ប័ណ្ណសារព័ត៌មាន
2019-09-02
កូនស្រីច្បងលោក កឹម សុខា បួងសួងកុំឲ្យភាពអយុត្តិធម៌កើតមានឡើងមកលើប្រជាពលរដ្ឋខ្មែរគ្រប់ៗ រូប ដូចករណីឪពុករបស់កញ្ញា។
2019-09-02
ចៅក្រមតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោស អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារចំនួន ១៣ឆ្នាំ ពីបទឃាតកម្មសម្លាប់ស្រីស្នេហ៍ឈ្មោះ ចេវ សុវឌ្ឍនា។
2019-09-02
យុវជនមួយចំនួនយល់ថា ការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ២ឆ្នាំមកនេះ បានធ្វើឲ្យស្ថានការណ៍នយោបាយ ច្បាប់ សិទ្ធិសេរីភាព នៅកម្ពុជា មានភាពអាក្រក់ខ្លាំង។
2019-09-02
សមត្ថកិច្ចខេត្តកំពង់ធំបានបញ្ជូនសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២ កញ្ញា ដើម្បីសួររឿងចែកចាយសារនៅក្នុងហ្វេសប៊ុកធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ។
2019-09-02
យុវជន ដែលជាសកម្មជនការពារព្រៃឈើ បានរិះគន់មន្រ្តីរដ្ឋាភិបាលថា រហូតមកដល់ពេលនេះ ពុំទាន់មានឆន្ទៈពិតប្រាកដ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើនៅឡើយទេ។
2019-09-02
លោក ហុង ភារិន ជាកូនខ្មែរវ័យ ២២ឆ្នាំម្នាក់ ដែលកំពុងមានឈ្មោះល្បីរន្ទឺសុះសាយថា ជាមនុស្សអច្ឆរិយនៃការចងចាំ។
2019-09-02
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ដែលជាបុរសខ្លាំងខាងអំពើហិង្សា និងជាអតីតកម្មាភិបាលខ្មែរក្រហម បញ្ជាឱ្យចាប់ខ្លួនទាំងកម្រោល ទាំងកណ្ដាលយប់ កាលពីពីរឆ្នាំមុន។
2019-09-01
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងស្រុកបារាយណ៍ ២នាក់ យកទៅសាកសួរ នៅថ្ងៃទី១ កញ្ញា ពាក់ព័ន្ធនឹងបង្ហោះសាររិះគន់ថ្នាក់ដឹករបបក្រុងភ្នំពេញ។ ភរិយាសកម្មជនដែលត្រូវបានចាប់ខ្លួននោះលើកឡើងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីដោយពុំមានដីកាពីតុលាការឡើយ។
2019-09-01
មន្ត្រីសិទ្ធិមនុស្សយល់ថា ករណីនេះអាចមានអំពើពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុកបែបនេះទេ។
2019-09-01
សកម្មជនបរិស្ថានរិះគន់នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងនាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ខេត្តកំពង់ស្ពឺថា ពុំមានឆន្ទៈស្មោះត្រង់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិនោះទេ ផ្ទុយទៅវិញបែរជាបណ្ដោយឱ្យមានសកម្មភាពកាប់រំលំឈើធំៗខុសច្បាប់ នៅក្នុងព្រៃអភិរក្ស។
2019-09-01
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ អះអាងថា ពេលនេះមានពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ក្នុងចំណោមពលករទាំងនោះ ស្ត្រីមានប្រមាណជា ២០ភាគរយ។
2019-09-01
សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ ជាពិសេសពលរដ្ឋខ្មែរសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ បានធ្វើបាតុកម្មពីរកន្លែង គឺទីមួយនៅមុខស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក និង ទីពីរគឺនៅមុខស្ថានទូតខ្មែរ។ ក្រុមអ្នកតវ៉ា ទាមទារឲ្យរដ្ឋាភិបាលចិន បំពេញតួនាទីឲ្យបានត្រឹមត្រូវ ក្នុងនាមជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលតម្រូវឲ្យកម្ពុជាស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។