ប័ណ្ណសារព័ត៌មាន
2019-09-28
ពលរដ្ឋមួយចំនួននៅខេត្តភាគឦសាន បង្ហាញអារម្មណ៍មិនជ្រះស្រឡះ ក្នុងការធ្វើបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារសមត្ថកិច្ចចម្រុះ របស់របបលោក ហ៊ុន សែន បានដាក់ពង្រាយកម្លាំងស្ទើរគ្រប់វត្តអារាម។
2019-09-28
ក្រុមសិស្សធ្លាក់បាក់ឌុប គ្រោងទៅរកមេដឹកនាំរបបក្រុងភ្នំពេញ ដើម្បីស្នើសុំ លោក ហ៊ុន សែន ឱ្យជួយធ្វើអន្តរាគមន៍ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឈប់ទទួលពាក្យតវ៉ា និងរកមិនឃើញភាពមិនប្រក្រតីក្នុងការកែពិន្ទុ ឬបូកស្រង់ពិន្ទុបាក់ឌុបឡើងវិញ។
2019-09-28
របបលោក ហ៊ុន សែន បញ្ចប់ងារឧកញ៉ាជាច្រើនរូបក្នុងជួរកងទ័ព តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់បន្ថែមទៀតលើមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដែលយកតួនាទីទៅប្រព្រឹត្តទង្វើខុសច្បាប់។
2019-09-28
អ្នកវិភាគនយោបាយ និងសង្គម និងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មិនបានទទួលផលប្រយោជន៍ជាដុំកំភួនពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននោះទេ។
2019-09-28
អាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត នៅក្នុងខេត្តកំពង់ចាម ខណៈសកម្មជន ៨នាក់ទៀត ទាំងនៅខេត្តកំពង់ចាម និងនៅខេត្តព្រះសីហនុ បានភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីដីកាស្វែងរកចាប់ខ្លួនពីតុលាការ។
2019-09-28
តុលាការខេត្តឧត្តរមានជ័យបានសម្រេចចោទប្រកាន់ លោក ម៉ោញ សារ៉ាត់ ប្រធានគណៈកម្មការគ្រប់គ្រងនយោបាយគណបក្ស សង្គ្រោះជាតិ ប្រចាំទីក្រុងបាងកក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
2019-09-27
សកម្មជនបក្សគណបក្សប្រឆាំងនៅស្រុកកងមាស ខេត្តកំពង់ចាម ៧នាក់ រត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព នៅថ្ងៃទី២៧ កញ្ញា គឺបន្ទាប់ពីពួកគេទទួលដីកាពីតុលាការឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងការជួបប្រជុំគ្នាសម្ដែងមតិជំរុញរបបក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាប្រព័ន្ធពន្ធ EBA របស់សហភាពអឺរ៉ុប និងគាំទ្រឱ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅពេលខាងមុខ។
2019-09-27
គណៈកម្មាធិការសិទ្ធិមនុស្សរបបក្រុងភ្នំពេញ បដិសេធរាល់អនុសាសន៍ទាំងឡាយរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែស្វាគមន៍អនុសាសន៍លើទិដ្ឋភាពមួយចំនួន។
2019-09-27
សាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ដែលកំពុងរត់ភៀសខ្លួន ពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការគាំទ្រផែនការវិលត្រឡប់ចូលកម្ពុជាវិញរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
2019-09-27
សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ នៅឯសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្តែងក្តីព្រួយបារម្ភរួមគ្នា អំពីបញ្ហារំលោភបំពានសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅកម្ពុជា។
2019-09-26
អាជ្ញាធរកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញានេះ បានបិទរូបថត លោក សម រង្ស៉ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ៨នាក់ផ្សេងទៀត នៅតាមច្រកព្រំដែនប្រទេសជិតខាងចូលមកប្រទេសកម្ពុជា។
2019-09-26
អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាសរសេរលើហ្វេសប៊ុករបស់ពួកគេ ដោយជំរុញទៅសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ ឱ្យស្រាវជ្រាវរកជនដៃដល់ ដែលវាយចៅសង្កាត់កោះដាច់ លោក ស៊ិន បូណា និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត។
2019-09-26
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃអះអាងថា ពេលនេះមានពលករជិត ២២ម៉ឺននាក់គ្រោងអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ ប៉ុន្តែអ្នកនាំពាក្យរបបក្រុងភ្នំពេញមិនជឿថា ពលករទាំងបោះបង់ចោលការងាររបស់ខ្លួន ដើរតាមលោក សម រង្ស៊ី នោះទេ។
2019-09-26
សកម្មជនគណបក្សប្រឆាំងជាច្រើននាក់នៅខេត្តបន្ទាយមានជ័យបានរត់ភៀសខ្លួនរកទីកន្លែងសុវត្ថិភាពរៀងៗ ខ្លួន។ ពួកគាត់អះអាងថា មូលហេតុដែលពួកគាត់គេចខ្លួន ដោយសារមន្ត្រីប៉ូលិសខេត្តនេះ តាមធ្វើទុក្ខបុកម្នេញ និងចាប់សកម្មជនបក្សខ្លួនជាបន្តបន្ទាប់។
2019-09-26
កូនស្រីរបស់សកម្មជនបក្សប្រឆាំងនៅខេត្តរតនគិរី នៅរសៀលថ្ងៃទី២៦ កញ្ញា បានដាក់ពាក្យស្នើសុំទៅសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ឱ្យជួយផ្ដល់មេធាវីការពារក្ដីដល់ឪពុករបស់ខ្លួន ដើម្បីដំណើរការក្ដីឱ្យរួចផុតពីការចោទប្រកាន់របស់តុលាការ។