ប័ណ្ណសារព័ត៌មាន
2019-07-26
សាលាដំបូងខេត្តកោះកុង កោះហៅពលរដ្ឋ ២នាក់បន្ថែមទៀត ឱ្យចូលខ្លួនបំភ្លឺនៅដើមខែក្រោយ ទាក់ទងនឹងបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ដែលប្ដឹងពលរដ្ឋមានជម្លោះដីធ្លីជាមួយខ្លួន ៣បទល្មើសផ្សេងគ្នា។
2019-07-26
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដឹកកម្លាំងសមត្ថកិច្ចចម្រុះ រួមគ្នាជាមួយព្រះរាជអាជ្ញានៃសាលាដំបូងខេត្ត និងស្នងការខេត្ត ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តឈ្មោះ អូបាម៉ា ខេធីវី (Obama KTV) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
2019-07-25
ប្រជាពលរដ្ឋមួយក្រុមមានគ្នាចំនួន ៧នាក់ បង្កើតជាសហគមន៍នេសាទត្រី ដោយការរួមគ្នាអភិរក្សបឹងមួយនៅស្រុកឯកភ្នំ ទទួលបានជោគជ័យធ្វើឱ្យផលត្រីឆ្នាំនេះកើនឡើងច្រើន រហូតល្បីក្នុងខេត្តបាត់ដំបង។ មន្ត្រីសង្គមស៊ីវិលថា ជោគជ័យនេះ ដោយសារពលរដ្ឋទាំងនោះខំប្រឹងធ្វើការងារដោយចិត្តស្មោះត្រង់នៅក្នុងសហគមន៍ និងមានការលះបង់កម្លាំងកាយកម្លាំងចិត្ត និងសេចក្ដីសុខក្រុមគ្រួសាររបស់ខ្លួន ដើម្បីផលប្រយោជន៍រួមនៅសង្គម។
2019-07-25
សហចៅក្រមអន្តរជាតិ ជនជាតិអាម៉េរិក ត្រូវបានតែងតាំងថ្មី នៅសាលាក្ដីខ្មែរក្រហម ដើម្បីជំនួសសហចៅក្រមអន្តរជាតិ ជនជាតិបារាំង ដែលលាឈប់។ លោក ម៉ាទីន ហ្គ្រែក ខារ៉ុបឃីន (Martin Greg KAROPKIN) ត្រូវបានព្រះមហាក្សត្រខ្មែរ ទ្រង់ប្រោសព្រះរាជទាន តែងតាំង ជាចៅក្រមពេញសិទ្ធិ នៅអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម ជំនួសលោកចៅក្រម ហ្សង់ម៉ាក ឡាវែញ (Jean-Marc LAVERGNE) ដែលលាឈប់ពីមុខតំណែង កាលពីដើមឆ្នាំនេះ។
2019-07-25
ក្រសួងការពារជាតិ ប្រកាសថា នឹងដឹកនាំអ្នកសារព័ត៌មានទៅធ្វើទស្សនកិច្ចមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីមានការចោទថា កម្ពុជាអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានទ័ព នៅទីនោះ។ អ្នកវិភាគ យល់ថា អ្នកកាសែតកម្ពុជា មិនមានជំនាញនិងសមត្ថភាពគ្រប់គ្រាន់ដើម្បី មើលដឹងថា តំបន់នោះ គឺជាមូលដ្ឋានកងទ័ពចិនឡើយ ហើយដំណើរទស្សនកិច្ចនេះ គឺគ្រាន់តែយុទ្ធសាស្ត្ររបស់របបក្រុងភ្នំពេញ ឱ្យកាសែតក្នុងស្រុកជួយផ្សព្វផ្សាយឱ្យបានច្រើនដើម្បីលាងជម្រះនូវមន្ទិល សង្ស័យនានា។
2019-07-25
សហគមន៍ខ្មែរនៅអូស្ត្រាលីបែបនេះ ក្រោយពីសភាជាន់ទាបអាមេរិកបានអនុម័តច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R 526 ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ដែលបានចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
2019-07-25
សង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលចោទប្រកាន់ទាំងឡាយប្រឆាំងនឹងអតីតបុគ្គលិកអាស៊ីសេរីពីររូប។ ការទាមទារនេះ ស្របពេលសាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការសំណុំរឿងអ្នកទាំងពីរ នៅព្រឹកថ្ងៃសុក្រ ទី២៦ កក្កដា។
