ប័ណ្ណសារព័ត៌មាន
2019-09-25
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមបំផុសចលនាលើកម្រាមដៃ៩ ជាសញ្ញាណាត់គ្នា គាំទ្រ លោក សម រង្ស៊ី វិលចូលកម្ពុជានៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ សមត្ថកិច្ចរបបក្រុងភ្នំពេញ ព្រមានថា អាជ្ញាធរនឹងមិនព្រងើយកន្តើយ ចំពោះសកម្មជនបក្សប្រឆាំងណា ដែលមានបំណងញុះញង់ឡើយ។
2019-09-25
ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) មិនទាន់អនុញ្ញាតឱ្យប្រធានសហជីពម្នាក់ចូលធ្វើការវិញនៅឡើយទេ បន្ទាប់ពីព្យួរការងារកាលពីចុងសប្ដាហ៍មុន ដោយសារប្រធានសហជីពរូបនោះមានគម្រោងធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកឱ្យបានសមរម្យ។
2019-09-25
គណៈកម្មការវត្ត ពុទ្ធិការាម ហៅវត្តមែរីឡែន Maryland អំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ និងតំបន់ក្បែរៗ រដ្ឋមែរីឡែន សហរដ្ឋអាមេរិក អោយចូលរួមអោយបានកុះករក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌនៅថ្ងៃចុងសប្ដាហ៍ខាងមុខ។
2019-09-24
របបក្រុងភ្នំពេញ អះអាងថា របបនេះតែងបានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងបានកែប្រែខ្លឹមសារឱ្យស្របតាមបច្ចុប្បន្នភាពជានិច្ច នៅរយៈពេល ២៦ឆ្នាំមកនេះ។ ក៏ប៉ុន្តែ អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយ សង្កេតឃើញថា ការកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញ មិនទាន់មានភាពប្រសើរតាមការចង់បានរបស់ពលរដ្ឋទេ។
2019-09-24
ភរិយា និង សកម្មជនការពារសិទ្ធិមនុស្សទាមទារឲ្យសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី នៅក្នុងសំណុំរឿងភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ។
2019-09-24
អាជ្ញាធរបានផ្ដល់ដំណឹងជាថ្មីទៀត ដល់ពលរដ្ឋរស់នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសពលរដ្ឋរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តចំនួន៨ ឱ្យប្រុងប្រយ័ត្នខ្ពស់ ដោយសារបម្រែបម្រួលអាកាសធាតុ។
2019-09-24
ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ដែលត្រូវជនមិនស្គាល់មុខលួចវាយគ្រោងស្វែងរកអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលឲ្យជួយឃ្លាំមើលសុវត្ថិភាព ព្រោះលោកមិនសូវជឿលើការអនុវត្តច្បាប់របស់សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ។
2019-09-24
ស្នងការនគរបាលខេត្តស្វាយរៀង កោះហៅប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀងទៅសួរនាំ នៅថ្ងៃទី២៣ កញ្ញា ប៉ុន្តែមន្ត្រីបក្សប្រឆាំងរូបនេះ មិនបានចូលបំភ្លឺឡើយ ដោយសារកំពុងភៀសខ្លួននៅប្រទេសថៃ ពីព្រោះបារម្ភការចាប់ខ្លួន។
2019-09-23
កូនស្រីរបស់សកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តរតនគិរីទទូចដល់ស្នងការដ្ឋាននគរបាលខេត្តដោះលែងឪពុករបស់លោកស្រីឱ្យមានសេរីភាពវិញ ដើម្បីបានជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
2019-09-23
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា កោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី២៦ កញ្ញា ខាងមុខ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ជាសាធារណ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
2019-09-23
មន្ត្រីសង្គមស៊ីវិលទាមទារអាជ្ញាធរពាក់ព័ន្ធខេត្តកំពង់ស្ពឺ ឱ្យបង្ហាញតម្លាភាព អំពីគម្រោងលក់ដីមន្ទីរកសិកម្ម ទំហំ ១០ហិកតារ និងដីឯកជនរបស់រដ្ឋចំនួន ៣ទីតាំងផ្សេងទៀត សរុបមានតម្លៃរាប់លានដុល្លារ ទៅឱ្យក្រុមហ៊ុនចិន។
2019-09-23
ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ជាប់ៗ គ្នា នៅបណ្ដារាជធានី និងខេត្តមួយចំនួនក្នុងកម្រិតពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញានេះ។
2019-09-23
តំណាងអយ្យការ និងតុលាការខេត្តមណ្ឌលគិរី រងការរិះគន់ថា មានភាពទន់ខ្សោយការអនុវត្តច្បាប់ព្រៃឈើ និងទន់ខ្សោយផ្នែកសមត្ថភាពដោះស្រាយសំណុំរឿងបទល្មើសឧក្រិដ្ឋព្រៃឈើប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
2019-09-23
មន្រ្តីសង្គមស៊ីវិលដែលតាមដានករណីជម្លោះដីធ្លីនៅតំបន់ បុរីកីឡាឲ្យដឹងថា សាលាក្រុងភ្នំពេញដោះលែងអតីតពលរដ្ឋបុរីកីឡាប្រាំនាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅមណ្ឌលព្រៃស្ពឺវិញហើយ និងព្រមានពួកគេមិនឲ្យមកតំបន់បុរីកីឡាទាមទារសំណងទៀតទេ។
2019-09-22
គណបក្សហ៊្វុនស៊ិនប៉ិចគ្មានគម្រោងបង្រួបបង្រួមគ្នា ជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទេ។ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ថា លោក ញឹក ប៊ុនឆៃ ទៅសួរសុខទុក្ខសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាធម្មតា ហើយមិនបាននិយាយពីការបង្រួមបង្រួមបក្សឡើយ។