ប័ណ្ណសារព័ត៌មាន
2019-09-26
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម គ្រោងផ្ដល់ថវិកាគាំទ្រដល់សកម្មភាពអភិរក្សធនធានជលផលជូនសហគមន៍នេសាទ ក្នុងខេត្តស្ទឹងត្រែង ១០០កន្លែង ដើម្បីបង្កើនសមត្ថភាពគាំពារជីវចម្រុះក្នុងអាងទន្លេមេគង្គ។
2019-09-26
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២៥ ខែកញ្ញា អ្នកស្រី រ៉ូណា ស្មីត បានលើកឡើងអំពីបញ្ហាសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ដែលរងការរឹតត្បិត រួមទាំងការរម្លាយគណបក្សសង្គ្រោះជាតិ។
2019-09-26
មន្ត្រីសិទ្ធិមនុស្សនៅខេត្តកោះកុងអះអាងថា ក្រុមហ៊ុន លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច និងជាមហាសេដ្ឋីបនល្បែង កំពុងសាងសង់អគារសម្រាប់ឱ្យជនជាតិចិនជួលស្នាក់នៅ និងធ្វើការងារនៅខេត្តកោះកុង។
2019-09-26
អ្នកវិភាគនយោបាយសង្គម ចង់ឃើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្មី ធ្វើការងារស្តារទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអាមេរិក និងធ្វើជាស្ពានសំរាប់ចរចារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីដោះស្រាយវិបត្តិនយោបាយ។
2019-09-26
ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងអប់រំពង្រឹងគុណភាពអប់រំនៅតាមទីជនបទបន្ថែមទៀត បន្ទាប់ពីពិនិត្យឃើញថា សិស្សដែលទទួលបាននិទ្ទេសល្អបំផុត ភាគច្រើនជាអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្រសួងអប់រំថា ក្រសួងកំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះ។
2019-09-26
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចោទប្រកាន់ថា របបក្រុងភ្នំពេញកំពុងយកលំនាំតាមរបបខ្មែរក្រហមរឿងធ្វើទុក្ខបុកម្នេញ មកលើសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង ស្របពេលលោក សម រង្ស៊ី ដាក់គម្រោងចូលមាតុប្រទេសវិញនៅក្នុងដើមខែវិច្ឆិកាខាងមុខ។
2019-09-26
មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងស្វែងកិច្ចអន្តរាគមន៍ពីស្ថាប័នអង្គការសហប្រជាជាតិ ឱ្យយកចិត្តទុកដាក់ និងមានវិធានការករណីការបង្កើន ការធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានក្នុងពេលថ្មីៗ នេះ។
2019-09-25
យុវជន និងអ្នកវិភាគថា ការអះអាងរបស់លោក សម រង្ស៊ី ដែលថា ចូលស្រុកដើម្បីរំដោះព្រះមហាក្សត្រពីលោក ហ៊ុន សែន នោះ ជាសារនយោបាយ ដើម្បីរកសំឡេងគាំទ្របន្ថែមទៀតពីពលរដ្ឋដែលគោរពស្រលាញ់ព្រះមហាក្សត្រ។
2019-09-25
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាថ្មីម្ដងទៀត ព្រមានពីហានិភ័យដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លីខាងមុខនេះ ដែលអាចបណ្ដាលមកពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធ» ឬហៅកាត់ថា EBA របស់សហភាពអឺរ៉ុប។
2019-09-25
ពលករខ្មែរម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល បណ្ដាលមកពីដាច់ខ្សែចងរនាំងដែកជាន់ទី៤ នៃអគារ៨ជាន់ បានបាក់ធ្លាក់ទៅដីសង្កត់ស្លាប់នៅពេលបំពេញការងារនៅទីក្រុងប៉ាតាយ៉ា (Pattaya) ខេត្តឈុនបុរី (Chonburi) ប្រទេសថៃ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៤ កញ្ញា។
2019-09-25
ចៅសង្កាត់គណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយ នៅរាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខពីរនាក់ធាក់ផ្ដួលម៉ូតូ និងវាយរហូតបាក់ដៃម្ខាងបណ្ដាលឱ្យរងរបួសធ្ងន់នៅថ្ងៃទី២៥ ខែកញ្ញានេះ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចោទប្រកាន់ថា នេះជាការរៀបផែនការរបស់របបក្រុងភ្នំពេញដោយយកលំនាំតាមរបបខ្មែរក្រហម។
2019-09-25
អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា របបក្រុងភ្នំពេញកំពុងស្វែងរកភាពកក់ក្តៅពីប្រទេសចិន ដើម្បីទប់ទល់នឹងសម្ពាធនានាពីសហគមន៍អន្តរជាតិ និងជាពិសេសចំពេលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសរួមកម្លាំងគ្នាវិលចូលស្រុកវិញ។
2019-09-25
ការឃុំខ្លួនលោក កឹម សុខា គឺជាប្រធានបទមួយដ៏សំខាន់ដែលសហគមន៍ជាតិ អន្តរជាតិចាប់អារម្មណ៍ និងទាមទារឱ្យដោះលែងវិញ។ ករណីលោក កឹម សុខា នេះ ក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនទៀត ដែលសហភាពអឺរ៉ុប នឹងបន្តប្រព័ន្ធអនុគ្រោះពន្ធ ឱ្យរបបក្រុងភ្នំពេញទៀតដែរ។
2019-09-25
ក្រុមយុវជនទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់មួយកន្លែងនៅលើកោះរ៉ុងសន្លឹម ព្រោះពួកគេបារម្ភថា សណ្ឋាគារ និងកាស៊ីណូ ជីនទីង អាចនឹងត្រូវបើកឱ្យដំណើរការវិញ បើមិនវាយកម្ទេចសំណង់អគារនេះចោល។
2019-09-25
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ចាកចេញពីកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក។