ប័ណ្ណសារព័ត៌មាន
2019-09-16
អ្នកគាំទ្រគណបក្សប្រឆាំងនៅខេត្តស្វាយរៀងអះអាងថា មានមនុស្សរាប់រយនាក់អ្នកស្ម័គ្រចិត្តធ្វើជាសន្តិសុខទៅអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
2019-09-16
អតីតសកម្មជនមាតាធម្មជាតិពីររូប គឺលោក ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ប្ដឹងសាទុក្ខទៅតុលាការកំពូល បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចឱ្យពួកលោកជាប់ទោសបន្តទៅទៀត ក្នុងសំណុំរឿងថតកប៉ាល់ដឹកខ្សាច់របស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ២០១៧ កន្លងទៅ។
2019-09-16
គណបក្សសង្គ្រោះជាតិត្រៀមថវិកាសម្រាប់ជួយដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរបបក្រុងភ្នំពេញ មកការពារប្រជាពលរដ្ឋក្នុងពេលដំណើរវិលចូលប្រទេសវិញរបស់លោក សម រង្ស៊ី។ របបក្រុងភ្នំពេញមិនព្រួយបារម្ភ ចំពោះការប្រកាសវិលចូលមាតុប្រទេសវិញរបស់លោក សម រង្ស៊ី និងបានចាត់ទុកថានេះគ្រាន់តែជាអំពើវិទ្ធង្សនាប៉ុណ្ណោះ។
2019-09-16
មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន នៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី ១៤ កញ្ញា ពាក់ព័ន្ធករណីបរបាញ់សត្វខ្ទីងខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងស្រុកកែវ សីមា។
2019-09-16
កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញបានវាយកម្ទេចអាគារបុរីកីឡាចាស់ នៅថ្ងៃទី១៦ ខែកញ្ញា និងចាប់ខ្លួនពលរដ្ឋ ១២នាក់បន្ថែមទៀត ដែលមិនព្រមចាកចេញពីអាគារ។ មន្រ្តីសង្គមស៊ីវិល និងពលរដ្ឋហៅសកម្មភាពរបស់សមត្ថកិច្ចថា ជាការរំលោភសិទ្ធិមនុស្ស និងជាការបរាជ័យនៃការដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
2019-09-16
ជម្លោះរ៉ាំរ៉ៃដីធ្លីនៅតំបន់បុរីកីឡា សមត្ថកិច្ចខណ្ឌ ៧មករា បានចាប់ខ្លួនអតីតពលរដ្ឋបុរីកីឡាចំនួន ៦នាក់ កាលពីថ្ងៃទី១៥ ខែកញ្ញា នៅអគារបុរីកីឡាចាស់។ សង្គមស៊ីវិលស្នើសុំទៅសាលាក្រុងភ្នំពេញឱ្យព្យាយាមដោះស្រាយបញ្ហាសន្តិវិធីចៀសវាងប្រើហិង្សា និងចាប់ខ្លួនពលរដ្ឋបែបនេះ។
2019-09-15
គណបក្សសង្គ្រោះជាតិ ថ្កោលទោសរបបក្រុងភ្នំពេញ ចំពោះការបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន ៦នាក់ថែមទៀត កាលពីថ្ងៃទី១៣ និង១៤ កញ្ញា។ មន្ត្រីរបបក្រុងភ្នំពេញ អះអាងថា ការចាប់ខ្លួនមនុស្សទាំង៦នាក់នោះ ជាការអនុវត្តច្បាប់។
2019-09-15
ក្រុមមេធាវីរបស់របបក្រុងភ្នំពេញ ប្ដឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មួយករណីទៀត ពីបទបរិហារកេរ្តិ៍ ថា លោក ហ៊ុន សែន យកព្រះមហាក្សត្រ និងពលរដ្ឋក្នុងស្រុក ជាចំណាប់ខ្មាំង។
2019-09-15
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យកោះហៅសកម្មជនគណបក្សប្រឆាំងម្នាក់នៅក្រុងប៉ោយប៉ែតឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១៨ កញ្ញា ខាងមុខ ពាក់ព័ន្ធនឹងការប្រមូលផ្ដុំគ្នាថ្លែងសារគាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលគ្រោងវិលចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
2019-09-15
សង្គមស៊ីវិល មើលឃើញថា ចំណាត់ការរបស់តុលាការហាក់ដូចជាយឺតយ៉ាវ ខណៈហេតុការណ៍សោកនាដកម្មដ៏រន្ធត់ពីការបាក់រលំអគារចិន ដែលបណ្ដាលឱ្យកម្មករសំណង់ស្លាប់ និងរបួសចំនួន ៥៤នាក់ បានកន្លងទៅជាច្រើនខែ។
2019-09-14
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរថា ព្រះមហាក្សត្របច្ចុប្បន្ន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កំពុងស្ថិតក្រោមការគំរាម និងប្រមាថពីលោក ហ៊ុន សែន។
2019-09-14
សកម្មជនគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់មន្ត្រីប៉ូលិសក្រុងនេះថា បាននាំកម្លាំងប៉ូលិសជាច្រើននាក់អុកឡុករំខានដល់ការធ្វើបុណ្យទានរបស់ពួកគាត់នៅក្នុងវត្ត ធ្វើឱ្យពួកគេ មានការភ័យខ្លាចមិនអាចធ្វើបុណ្យកាន់បិណ្ឌឱ្យបានត្រឹមត្រូវតាមព្រះពុទ្ធសាសនាឡើយ។
2019-09-14
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យពលរដ្ឋនៅខេត្តចំនួន១៤ ប្រុងប្រយ័ត្នជាមុន ដែលនឹងរងការជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី១៥ ដល់១៩ កញ្ញា។
2019-09-14
ព្រៃសហគមន៍ភូមិកែងសាន់ មានផ្ទៃដីជាង ៤ពាន់ហិកតារ កំពុងទទួលរងការកាប់រុករានទន្ទ្រានយកជាកម្មសិទ្ធិអស់ស្ទើរទាំងស្រុង និងមានមួយផ្នែកធំបានក្លាយជាវាលរហោឋាន គ្រប់គ្រងជាសម្បត្តិបុគ្គល។
2019-09-14
ទោះជាយ៉ាងនេះក្តី មន្ត្រីគណបក្សប្រឆាំងនិយាយថា ការចាប់ខ្លួនជាបន្តបន្ទាប់នេះ មិនបានរារាំងសកម្មជន ឱ្យភ័យខ្លាច ក្នុងការចូលរួមគាំទ្រដំណើរវិលចូលមាតុប្រទេសវិញរបស់លោក សម រង្ស៊ី ទេ។