ប័ណ្ណសារព័ត៌មាន
2019-09-22
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើយ៉ាងទទូចឱ្យក្រសួងអប់រំផ្ដល់ក្របខ័ណ្ឌជាថ្មីឡើងវិញដល់ក្រុមគ្រូបង្រៀន ១៣នាក់ ដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងមិនកែប្រែសេចក្ដីសម្រេចរបស់ខ្លួនឡើយ ហើយដំណោះស្រាយយ៉ាងណាទៀតនោះ អាស្រ័យលើតុលាការជាអ្នកសម្រេច។
2019-09-22
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តរតនគិរី អះអាងថា មន្ត្រីប៉ូលិសខេត្តនេះ បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ២នាក់ គឺលេខាធិការគណបក្សសង្គ្រោះជាតិខេត្ត លោក ងិន សុផាត និងប្រធានប្រតិបត្តិក្រុងបានលុង លោក ធឿន ប៊ុនធន បញ្ជូនទៅសាកសួរនៅស្នងការនគរបាលខេត្ត ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២១ កញ្ញា កន្លងទៅ។
2019-09-22
សកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀងបានរត់គេចខ្លួនរកកន្លែងសុវត្ថិភាព បន្ទាប់ពីមន្ត្រីប៉ូលិសជិត ១០០នាក់ បានដាក់ពង្រាយតាមផ្លូវក្នុងភូមិនិងឡោមព័ទ្ធផ្ទះរបស់លោក កាលពីថ្ងៃទី២០ កញ្ញាកន្លងទៅ។
2019-09-22
សកម្មជនគណបក្សប្រឆាំងនិង ជាប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ត្រូវជនមិនស្គាល់ពីរនាក់យកដំបងដែកលួច វាយពីក្រោយចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនៅថ្ងៃទី២២ ខែកញ្ញានេះ។ សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ស្នើទៅសមត្ថកិច្ចស្រាវជ្រាវករណីនេះ ដោយកុំប្រកាន់និន្នាការ នយោបាយ។
2019-09-22
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយធានាយ៉ាងណា ឱ្យដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំង ចេញផ្លែផ្កាជាការចរចា ដើម្បីផ្សះផ្សាជាតិ។
2019-09-22
ការទាមទារនេះ បន្ទាប់ពីក្រុមហ៊ុន បានព្យួរការងារប្រធានសហជីពរូបនេះបណ្ដោះអាសន្ន ក្រោយពីមានគម្រោងធ្វើយុទ្ធនាការទាមទារ ឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលបុគ្គលិកឱ្យបានសមរម្យ។
2019-09-21
សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំក្នុងពន្ធនាគារខ្លះ ខកខានទៅវត្តដាក់បិណ្ឌ ដោយសារអត់លុយ និងអវត្តមានបង្គោលគ្រួសារ។ សាច់ញាតិទាំងនោះ ទទូចឱ្យរបបក្រុងភ្នំពេញ ដោះលែងសកម្មជនបក្សប្រឆាំង ឱ្យមានសេរីភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
2019-09-21
រីឯមេដឹកនាំរបបក្រុងភ្នំពេញទទួលស្គាល់ជាលើកដំបូងថា សន្តិភាព របស់កម្ពុជា ស្ថិតក្នុងស្ថានភាពផុយស្រួយ ប៉ុន្តែនឹងខិតខំថែរក្សាឱ្យបានតាមរយៈការពង្រឹងឯកភាព ការអនុវត្តវប្បធម៌សន្ទនា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
2019-09-21
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋ និងអ្នកមានដី និងផ្ទះ សម្រាប់ជួល ជាពិសេសក្រុមអ្នកខ្ចីលុយធនាគារយកមកសង់ផ្ទះ និងសង់អគារ ទុកជួលឱ្យចិន កំពុងព្រួយបារម្ភខ្លាចចិន មិនវិលមកខេត្តព្រះសីហនុវិញ ព្រោះពលរដ្ឋខ្លះបានជំពាក់បំណុលធនាគារវ័ណ្ឌក។
2019-09-21
អ្នកវិភាគនយោបាយលើកឡើងថា កងកម្លាំងប្រដាប់អាវុធ អាចស្ដាប់តាមការអំពាវនាវរបស់ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលឱ្យពួកគេរើបម្រះផ្ដាច់ខ្លួនពីរបបលោក ហ៊ុន សែន ហើយ ចូលរួមជាមួយប្រជាពលរដ្ឋ ដែលនឹងងើបឈរជាធ្លុងមួយ ទាមទារសេរីភាពយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។
2019-09-21
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាថ្មីម្តងទៀត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន។
2019-09-21
មន្ត្រីនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា រដ្ឋាភិបាលកំពុងប្រើកញ្ចប់ថវិកាចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ដងទន្លេមេគង្គ។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងបន្ថែមថា មកទល់ពេលនេះ ពលរដ្ឋជាង ១ម៉ឺន (១០.៨៥៧) គ្រួសារ ត្រូវបានជម្លៀសចេញពីទឹកជំនន់ គិតចាប់ពីចុងខែសីហា មកទល់ពេលនេះ។
2019-09-20
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសសេចក្ដីសម្រេចអំពីប្រាក់ឈ្នួលគោល ១៩០ដុល្លារ សម្រាប់កម្មករក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅក្នុងឆ្នាំ២០២០។ សហជីពឯករាជ្យ និងកម្មករចាត់ទុកការដំឡើងប្រាក់ឈ្នួលក្នុងចំនួននេះថា មិនអាចធ្វើឱ្យកម្មករមានជីវភាពប្រសើរជាងមុនទេ។
2019-09-20
ប្រជាពលរដ្ឋភាគច្រើនសាទរ ដោយសប្បាយរីករាយ ក្នុងឱកាសធ្វើបុណ្យដាក់ទាន ជួបជុំឪពុកម្ដាយ ញាតិមិត្ត បងប្អូន ឧទ្ទិសកុសល ជូនញាតិ៧សន្តាន រួមមានជូនជីដូនជីតា បុព្វការីជនទាំងឡាយ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលកំពុងប្រព្រឹទ្ធិទៅក្នុងពេលបច្ចុប្បន្ននេះ។