ប័ណ្ណសារព័ត៌មាន
2020-12-29
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចថានឹងបន្តសវនាការលើមន្ត្រីបក្សប្រឆាំងចំនួន២១នាក់ ពីបទក្បត់ជាតិ និងបទញុះញង់ទៅចុងខែមករា។ ក្នុងពេលសវនាការនោះនគរបាលបានឃាត់ខ្លួន ស្ត្រី០២នាក់ ជាសាច់ញាតិរបស់សកម្មជនបក្សប្រឆាំង ដោយចោទថាពួកគេមិនបានសុំច្បាប់តវ៉ា បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់។
2020-12-29
អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ជនជាតិ ដើមភាគតិចចារ៉ាយចំនួន ១២ភូមិ រស់នៅជាប់ព្រំប្រទល់ប្រទេសវៀតណាមក្នុងខេត្តរតនគិរី ចោទក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL)ថា ឈូសឆាយបំផ្លាញដីនៅតំបន់ដែលអាជ្ញាធរកាត់ឆ្វៀលប្រគល់ជូនសហគមន៍។ ប្រជាសហគមន៍ថាក្រុមហ៊ុនយក្សមួយនេះថា មិនស្មោះត្រង់ និងរំលោភសេចក្តីសម្រេចរបស់អាជ្ញាធរខេត្ត។
2020-12-29
ពលករខ្មែរជាច្រើននាក់ប្រឈមនឹងដាច់ស្បៀងអាហារ បន្ទាប់ពីពួកគេលាក់ខ្លួននៅក្នុងបន្ទប់ ជាច្រើនថ្ងៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លើកទី២នៅប្រទេសថៃ។ ពួកករទាំងនេះព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាអំឡុងពេលនេះ។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះ ពលករដែលអត់ការងារធ្វើគួរតែត្រឡប់ទៅកម្ពុជាមួយរយៈប្រសើរជាងនៅប្រទេសថៃ។
2020-12-28
នៅសល់ប៉ុន្មានថ្ងៃទៀតទេ នឹងត្រូវឆ្លងចូលឆ្នាំថ្មីឆ្នាំ២០២១ លោក កឹម សុខា បង្ហោះសារថ្វាយព្រះពរព្រះមហាក្សត្រ ចំណែកមេបក្សប្រឆាំងមូយរូបទៀត ដែលកំពុងនៅក្រៅប្រទេសវិញ បានផ្ញើសាររិះគន់ព្រះមហាក្សត្រថាមិនបានបំពេញព្រះរាជតួនាទីដោះស្រាយវិបត្តិនយោបាយ។
2020-12-28
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ លោក សម រង្ស៊ី បទប្រមាថព្រះមហាក្សត្រ ជាលើកទី៣ នៅថ្ងៃទី២៨ ធ្នូ។ ស្របគ្នានេះ ចៅក្រមសាលាដំបូង នឹងបើកសវនាការ លើសំណុំរឿងមួយទៀតរបស់ លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង សរុបចំនួន២០នាក់នៅថ្ងៃទី២៩ ធ្នូ ពីបទចូលរួមគំនិតក្បត់ ញុះញង់យោធិនមិនឱ្យស្ដាប់បញ្ជា និងញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។
2020-12-28
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) អំពាវនាវឱ្យតុលាការលុបចោលសាលក្រមផ្ដន្ទាទោសម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ព្រោះការចោទប្រកាន់នោះ គ្មានភស្តុតាង និងឃុំខ្លួនយូរពេកណាស់ទៅហើយ។
2020-12-28
នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ ប្រកាសវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។ អ្នកវិភាគមួយចំនួន លើកឡើងថា លទ្ធភាពនៃការធ្វើដំណើរមាតុភូមិនិវត្តន៍លើកទី២ របស់មន្ត្រីបក្សប្រឆាំងមានសង្ឃឹមជោគជ័យតិចតួចបំផុត ព្រោះគ្មានព័ត៌មានពីការចរចានយោបាយជាមុន។
2020-12-28
ពលករខ្មែរម្នាក់ធ្លាក់ខ្លួនជាជនពិការទាំងវ័យក្មេង បន្ទាប់ពីរូបគេជួបគ្រោះថ្នាក់ក្នុងពេលធ្វើការងារនៅប្រទេសថៃ កាលពីថ្ងៃទី២៣ ធ្នូ។ ពលកររូបនេះកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្បែរទីក្រុងបាងកកដោយគ្មានសាច់ញាតិនៅមើលថែឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះពលករមានសិទ្ធិបានទទួលការព្យាបាលរបួសដោយឥតគិតថ្លៃ និងបានប្រាក់សំណងពីថៅកែ។
