ប័ណ្ណសារព័ត៌មាន
2019-07-27
មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសព្រៃកាន់តែច្រើន ក្នុងនោះ មានទាំងមន្ត្រីដែលទទួលខុសត្រូវការពារព្រៃឈើ និងឈ្មួញរកស៊ីព្រៃឈើមាន ទាំងជនជាតិខ្មែរ និង ជនជាតិបរទេស។
2019-07-27
មន្ត្រីបក្សប្រឆាំងអះអាងថា គ្មានសហគមន៍អន្តរជាតិណាជួយរបបលោក ហ៊ុន សែន ឡើយ ហើយសមត្ថកិច្ចក្នុងរបបលោក ហ៊ុន សែន ក៏គ្មានសមត្ថភាពតាមចាប់ខ្លួន លោក សម រង្ស៊ី ពីក្រៅប្រទេសដែរ។
2019-07-27
មន្ត្រីរបបលោក ហ៊ុន សែន ថា សាររបស់ក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា មិនឆ្លុះបញ្ចាំងការពិត អំពីអ្វីដែលកើតមានឡើងនោះទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចោទអ្នករាយការណ៍ពិសេសទាំងនោះ ថា ថ្លែងសារតាមការយល់ឃើញជាលក្ខណៈបុគ្គលឯកជនតែប៉ុណ្ណោះ។
2019-07-27
សមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់បញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី២៦ កក្កដា ក្រោមបទចោទទន្ទ្រានដីព្រៃខុសច្បាប់។ ប៉ុន្តែ សាច់ញាតិជនជាប់ឃុំនិងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។
2019-07-27
មន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញវិស័យសារព័ត៌មានដែលបានឃ្លាំមើលដំណើរការសវនាការកាត់ក្តីលើអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ កត់សម្គាល់ឃើញថា មានភាពមិនប្រក្រតីជាច្រើននៅក្នុងសំណុំរឿងនេះ។
2019-07-27
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រនេះ បានជូនដំណើរចៅស្រីច្បង ត្រឡប់ទៅសិក្សានៅប្រទេសក្រៅវិញ ដោយសុខចិត្តលើកពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ទៅពេលក្រោយទៀត។
2019-07-27
ប្រជាពលរដ្ឋនៅខេត្តសៀមរាបមួយចំនួនចង់បោះបង់ចោលអាជីពពីវិស័យទេសចរណ៍ហើយ។ មគ្គទេសក៍ទេសចរនៅខេត្តសៀមរាបប្រតិកម្មនឹងក្រសួងទេសចរណ៍ចេញរបាយការណ៍អំពីកំណើនភ្ញៀវទេសចរនៅកម្ពុជាកើនឡើងថា គ្រាន់តែជាការបង្ហាញតួលេខដើម្បីអួតអាងគេឯងឱ្យល្អមើលប៉ុណ្ណោះ តែជាក់ស្ដែងមិនមានប្រយោជន៍ដល់ពលរដ្ឋបម្រើការក្នុងវិស័យទេសចរនោះទេ។
2019-07-26
អ្នករាយការណ៍ពិសេសមួយក្រុម របស់អង្គការសហប្រជាជាតិ រម្លឹករបបលោក ហ៊ុន សែន សាជាថ្មីថា សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព គឺមិនអាចខ្វះការគោរពសិទ្ធិមនុស្សនិង ប្រជាធិបតេយ្យបាននោះទេ។
2019-07-26
មន្ត្រីជាន់ខ្ពស់នគរបាលជាតិអះអាងថា ហ្វេសប៊ុក (Facebook) របស់មន្ត្រីប៉ូលិសស័ក្ដិប្រាំម្នាក់ដែលគំរាមកំហែងសកម្មជនបរិស្ថាន និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តព្រះសីហនុត្រូវបានជនអនាមិក ឬក្រុមចោរព័ត៌មានវិទ្យា (Hackers) លួចយកទៅប្រើប្រាស់។
2019-07-26
សកម្មជនបរិស្ថាន និងមហាជនកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃការស្រាវជ្រាវ ករណីសំរាម ៨៣កុងតឺន័រ ដែលគេយកមកផ្លុងចោលនៅកំពង់ផែក្រុងព្រះសីហនុ តាមការសន្យារបស់មេគយ។ អ្នកស្រលាញ់បរិស្ថាន ទាមទារឲ្យពន្លឿនការបង្ហាញលទ្ធផលស៊ើបអង្កេត និងប្រញាប់ដឹកសំរាមចេញពីកម្ពុជាវិញឲ្យលឿន។
2019-07-26
ប្រមុខការពារជាតិរបបក្រុងភ្នំពេញបន្តបដិសេធរឿងកិច្ចព្រមព្រៀងសម្ងាត់ជាមួយភាគីចិន ក្នុងការអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅកម្ពុជា។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ លោកបញ្ជាក់ថា ក្រសួងការពារជាតិមានផែនការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម និងមានសិទ្ធិទទួលជំនួយយោធាពីបរទេស។
2019-07-26
មន្ត្រីអង្កេតជាន់ខ្ពស់ និងជាមន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ បច្ចុប្បន្ន កំពុងរងការប្ដឹងផ្ដល់តាម ផ្លូវតុលាការ នូវបណ្ដឹងសរុបចំនួន ៥បទល្មើស។
2019-07-26
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គម សាទរចំពោះការដាក់ឱ្យចូលនិវត្តន៍ចៅក្រមនិងព្រះរាជអាជ្ញាចំនួន៦នាក់ ក្នុងនោះមានព្រះរាជអាជ្ញាពីររូបគឺលោក សុខ រឿន និង លោក ហ៊ីង ប៊ុនជា។
2019-07-26
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ សម្រេចលើកពេលជំនុំជម្រះ ករណីអតីតបុគ្គលិកអាស៊ីសេរី ២នាក់ ទៅថ្ងៃទី៩ ខែសីហា បន្ទាប់ពីសួរដេញដោលអ្នកទាំងពីរនៅព្រឹកថ្ងៃទី២៦ កក្កដា។ ស្របពេលនេះដែរ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងពួកគេ។
2019-07-26
គណៈកម្មការទន្លេមេគង្គ (MRC) ឱ្យដឹងថា ពេលនេះកម្រិតកម្ពស់ទឹកទន្លេមេគង្គស្រកចុះខ្លាំងដែលបណ្ដាលឱ្យជួបបញ្ហាខ្វះទឹក។ គណៈកម្មការទន្លេមេគង្គបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជា និងប្រទេសជាប់ដងទន្លេមេគង្គផ្សេងទៀត មិនដែលជួបបញ្ហានេះទេ។