ប័ណ្ណសារព័ត៌មាន
2019-09-14
ខែកញ្ញាឆ្នាំ២០១៩ នេះ គឺជាខួបពីរឆ្នាំហើយនៃការវាយបង្ក្រាបដល់កម្រិតកំពូលលើប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានអត់ឱនឱ្យស្ថាប័នព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាលរបស់លោកឡើយ ស្របពេលនៃការកម្ចាត់គណបក្សសង្គ្រោះជាតិ។
2019-09-13
តុលាការរបបក្រុងភ្នំពេញ សម្រេចចោទប្រកាន់ លោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រ ក្រោយពីលោក សម រង្ស៊ី ថ្លែងថា ប្រជារាស្ត្រខ្មែរមិនអាចពឹងព្រះមហាក្សត្រ ជួយដោះស្រាយវិបត្តិនយោបាយបានទេ ពីព្រោះរបបលោក ហ៊ុន សែន បានយកព្រះមហាក្សត្រធ្វើជាចំណាប់ខ្មាំង។
2019-09-13
ក្រុមយុវជន ១០០រាត្រី ដែលបន្តបេសកកម្មពីបណ្ឌិត កែម ឡី បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយទៀត រកឃើញថា រដ្ឋាភិបាលអសមត្ថភាពទប់ស្កាត់បន្លែ ផ្លែឈើ និងចំណីអាហារផ្ទុកសារធាតុគីមី នាំចូលពីប្រទេសវៀតណាម។
2019-09-13
តុលាការខេត្តកោះកុង ចេញដីកាកោះហៅស្ត្រី ៤នាក់ តំណាងឱ្យពលរដ្ឋជិត ២រយគ្រួសារ ទាក់ទងនឹងបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ដែលប្ដឹងពលរដ្ឋមានជម្លោះដីធ្លីជាមួយលោក ៣បទល្មើសផ្សេងគ្នា។
2019-09-13
ភរិយាសកម្មជនបក្សប្រឆាំងរូបនេះអះអាងថា ប៉ូលិសស្លៀកពាក់ស៊ីវិលបានចូលទៅចាប់ស្វាមីរបស់លោកស្រីនៅក្នុងផ្ទះ ដោយគ្មានដីកាពីតុលាការឡើយ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាអំពើខុសច្បាប់។
2019-09-13
ក្រសួងអប់រំ យុវជន និងកីឡា បានយល់ព្រមដោះស្រាយបណ្ដឹងតវ៉ាលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប ហើយក្រោយពេលមានសិស្សច្រើននាក់ តវ៉ានៅមុខក្រសួងអប់រំ កាលពីថ្ងៃទី១១ កញ្ញា។
2019-09-13
សកម្មជនបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរីថា មានចេតនាឱ្យក្រុមឧក្រិដ្ឋជនគេចខ្លួន និងព្យាយាមលាក់បាំងព័ត៌មាន លើសំណុំរឿងមនុស្ស ២០នាក់ មានជាប់ពាក់ព័ន្ធ ប្រព្រឹត្តបទល្មើសព្រៃឈើ ដែលគណៈកម្មការជាតិបានអនុវត្តច្បាប់លើក្រុមហ៊ុនចំនួន ៦ កន្លងទៅ។
2019-09-13
សាក្សីក្នុងសវនាការក្របខ័ណ្ឌសភាអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សុទ្ធតែស្នើឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធបន្ថែម ដើម្បីឱ្យកម្ពុជាស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
2019-09-13
អ្នកវិភាគនយោបាយ មើលឃើញថា គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលបន្តរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែការគាំទ្រ និងរចនាសម្ព័ន្ធរបស់គណបក្សនេះ នៅតែខ្លាំងនិងរឹងមាំ ទោះបីជារបបក្រុងភ្នំពេញ រំលាយគណបក្សប្រឆាំងមូយនេះ ចោលជិត២ឆ្នាំ ហើយក៏ដោយ។
2019-09-12
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ស្នើសុំនាយករដ្ឋមន្ត្រីឡាវ បញ្ជាក់ជំហរ ក្នុងករណីផ្ដល់ដីឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជា តាមច្រកព្រំដែនឡាវ ក្នុងករណីការចរចាព្រំដែនមានជម្លោះមិនបានសម្រេច។
2019-09-12
សកម្មជនគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យអះអាងថា មន្ត្រីប៉ូលិសខេត្តនេះនៅតែបន្តដាក់កម្លាំងអុកឡុករំខាននៅមុខផ្ទះធ្វើឱ្យក្រុមគ្រួសារភិតភ័យមិនហ៊ានស្នាក់នៅក្នុងផ្ទះ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះ ថា ជាការគំរាមកំហែងបំភិតបំភ័យមកលើប្រជាពលរដ្ឋដោយខុសច្បាប់។
2019-09-12
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ កាលពីថ្ងៃទី៥ ខែកញ្ញា ជូនទៅលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ជួយសម្របសម្រួលឲ្យមានការចរចារវាងមេដឹកនាំបក្សកាន់អំណាច និងមេដឹកនាំបក្សប្រឆាំង ដើម្បីផ្សះផ្សារជាតិខ្មែរ ដែលកំពុងជាប់គាំងក្នុងវិបត្តិនយោបាយជិត ២ឆ្នាំមកនេះ។
2019-09-12
អ្នកច្បាប់ និងអ្នកវិភាគថា សវនាការរំលាយគណបក្សប្រឆាំង ធ្វើឡើងនៅមុនពេលមិនទាន់បើកសវនាការជំនុំជម្រះ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ ជាការលំអៀងរបស់តុលាការទៅគណបក្សកាន់អំណាច។
2019-09-12
ចំណែកអ្នកឃ្លាំមើលបញ្ហាព្រំដែនយល់ថា ភាគីកម្ពុជាគួរប្រើប្រាស់ផែនដីគូសដោយបារាំងដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ ឬនៅប្រទេសបារាំង ជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីឡាវ មិនគួរយកផែនទីដែលគូសនៅប្រទេសវៀតណាម ទៅប្រើប្រាស់ឡើយ។
2019-09-12
ប្រធានសមាគមមគ្គទេសក៍អង្គរ ខេត្តសៀមរាប លោក ខៀវ ធី និយាយថា ភ្ញៀវទេសចរចិន ដែលមកលេងស្រុកខ្មែរ មិនបានផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋខ្មែរទេ ព្រោះពួកគេមិនសូវត្រូវការអ្នកមគ្គទេសក៍ និងអ្នកបើកបរ។