែ អ្នកការពារសិទ្ធិមនុស្សថា សិទ្ធិរស់រានមានជីវិតត្រូវបំពេញបន្ថែមដោយសិទ្ធិជាមូលដ្ឋានជាច្រើនផ្សេងទៀត។
2019-07-01
ពលរដ្ឋជាង ១៦០នាក់ តំណាងឲ្យ ១៩៧គ្រួសារ មកពីរឃុំចំនួន ២នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខក្រសួងរៀបចំដែនដី នៅរាជធានីភ្នំពេញ ស្នើសុំដំណោះស្រាយក្នុងវិវាទដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ដែលអូសបន្លាយជាង១០ឆ្នាំមកនេះ។
2019-07-01
សហមេធាវីលោក រ៉ាត់ រត្នមុនី គ្រោងជួបកូនក្តីរបស់ពួកគេ នៅថ្ងៃច័ន្ទនេះ ដើម្បីជជែកអំពីការប្ដឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញ ដែលសម្រេចឱ្យលោកជាប់ពន្ធនាគារ ២ឆ្នាំ ពាក់ព័ន្ធនឹងការជួយផលិតភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទនៅកម្ពុជា។
2019-07-01
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ មើលឃើញថា ការប្ដេជ្ញាចិត្តរបស់របបលោក ហ៊ុន សែន ពង្រឹងលទ្ធិប្រជាធិបតេយ្យនោះ មានតែនៅលើក្រដាសប៉ុណ្ណោះ មិនទាន់មានការអនុវត្តជាក់ស្ដែងឱ្យមានប្រសិទ្ធភាពនៅឡើយទេ។