ប័ណ្ណសារព័ត៌មាន
2019-07-22
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសច្រានចោលព័ត៌មានដែលថា របបរបស់លោកបានចុះហត្ថលេខាជាសម្ងាត់ជាមួយភាគីចិន ឱ្យចិនតាំងមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ ក៏ប៉ុន្តែ សារព័ត៌មានបរទេសបានលាតត្រដាង និងបង្ហាញភស្តុតាងជាក់ស្តែងជាច្រើនថា របបក្រុងភ្នំពេញកំពុងឃុបឃិតជាមួយក្រុងប៉េកាំង អនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
2019-07-22
ប្រជាពលរដ្ឋប្រមាណ ៩៨០នាក់ តំណាងឲ្យពលរដ្ឋជាង ៧ពាន់គ្រួសារ ដែលមានជម្លោះដីធ្លីក្នុងខេត្តចំនួន៥ ជួបជុំគ្នានៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ដាក់ញត្តិស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅក្រសួងដែនដី និងអាជ្ញាធរថ្នាក់ក្រោម ពន្លឿនដំណោះស្រាយដល់ពួកគាត់។
2019-07-22
កម្មករជិត៤០នាក់ នៅរោងចក្រ ញូ ហ្វូម៉ា ខនធ្យូស (NEW FUMA COSTUME CAMBODIA CO.LTD) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២២ កក្កដា។
2019-07-22
អ្នកការពារបរិស្ថាន និងប្រជាពលរដ្ឋ ស្នើអាជ្ញាធរឱ្យដាក់កោះកុងជាតំបន់ការពារធម្មជាតិ ដោយសារតែកោះនោះគ្របដណ្ដប់ដោយធម្មជាតិ និងមិនទាន់រងការខូចខាតពីការអភិវឌ្ឍ។
2019-07-22
ភរិយាសកម្មជនគណបក្សប្រឆាំងនៅស្រុកវាលវែង ដែលកំពុងជាប់ពន្ធនាគារខេត្តពោធិ៍សាត់ ទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើស្វាមីរបស់ពួកគាត់ និងដោះលែងឱ្យមានសេរីភាពឡើងវិញឱ្យបានឆាប់។
2019-07-21
កងរាជអាវុធខេត្តព្រះសីហនុ សម្រេចបញ្ជូនពលរដ្ឋ ៥នាក់ និងកាសែតពីរនាក់ ទៅសាកសួរបន្តនៅតុលាការខេត្តព្រះសីហនុនៅថ្ងៃទី២១ ខែកក្កដា។ នេះជាថ្ងៃទី៣ នៃការឃុំខ្លួន បន្ទាប់ពីកងរាជអាវុធហត្ថចាប់ខ្លួនពួកគេនៅថ្ងៃទី១៩ ខែកក្កដា ក្នុងជម្លោះដីធ្លីរវាងពលរដ្ឋ និងឈ្មួញជាឧកញ៉ា។
2019-07-21
ក្រុមសកម្មជន និងមន្ត្រីជាប់ឆ្នោតមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្តជួបជុំគ្នាហូបនំបញ្ចុក ដើម្បីពង្រឹងការសាមគ្គី។ សមត្ថកិច្ចបានឃ្លាំមើល និងសួរនាំពួកគេអំពីកម្មវិធីនេះ។ សង្គមស៊ីវិលថា ពលរដ្ឋមានសិទ្ធិពេញលេញដើម្បីជួបជុំគ្នាហូបនំបញ្ចុក ដោយគ្មានការរំខាន ឬអុកឡុកកម្មវិធីឡើយ។
2019-07-21
ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មួយគ្រួសារបានបង្ខំចិត្តឱ្យកូន២នាក់ឈប់រៀនក្នុងវ័យកុមារ ដោយសារជីវភាពក្រីក្រ បណ្ដាលមកពីរាំងស្ងួតហួតហែងនៅបឹងទន្លេសាប និងផលនេសាទធ្លាក់ចុះ។
2019-07-21
