ប័ណ្ណសារព័ត៌មាន
2019-07-24
ក្រសួងការពារជាតិ មិនទាន់ស៊ើបអង្កេតជាផ្លូវការលើប្រធានតុលាការយោធានោះទេ បន្ទាប់ពី មានការការចោទប្រកាន់ថា បានប្រមូលផ្តុំបក្ខពួកសាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយអស់រយៈពេលច្រើនឆ្នាំមកហើយ។
2019-07-24
សាលាដំបូងរាជធានីភ្នំពេញរក្សាទុកថ្ងៃជំនុំជម្រះសំណុំរឿងទាំងពីររបស់អតីតបុគ្គលិកអាស៊ីសេរីក្នុងថ្ងៃតែមួយដដែល។ មន្ត្រីសិទ្ធិមនុស្សថា សវនាការបែបនេះអាចមានភាពខ្វះចន្លោះ និងរំលោភលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទ។
2019-07-24
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ ឈាន (Wu Qian) ថា ចិន និងកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការល្អនឹងគ្នា រួមទាំងផ្នែកហ្វឹកហ្វឺនវិស័យយោធាផង។ ប្រតិកម្មរបស់មន្រ្តីយោធាជាន់ខ្ពស់ចិនរូបនេះ ត្រូវបានដកស្រង់ក្នុងសារព័ត៌មាន AP នៅថ្ងៃទី២៤ ខែកក្កដា។ លោក វូ ឈាន អះអាងថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាផ្នែកយោធានេះ មិនមែនដើម្បីយកប្រទេសដែលជាភាគីទីបីណាមួយ ជាគោលដៅនោះឡើយ។
2019-07-24
ប្រជាពលរដ្ឋនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មួយចំនួនព្រួយបារម្ភថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយកម្ទេចថ្មនៅភ្នំធំ ឃុំអូរប្រាសាទ ធ្វើឱ្យហិនហោចសម្បត្តិធម្មជាតិរបស់រដ្ឋកាន់តែខ្លាំងឡើង។ អ្នកភូមិទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យបញ្ឈប់ក្រុមហ៊ុនធ្វើអាជីវកម្មកិនថ្មទាំងនោះជាបន្ទាន់។
2019-07-24
មេធាវីការពារក្តីឱលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ចោទតុលាការរបបក្រុងភ្នំពេញថា កំពុងរំលោកលើនីតិវិធីនៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធ មិនបានឆ្លើយតបទៅនឹងការស្នើសុំឱ្យកូនក្តីរបស់លោកទាំងពីរនាក់ឱ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។
2019-07-24
ការកាប់រុករានទន្ទ្រាន ឈូសឆាយព្រៃអភិរក្ស និងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ គឺជាប្រធានបទ ដែលសហគមន៍ជនជាតិដើមភាគតិចទំពួន រស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានថ្លែងក្នុងវេទិកាសាធារណៈនៅចំពោះមុខ អាជ្ញាធរស្រុក មេឃុំ និងសមត្ថកិច្ចពាក់ព័ន្ធឱ្យជួយរកដំណោះស្រាយ។
2019-07-24
សហគមន៍អភិរក្សផ្សោតព្រែកកាំពី រស់នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះសម្ដែងក្តីបារម្ភ ពីការផុតពូជសត្វផ្សោតដែលកំពុងរស់នៅ ក្នុងអន្លង់អភិរក្សជីវសាស្ត្រចម្រុះ តាមដងទន្លេមេគង្គខេត្តក្រចេះ នៅថ្ងៃអនាគត។ សហគមន៍ថា ភាពធូររលុងនៃការអនុវត្តច្បាប់នេសាទ និងអំពើពុករលួយ គឺជាមូលហេតុធ្វើឱ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់។