2019-07-25
មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី ដែលបានដាក់ពាក្យប្ដឹងសុំឱ្យក្រុមហ៊ុនឆេវរ៉ុន បញ្ចេញភស្តុតាងពាក់ព័ន្ធនឹងករណីឃាតកម្មលោក កែម ឡី នៅឯស្ថានីយប្រេងឥន្ទនៈស្តារម៉ាត កាល់តិច សន្និដ្ឋានថា អាជ្ញាធរកម្ពុជា បានព្យាយាមបិទបាំងព័ត៌មានពិតប្រាកដនៅពីក្រោយហេតុការណ៍ឃាតកម្មនេះ។
2019-07-25
សមត្ថកិច្ចការពារព្រំដែនកម្ពុជា-ថៃចំនួន ២៥នាក់ បានចុះល្បាតតាមព្រំដែននៃប្រទេសទាំង២ រួមគ្នាដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការពារសន្តិសុខតាមព្រំដែន និងបានចុះទៅត្រួតពិនិត្យស្ថានភាព បង្គោលសីម៉ាព្រំដែនលេខ២៧ ដែលស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ដីថៃក្នុងស្រុកតាប្រាយ៉ា (Tapraya) ខេត្តស្រះកែវ (Sakao)។
2019-07-25
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យអាជ្ញាធរខេត្តក្រុង មានវិធានការចំពោះក្រុមហ៊ុនសាងសង់ និងម្ចាស់សំណង់ដែលមិនអនុវត្តតាមច្បាប់ និងលក្ខណៈបច្ចេកទេស។ សង្គមស៊ីវិលយល់ថា សេចក្ដីណែនាំនេះទំនងជាគ្មានប្រសិទ្ធភាពឡើយ ដោយសារតែអំពើពុករលួយនៅតែចាក់ស្រេះក្នុងសង្គមខ្មែរ។
2019-07-25
ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ផ្សាយព័ត៌មានខ្វែងគ្នា រឿងបញ្ជីខ្មៅសមាជិកសភាអឺរ៉ុប ៦រូប។ ការផ្សាយព័ត៌មានខ្វែងគ្នានេះ កើតមានឡើង ក្រោយអ្នកនាំពាក្យ នៃក្រសួងការបរទេសនៃរបបលោក ហ៊ុន សែន បន្តបិទបាំងព័ត៌មាន រឿងហាមឃាត់សិទ្ធិមន្ត្រីបរទេស ដែលសន្យាថា នឹងអមដំណើរលោក សម រង្ស៊ី វិលទៅកម្ពុជាវិញ។
2019-07-25
អង្គការអ្នករាយការណ៍គ្មានព្រំដែន ឬ Reporters Without Borders ថ្កោលទោសការកើនឡើងនៃអំពើធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន ក្នុងនោះរួមទាំងការចាប់ខ្លួនអ្នកកាសែតពីររូប ដែលបានទៅរាយការណ៍រឿងវិវាទដីធ្លីកាលពីសប្តាហ៍មុននៅខេត្តព្រះសីហនុ និងសវនាការលើអតីតអ្នករាយការណ៍ព័៏ត៌មានអាស៊ីសេរីពីររូប ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
2019-07-24
ជនជាតិដើមភាគតិចព្នង ជិត ២រយគ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានផ្តិតមេដៃប្រកាសជំហរ ប្រឆាំងបុគ្គលមានឥទ្ធិពល ដែលលក់ដីព្រៃអភិរក្សជាច្រើនពាន់ហិកតារ ទៅឱ្យក្រុមហ៊ុនចិន។
2019-07-24
ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រកាសលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ ដែលគ្រោងប្រជុំនៅថ្ងៃសុក្រទី២៦ ខែកក្កដា ទៅប្រជុំនៅពេលក្រោយ ដោយមិនបានកំណត់ពេល និងបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះទេ។
2019-07-24
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សបានចោទប្រកាន់ថា សំណុំរឿងសកម្មជនយុវជនដែលនិយមលោក បណ្ឌិតកែម ឡី គឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ជាប់ពាក់នឹងរឿងនយោបាយជាជាងអនុវត្តនីតិវិធីច្បាប់។