ប័ណ្ណសារព័ត៌មាន
2019-09-18
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានខកខានទៅធ្វើបុណ្យដាក់បិណ្ឌ នៅវត្តអារាម ចំនួន ៤ឆ្នាំជាប់ៗ គ្នា ដោយសារលោកត្រូវបង្ខំចិត្តឃុំខ្លួនឯង និងត្រូវរបបក្រុងភ្នំពេញចាប់ឃុំខ្លួននៅពន្ធនាគារ ហើយចុងក្រោយកំពុងជាប់ឃុំនៅផ្ទះ។ មេធាវីគ្រោងពិភាក្សាគ្នា ស្នើសុំចៅក្រមអនុញ្ញាតឲ្យលោក កឹម សុខា បានទៅធ្វើបុណ្យកាន់បិណ្ឌនៅវត្តនឹងគេ នៅឆ្នាំនេះ។
2019-09-18
សហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ប្ដឹងមេឃុំដាក់ដាំ មេប៉ុស្តិ៍ និងមនុស្សមួយក្រុមទៀត ទៅតំណាងអយ្យការអមសាលាដំបូងខេត្តនេះ ទាក់ទិនករណី មិនប្ដឹងបរិហារបទល្មើសឧក្រិដ្ឋព្រៃឈើ និងការកាប់រុករានទន្ទ្រានដីរដ្ឋដោយខុសច្បាប់។
2019-09-18
មន្ត្រីជាន់ខ្ពស់ប្រឆាំងការជួញដូរមនុស្សឱ្យដឹងថា កំណើននៃការប្រើប្រាស់ អ៊ីនធឺណិត និងទូរស័ព្ទ បណ្ដាលឱ្យកុមារ ត្រូវបានជនល្មើសកេងចំណេញ រំលោភបំពានផ្លូវភេទ និងរំលោភសេពសន្ថវៈ។ បញ្ហានេះហើយ ទើបជំរុញឱ្យរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលបានចាប់ដៃគ្នាដើម្បីប្រយុទ្ធនឹងការរំលោភបំពានផ្លូវភេទនេះ។
2019-09-18
គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិអះអាងថា កញ្ញ យូ ចាន់ធានី អតីតអ្នកអានព័ត៌មានហ្វេសប៊ុករបស់លោក សម រង្ស៊ី ត្រូវរបបក្រុងភ្នំពេញចាប់ដាក់នៅក្នុងមន្ទីរឃុំឃាំងជាមួយនឹងអ្នកទោសចំនួន ១០០នាក់។
2019-09-18
ចៅសង្កាត់គណបក្សប្រឆាំង លោក ស៊ីន សំអាត នៅរាជធានីភ្នំពេញ ដែលត្រូវជនមិនស្គាល់មុខលួចវាយពីក្រោយ បានពឹងអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) ឱ្យជួយតាមដាន និងឃ្លាំមើលសុវត្ថិភាពរបស់លោក។
2019-09-18
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR នៅថ្ងៃទី១៧ ខែកញ្ញានេះ ស្នើឱ្យអាជ្ញាធរខ្មែរ ឈប់ធ្វើទុក្ខបុកម្នេញសមាជិក និងសកម្មជនបក្សប្រឆាំង និងទម្លាក់ចោលរាល់ការចោទប្រកាន់ដោយសារហេតុផលនយោបាយ រួចហើយដោះលែងអ្នកជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពវិញជាបន្ទាន់។
2019-09-18
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងជួបជុំមនុស្សប្រមាណ ១៥០នាក់ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅដើមខែតុលា ខាងមុខ។ សមាគមនេះអំពាវនាវដល់សាធារណជនចូលរួមក្នុងទិវានេះឱ្យបានច្រើន ដើម្បីជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសិទ្ធិគ្រូបង្រៀន។
2019-09-18
សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់សមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មកដាក់ពន្ធនាគារនៅកម្ពុជា ករណីបទចោទប្រមាថព្រះមហាក្សត្រជាលើកទី២។ មន្ត្រីរបបក្រុងភ្នំពេញថា លោក សម រង្ស៊ី នឹងត្រូវផ្ដន្ទាទោសគុណនឹង ២ដង ព្រោះមិនរាងចាល។
2019-09-18
សកម្មជនគណបក្សប្រឆាំងម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧កញ្ញាបានដាក់សុំពន្យារចូលបំភ្លឺតុលាការទៅថ្ងៃក្រោយ។
2019-09-17
អាជ្ញាធររាជធានីភ្នំពេញបានដោះលែងពលរដ្ឋសហគមន៍បុរីកីឡា ១២នាក់ ក្នុងចំណោម ១៧នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងព្រឹត្តិការណ៍វាយកម្ទេចអគារបុរីកីឡាចាស់នោះ ប៉ុន្តែពលរដ្ឋ ៥នាក់ផ្សេងទៀត ត្រូវបានសម្ថកិច្ចបញ្ជូនទៅឃុំខ្លួនបន្តនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។
2019-09-17
សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ជនជាតិចិនចំនួន ៦ នាក់ បន្ទាប់ពីបានប្លន់បុគ្គលិកជនជាតិចិនដូចគ្នា នៅហាងការ៉ាអូខេមួយកន្លែង ឈ្មោះ ប៊ុកឃីង ហូមផាលេស (Booking Home Palace) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីអាធ្រាត្រ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។
2019-09-17
អ្នកស្រុករមាសហែកប្រមាណ ១០០នាក់តំណាងឲ្យពលរដ្ឋជាង ៤រយគ្រួសារ លើកគ្នាទៅតវ៉ាមុខសាលាដំបូងខេត្តស្វាយរៀង ទាមទារឲ្យតុលាការទម្លាក់ចោលការប្រកាន់លើតំណាងរបស់ពួកគេ។
2019-09-17
គ្រួសាររបស់សកម្មជនបក្សប្រឆាំង ៣នាក់នៅខេត្តកណ្ដាល ស្នើសុំឲ្យតុលាការដោះលែងវិញ បន្ទាប់ពីសកម្មជនទាំង ៣នាក់នោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា។
2019-09-17
សង្គមស៊ីវិលរិះគន់ក្រសួងព័ត៌មាន ដែលបន្តតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទ្រង់ទ្រាយធំបន្ថែមទៀត។ ពួកគេយល់ថា ការតែងតាំងនេះ គឺជាការខ្ជះខ្ជាយថវិកាជាតិ និងនៅតែមិនអាចជំរុញការងារឲ្យមានប្រសិទ្ធភាពបានដដែល។
2019-09-17
អតីតអ្នកយកព័ត៌មានអាស៊ីសេរីស្វាគមន៍ចំពោះការកំណត់ថ្ងៃប្រកាសសាលក្រម ប៉ុន្តែស្នើសុំតុលាការ កុំឱ្យលើកពេលទៀត ព្រោះលើកពេកប្រកាសសាលក្រមកាន់តែយូរ កាន់តែប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកលោក។