ប័ណ្ណសារព័ត៌មាន
2019-08-02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអះអាងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោយលោកអវត្តមានជា ច្រើនសប្ដាហ៍មកថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឱមានការនាំចូលសំរាមពីបរទេសដើម្បីកែច្នៃ ឬក៏ផលិតថាមពលអគ្គិសនីនោះទេ បន្ទាប់ពីកម្ពុជាគ្រោងនឹងបញ្ជូនចេញសំរាមចំនួនជិត ១៦០០តោនដែលដឹកពីប្រទេសកាណាដា និង សហរដ្ឋអាមេរិក ឱ្យចប់សព្វគ្រប់នៅចុងខែសីហានេះ។
2019-08-02
ការសម្រេចនេះ ធ្វើឡើងទន្ទឹមគ្នានឹងថ្ងៃដែលមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន បានបង្កើនវោហារសាស្ត្រប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយបានត្អូញត្អែរថា កម្ពុជាពិបាកធ្វើការជាមួយសហរដ្ឋអាមេរិក ដោយសារតែគ្មានឯកអគ្គរដ្ឋទូត។
2019-08-02
អ្នកវិភាគ និងអ្នកសិក្សាស្រាវជ្រាវ យល់ឃើញស្របគ្នាថា រដ្ឋមន្ត្រីការបរទេសអាមេរិកមានបំណងឱ្យកម្ពុជារក្សាអព្យាក្រឹត្យភាពរបស់ខ្លួន ដើម្បីសន្តិសុខតំបន់អាស៊ីអាគ្នេយ៍។ ប្រមុខការទូតអាមេរិកបានស្វាគមន៍ ការបដិសេធរបស់កម្ពុជា ជុំវិញរឿងអនុញ្ញាតឱ្យកងទ័ពចិន បោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។
2019-08-02
សមត្ថកិច្ចថៃឃាត់ខ្លួនជនសង្ស័យបាន២នាក់ សាកសួរអំពីការដាក់បំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី២ សីហា។ ប៉ុន្តែអ្នកទាំង២ ថ្លែងថាពួកគេមិនបានដាក់បំផ្ទុះគ្រាប់បែកដូចចោទប្រកាន់នោះទេ។
2019-08-01
មន្ត្រីសង្គមស៊ីវិលចោទប្រកាន់របបក្រុងភ្នំពេញកំពុងរឹតត្បិតបន្ថែម ទៀតចំពោះសេរីភាពជួបប្រជុំរបស់ក្រុមកម្មករប្រមាណជិត ១០០នាក់ដែលគ្រោងនឹងដឹកនាំធ្វើបាតុកម្មទាមទារដោះលែងមេដឹកនាំគណបក្សប្រឆាំង។
2019-08-01
តុលាការខេត្តកោះកុងគ្រោងប្រកាសសាលក្រមសំណុំរឿងសកម្មជនបរិស្ថាន លោក អាឡិច នៅចុងខែសីហា នេះ ក្រោយបញ្ចប់សវនាការកំបាំងមុខកាលពីពេលថ្មីៗនេះ។ អ្នកការពារសិទ្ធិមនុស្សរិះគន់ចំណាត់ការរបស់តុលាការខេត្តកោះកុង ថា ជារឿងអយុត្តិធម៌ និងធ្វើឱ្យបាត់ប្រយោជន៍ជនជាប់ចោទ។
2019-08-01
សមត្ថកិច្ចរបបក្រុងភ្នំពេញ បានបញ្ជូនសកម្មជនបក្សប្រឆាំងប្រចាំខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១ សីហា។ សមត្ថកិច្ចចោទប្រកាន់ថា សកម្មជនបក្សប្រឆាំងរូបនេះ បានជេរប្រមាថក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
2019-08-01
ប្រជាពលរដ្ឋជាង ៥រយគ្រួសារ រស់នៅនៃឃុំតាជេស ព្រួយបារម្ភថា បឹងពោធិ៍ ដែលពួកគាត់រស់នៅអាស្រ័យផលតកូនតចៅ អាចនឹងត្រូវបានគេលុបដើម្បីអភិវឌ្ឍន៍ ដូចបឹងមួយចំនួននៅក្រុងភ្នំពេញ។
2019-08-01
ព្រឹត្តិការណ៍ ធ្វើឡើងដោយគ្មានយុត្តិធម៌និងសេរីនេះ បណ្ដាលអន្តរជាតិថ្កោលទោសកម្ពុជា ហើយអឺរ៉ុបនិងអាមេរិកកំពុងធ្វើច្បាប់និងវិធានការដើម្បីដាក់ទណ្ឌកម្មប្រឆាំងលើរបបលោក ហ៊ុន សែន ឱ្យងាកមករកលទ្ធិប្រជាធិបតេយ្យឡើងវិញ។
2019-08-01
អាស៊ីសេរីមិនអាចទាក់ទងអគ្គកុងស៊ុលខ្មែរប្រចាំនៅស្រុកអារញ្ញ លោក ហ៊ុន សារឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញការស្នើសុំនេះបានទេ នៅរសៀលថ្ងៃទី៣០ កក្កដា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
2019-08-01
អ្នកវិភាគថា មន្ត្រីសមត្ថកិច្ចរដ្ឋ គួរឈប់អនុវត្តបញ្ជាតាមខ្សែរយៈបក្ស ដែលរឹតត្បិតសិទ្ធិពលរដ្ឋ។ ប្រតិកម្មនេះ នេះធ្វើឡើងក្រោយមន្ត្រីប៉ូលិស ស្រុកស្រែអំបិល ខេត្តកោះកុង អុកឡុករំខានដល់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅពេលពួកគាត់ ចុះអង្កេតបញ្ហាប្រជាពលរដ្ឋ មានទំនាស់ដីធ្លីនៅខេត្តនេះ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា។
2019-08-01
អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៣១ កក្កដាថា របបក្រុងភ្នំពេញមិនអាចបិទបាំងការពិតពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០១៨ បានទេ។
2019-08-01
របបក្រុងភ្នំពេញ បានដាក់ចេញវិធានការ ៦ចំណុចដល់ស្ថាប័ននិងក្រសួងពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលនានាធ្វើពីសាច់ជ្រូក ក្រោយពីការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever)។
2019-08-01
យុវជន កែម ឡី និយម គឺលោក គង់ រ៉ៃយ៉ា បានចាប់ផ្ដើមទទួលទានអាហារឡើងវិញហើយ បន្ទាប់ពីបានការសម្របសម្រួលដោះស្រាយបញ្ហាមួយចំនួន ដោយមន្ត្រីពន្ធនាគារទៅតាមអ្វី ដែលលោកបានទាមទារ។
2019-08-01
ក្រោយការផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដ៏ល្បីល្បាញរបស់អាមេរិកាំងចុងក្រោយនេះ ដល់វេនសារព័ត៌មានជប៉ុនវិញម្ដង ដែលចេញមុខព្រមានថា ប្រសិនបើកម្ពុជាពិតជាបានចុះកិច្ចព្រមព្រៀងយោធាជាសម្ងាត់ជាមួយចិនមែននោះ នោះសណ្ដាប់ធ្នាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល នឹងត្រូវប្រឈមមុខនឹងបញ្ហាអស្ថិរភាពធ្ងន់ធ្ងរ។