2019-07-24
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ កក្កដានេះ បានចេញសារអំពាវនាវឱ្យមានការដណ្តើមយកឯករាជ្យរបស់កម្ពុជា ពីប្រទេសចិន មកឱ្យខ្មែរគ្រប់គ្រងវិញ។ លោក សម រង្ស៊ី ថា កម្ពុជាមិនត្រូវចូលដៃបម្រើនយោបាយឈ្លានពានរបស់ចិននោះទេ។
2019-07-24
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន គឺជាអ្នកនៅពីក្រោយការបញ្ជាដាក់ឈ្មោះតំណាងរាស្ត្រ និងមន្ត្រីអឺរ៉ុប ៦នាក់ ចូលក្នុងបញ្ជីខ្មៅមិនផ្ដល់ទិដ្ឋាការ ដើម្បីកុំឱ្យពួកគេអាចអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។
2019-07-24
ពលរដ្ឋជនជាតិដើមភាគតិច សកម្មជនព្រៃឈើ និងសង្គមស៊ីវិល យល់ថា ម៉ូតូ ឡាន ដែលចាប់បានពីការដឹកឈើ គួរបង្វិលឲ្យសាលាឃុំ និងមណ្ឌលសុខភាពឃុំ ប្រើប្រាស់វិញ ទើបជាការល្អ ព្រោះការដុតបំផ្លាញយានយន្តទាំងនេះ ជាការបំផ្លាញសេដ្ឋកិច្ចជាតិ ខណៈសាលាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងមណ្ឌលសុខភាពឃុំ នៅខ្វះធនធាន។
2019-07-23
មហាអំណាចចិនប្រកាសបដិសេធព័ត៌មានដែលថា ចិនមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយកម្ពុជា ដើម្បី បង្កើតមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ ប្រទេសចិនបញ្ជាក់ថា ទំនាក់ទំនងជាមួយកម្ពុជា គឺជាទំនាក់ទំនងធម្មតា មិនមានអ្វីជាអាថ៌កំបាំងនោះឡើយ។
2019-07-23
មេដឹកនាំបក្សប្រឆាំងអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការកម្លាំងយោធាចិន ដើម្បីការពារអំណាចរបស់ខ្លួន ដូច្នេះបានជាលោកដាក់កម្ពុជានៅក្រោមអាណានិគមរបស់ចិន។ របបក្រុងភ្នំពេញបានច្រានចោលការលើកឡើងនេះ និងថា លោក សម រង្ស៊ី ទំនងជាមានបញ្ហាខួរក្បាលទើបបានជាថ្លែងសារបែបនេះ។
2019-07-23
តុលាការខេត្តសៀមរាបថ្មីៗ នេះ បានចោទប្រកាន់បុរសជនជាតិអាមេរិកកាំងម្នាក់អាយុ ៥៦ឆ្នាំ មកពីរដ្ឋ Massachusetts ពីបទទិញពេស្យាចារកុមារ រូបអាសអាភាសកុមារ និងចាប់រំលោភ បំពានច្បាប់ការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ។
2019-07-23
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បដិសេធធ្វើការប្ដឹងផ្ដល់ទៅកាសែត The Wall Street Journal ឬទាមទារឲ្យម្ចាស់កាសែតនេះ កែតម្រូវ ឬសុំទោសជាសាធារណៈ ចំពោះអត្ថបទរបស់ខ្លួន ដែលថា កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឲ្យយោធាចិនប្រើប្រាស់ផ្ដាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាមក្បែរខេត្តព្រះសីហនុ។
2019-07-23
តំណាងយុវជនកម្ពុជាចំនួន ១០នាក់ បានទៅស្វែងយល់អំពីប្រជាធិបតេយ្យ និងការបោះឆ្នោតនៅប្រទេសជប៉ុន ចំនួន ៧ថ្ងៃ។ ក្នុងនោះ មានតំណាងយុវជនគណបក្សសង្គ្រោះជាតិ គឺកញ្ញា ស៊ិនចាន់ ពៅរ៉ូហ្សេត ម្នាក់ដែរ។