2020-12-27
មន្ត្រីសង្គមស៊ីវិល បារម្ភពីការបន្តលុបបឹងតាមោកជាបន្តបន្ទាប់ ដែលនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរស់របស់ពលរដ្ឋ និងវិបត្តិទឹករាជធានីភ្នំពេញ។ ឆ្លើយតបការព្រួយបារម្ភនេះអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មុនរដ្ឋាភិបាលកាត់ដីបឹងនេះ គឺមានការសិក្សាផលប៉ះពាល់ត្រឹមត្រូវពីក្រសួងជំនាញ។
2020-12-27
សាច់ញាតិសកម្មជនបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម ទាមទារឱ្យអាជ្ញាធរដោះលែងរូបលោកឱ្យមានសេរីភាពវិញ ព្រោះសកម្មជនរូបនេះមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ អាជ្ញាធរបានចាប់ខ្លួនលោក ប៉ែន ច័ន្ទសង្គ្រាម កាលពីថ្ងៃទី២៣ ធ្នូ តាមដីកាតុលាការ ដែលចោទលោកពីបទញុះញង់។
2020-12-27
ក្រុមអង្គការសង្គមស៊ីវិល ១១៦ស្ថាប័ន ស្នើសុំឱ្យរដ្ឋាភិបាលស៊ុយអែត(Sweden)ពិចារណាឡើងវិញ ចំពោះការដកស្ថានទូតចេញពីកម្ពុជា ទៅប្រទេសថៃ ដោយពួកគេ ចាត់ទុកថា នេះជាការបោះបង់ដំណើរការ ឬកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលកន្លងទៅ។
2020-12-26
តុលាការក្រុងភ្នំពេញគ្រោងជំនុំជម្រះក្តីលើមនុស្ស១៥នាក់ដែលក្នុងនោះរួមមានយុវជន សកម្មជន អ្នកនយោបាយ និងអតីតសមាជិកសភាអូស្ត្រាលីនៅ ថ្ងៃទី៣០ ខែធ្នូ ខាងមុខ ជុំវិញករណីញុះញង់ និងផ្ដើមគំនិតញុះញង់។ អ្នកនយោបាយអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ដែលរងបណ្តឹងក្នុងសំណុំរឿងនេះដែរថ្លែងថា ការរាប់បញ្ចូលរូបលោកក្នុងរឿងនេះគឺជាចេតនាចង់សងសឹកលោកដែលតែងតែរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។
2020-12-26
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំ តវ៉ាជាថ្មីនៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការដោះលែងគ្រួសាររបស់ពួកគេឱ្យមានសេរីភាពឡើងវិញ។ អាជ្ញាធរប្រមាណជាង ៥០នាក់ បានរារាំងមិនឱ្យក្រុមស្ត្រីស្រែកតវ៉ា ឬឈរនៅមុខសាលាដំបូងនៅថ្ងៃសុក្រនេះ នោះទេ។ មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរពិនិត្យមើល និងពន្លឿននីតិវិធីក្នុងការដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនពួកគេ។
2020-12-26
ម្តាយទារក និងកុមាររងគ្រោះដោយសារទទួលទានម្សៅទឹកដោះគោ នូទ្រីលែត (Nutrilatt) ស្នើសុំឲ្យតុលាការដំណើរការបណ្តឹងរបស់ពួកគាត់ជាមួយក្រុមហ៊ុននេះឲ្យបានឆាប់រហ័ស។ ពួកគេក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធផ្សេងទៀត ឲ្យជួយជំរុញទៅតុលាការ ក្នុងការរកយុត្តិធម៌ជូនពួកគាត់។ មន្ត្រីសិទ្ធិមនុស្សយល់ថា ក្រសួងពាក់ព័ន្ធទាំងអស់គួរពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត និងត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវការនាំចូលផលិតផលទាំងឡាយដែលគ្មានគុណភាព នាំឲ្យប៉ះពាល់សុខភាពរបស់ពលរដ្ឋ។
2020-12-26
អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋចំនួន ៥២ នាក់មកប្រទេសកម្ពុជាវិញបន្ទាប់ពីពួកគេលួចឆ្លងដែនដោយខុសច្បាប់ដើម្បីទៅរកការងារ ចំពេលដែលប្រទេសថៃកំពុងរឹតបណ្ដឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅលើពលករបរទេស។