ប័ណ្ណសារព័ត៌មាន
2019-09-20
អ្នកវិភាគមើលឃើញថា គម្រោងជំនួបរវាងលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ជាសញ្ញាល្អនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។ មន្ត្រីរបបក្រុងភ្នំពេញថា នេះជាយុទ្ធសាស្ត្រទាល់ច្រករបស់មេដឹកនាំគណបក្សប្រឆាំង។
2019-09-20
លោក គន់ គឹម ថា ទឹកជំនន់នេះ បណ្ដាលឱ្យផ្ទះរបស់ពលរដ្ឋចំនួន ១០ម៉ឺនខ្នង ស្រូវចំនួន ២ម៉ឺន ៥ពាន់ហិកតារ (២៥.០០០) និងផលដំណាំផ្សេងទៀត ប្រមាណ៥ពាន់ហិកតារ កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារជន់លិច។
2019-09-20
មនុស្ស ៣នាក់ ក្នុងនោះមានស្រី ២នាក់ បុរសម្នាក់ស្លាប់ ហើយកម្មករកាត់ដេរ ២៦នាក់ទៀតរងបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ តាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រលប់ថ្ងៃទី១៨ កញ្ញា។
2019-09-20
ការលើកឡើងបែបនេះ គឺបន្ទាប់ពីអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធកាន់តែច្រើននៅតាមទីវត្តអារាម ជាពិសេស ទីតាំងដែលមានសកម្មជនបក្សប្រឆាំងចូលរួមធ្វើបុណ្យ ហើយធ្វើឱ្យពួកគាត់ភ័យខ្លាចមិនហ៊ានទៅធ្វើបុណ្យទានឡើយ។
2019-09-20
ពលដ្ឋឱ្យដឹងថា ប៉ូលិសខេត្តស្វាយរៀងជាច្រើននាក់ បានឡោមព័ទ្ធផ្ទះសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តនេះ គឺលោក ញ៉ែម វាន នៅភូមិត្រគៀបក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក នៅព្រឹកថ្ងៃទី២០កញ្ញា។
2019-09-19
អង្គការលីកាដូ (Licadho) ដែលជួយគាំពារផ្នែកច្បាប់ដល់តំណាងពលរដ្ឋ ១០នាក់ ជាប់បណ្ដឹងនៅសាលាដំបូងខេត្តកោះកុង ស្នើសុំតុលាការឱ្យទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងពលរដ្ឋមានជម្លោះដីធ្លី និងបញ្ឈប់ការកោះហៅអ្នកភូមិទៅសាកសួរបន្តទៀត។
2019-09-19
សហរដ្ឋអាមេរិកសម្ដែងកង្វល់ជាខ្លាំងជុំវិញការគាបសង្កត់សិទ្ធិសេរីភាពនយោបាយលើក្រុមគណបក្សប្រឆាំងនៅកម្ពុជា។ សហរដ្ឋអាមេរិកទទូចដល់របបក្រុងភ្នំពេញ ឱ្យបញ្ឈប់ទង្វើគាបសង្កត់នេះ និងប្រឹងប្រែងស្ដារប្រជាធិបតេយ្យឡើងវិញ។
2019-09-19
សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ឲ្យដឹងថា ពួកគេកំពុងរៀបចំផែនការនៃការវិលចូលស្រុកជាមួយលោក សម រង្ស៊ី នៅដើមខែវិច្ឆិកាខាងមុខ ប៉ុន្តែអ្នកនាំពាក្យរបបក្រុងភ្នំពេញព្រមានជាថ្មីទៀតថា អាជ្ញាធរនឹងចាប់ខ្លួនសកម្មជនបក្សប្រឆាំងមកផ្ដន្ទាទោសតាមច្បាប់។
2019-09-19
មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតគណៈកម្មការត្រួតពិនិត្យ ពីដំណើរការគ្រប់គ្រងវត្ថុតាងទាំងឡាយ ដែលមន្ត្រីនគរបាលយុត្តិធម៌ ឃាត់ចាប់ពីជនសង្ស័យ រួចបញ្ជូនមកតុលាការ ដើម្បីអនុវត្តច្បាប់។
2019-09-19
គណបក្សប្រឆាំងគ្រោងសំណូមពរឱ្យសហរដ្ឋអាមេរិកជួយការពារសន្តិសុខលោក សម រង្ស៊ី ពេល វិលត្រឡប់ចូលកាន់ប្រទេសកម្ពុជាវិញនៅក្នុងថ្ងៃទី០៩ ខែ វិច្ឆិកាខាងមុខនេះ។ មន្ត្រីរបបក្រុងភ្នំពេញថា សហរដ្ឋអាមេរិកគ្មានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ទេ។
2019-09-19
ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជាហើយ កាលពីយប់មិញ ដោយលោកប្ដេជ្ញាថា ថានឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងផ្នែកពាណិជ្ជកម្ម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យផង។
2019-09-19
អ្នកនាំពាក្យគណបក្សកាន់អំណាចឆ្លើយតបថា ទោះលោក សម រង្ស៊ី ចូលតាមច្រកណា ឬមធ្យោបាយណា មិនសំខាន់ទេ ប៉ុន្តែអ្វីដែលចាំបាច់នោះ គឺលោក សម រង្ស៊ី ជាន់ទឹកដីខ្មែរពេលណា សមត្ថកិច្ចនឹងចាប់បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាការក្នុងពេលនោះ។
2019-09-18
សកម្មជនបរិស្ថានស្នើសុំរបបក្រុងភ្នំពេញ បើកឲ្យសាធារណៈជនអាចចូលមើលទីតាំងដាក់កុងតឺន័រ ដើម្បីឲ្យប្រាកដថា សំរាមទាំងទាំង៨៣កុងតឺន័រ ពិតត្រូវបានបញ្ជូនចេញអស់មែន។ អាជ្ញាធរមិនទាន់អាចបញ្ជាក់ថា ទីតាំងនោះ នឹងត្រូវបើកឲ្យចូលមើល ឬយ៉ាងណាទេ។
2019-09-18
អ្នកស្រុកស្រែអំបិលប្រមាណ ១៣០នាក់ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ លើកគ្នាទៅតវ៉ាមុខសាលាដំបូងខេត្តកោះកុង ទាមទារឱ្យតុលាការទម្លាក់ចោលការប្រកាន់លើតំណាងរបស់ពួកគេ។
2019-09-18
មេដឹកនាំរបបក្រុងភ្នំពេញ បន្តប្រតិកម្មទៅនឹងអ្នករិះគន់រឿងចំណាកស្រុក ហើយសរសើរខ្លួនឯងថា បានប្រឹងប្រែងជួយរកការងារជូនពលរដ្ឋតាមរយៈការងារចំណាកស្រុកនេះ។ ពលរដ្ឋ និងសង្គមស៊ីវិល ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺមិនបានគិតដល់ពលករដែលរងគ្រោះនោះទេ។