លោក សៅ សុខា អះអាងថា ទោះបីជាជនល្មើសមានតំណែងប៉ុនណាក៏ដោយ ក៏លោកបញ្ជាឱ្យចាប់ទាំងអស់។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកឃ្លាំមើលបទល្មើសព្រៃឈើ គ្មានជំនឿលើបទបញ្ជានេះទេ និងថា លោក សៅ សុខា នឹងមានភាពអាម៉ាស់ដូចលោក ហ៊ុន សែន ដែរ។
2019-07-21
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៨ កក្កដា ថា ក្រុមហ៊ុនឈ្មោះ ចុង យាន មានបុគ្គលិកជាជនជាតិចិន ជាអ្នកនៅពីក្រោយការនាំចូលកាកសំណល់សំរាមប្លាស្ទិក ១.៦០០តោន ឬស្មើនឹង ៨៣ កុងតឺន័រ មកកាន់កម្ពុជា។ លោកបដិសេធផ្ដល់ព័ត៌មានលម្អិតពីអត្តសញ្ញាណម្ចាស់ក្រុមហ៊ុននេះ ដោយសារសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។
2019-07-21
កសិករនៅខេត្តជាប់ខេត្តបាត់ដំបង ដែលកំពុងមានវិបត្តិទឹក និងខូចដំណាំនោះ ក៏កំពុងបារម្ភនឹងដំណាំស្រូវរបស់ពួកគេដែរ។ ប្រជាកសិកររាប់ពាន់ហិកតារនៅខេត្តបន្ទាយមានជ័យ ដើមស្រូវឡើងក្រហមក្រៀមស្វិតរកងាប់បណ្ដើរៗ ដោយសារគ្រោះរាំងស្ងួតជាច្រើនខែ និងគ្មានទឹកស្រោចស្រព។
2019-07-21
សមាជិកសភាសហព័ន្ធអូស្ត្រាលីមកពីគណបក្សពលករលោក ជូលៀន ហ៊ីល (Julian Hill) អះអាងថា លោកនឹងទាមទារជាផ្លូវការ ទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីឱ្យ ជំរុញទៅរបបក្រុងភ្នំពេញ ឱ្យស៊ើបអង្កេតពេញលេញ និងយុត្តិធម៌លើករណីឃាតកម្មបណ្ឌិត កែម ឡី។
2019-07-20
អង្គការសង្គមស៊ីវិលស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ឱ្យមានប្រសិទ្ធភាព ដោយសារបញ្ហានេះកំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់។ សង្គមស៊ីវិលមើលឃើញទៀតថា ពន្ធនាគារបច្ចុប្បន្ននេះមិនមានលក្ខណៈជាមណ្ឌលកែប្រែឡើយ ប៉ុន្តែជាកន្លែងបំប៉នសមត្ថភាពទុច្ចរិតរបស់អ្នកជាប់ឃុំមួយចំនួនទៅវិញទេ។
2019-07-20
ប្រតិកម្មរបស់ស្ថាប័នចលនាសេរីនិយមអន្តរជាតិនេះ ធ្វើឡើងក្រោយពីរបបលោក ហ៊ុន សែន តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥ ខែ កក្កដា បានដាក់ជនបរទេសប្រាំមួយរូបក្នុងបញ្ជីខ្មៅ និង ណែនាំឲ្យស្ថានទូខ្មែរទាំងអស់ នៅក្រៅប្រទេស កុំចេញទិដ្ឋាការឲ្យជនបរទេសទាំងនោះ។ ក្នុងលិខិតដដែលនោះ ក្រសួងបង្គាប់ឲ្យបដិសេធការផ្តល់ទិដ្ឋាការ ដល់ជនបរទេសឯទៀតដែរ ដែលមានបំណងគាំទ្រ ឬ ការពារលោក សម រង្ស៊ី។
2019-07-20
កម្មកររោងចក្រកាត់ដេររំពឹងថា ពួកគេនឹងទទួលបានការដំឡើងប្រាក់ឈ្នួលគោល នៅឆ្នាំ២០២០ នឹងខ្ពស់ជាងរាល់ឆ្នាំ។ ការរំពឹងទុកនេះ គឺក្រោយពេលរដ្ឋមន្ត្រីក្រសួងការងារ ជូនដំណឹងដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចាប់ផ្ដើមពិភាក្សាផ្ទៃក្នុង ដើម្បីរកគន្លឹះដំឡើងប្រាក់ឈ្នួលឱ្យកម្មករសម្រាប់ឆ្នាំ២០២០។