ប័ណ្ណសារព័ត៌មាន
2020-12-26
កសិករចិញ្ចឹមទា យកស៊ុត ត្រៀមលក់មេទា ដើម្បីយកលុយ ទៅសងបំណុលធនាគារវិញ។ ពួកគេ ប្រាប់ថា តម្លៃស៊ុតទា ធ្លាក់ចុះខ្លាំង មិនធ្លាប់មាន ដែលបណ្ដាល ឲ្យខាតបង់ច្រើន។ អ្នកជំនាញកសិកម្ម ជំរុញឲ្យអាជ្ញាធរ ធានាកុំឲ្យមានការនាំចូលស៊ុត ពីប្រទេសជិតខាង មកលក់នៅក្នុងស្រុក និង ត្រូវរកយន្តការ ជួយឲ្យស៊ុតទា មានតម្លៃ គ្រាន់បើ ឡើងវិញ។
2020-12-26
អ្នកវិភាគ លើកឡើងថា គម្រោងប្តឹងមេបក្សប្រឆាំងលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រនោះ ជារឿងនយោបាយ ព្រោះមានករណីរំលោភច្បាប់បង្កដោយមន្ត្រីរដ្ឋាភិបាល ប៉ុន្តែមិនត្រូវបានគេដោះស្រាយតាមផ្លូវច្បាប់នោះទេ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅសប្ដាហ៍នេះបានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាចាត់វិធានការច្បាប់តឹងរ៉ឹងលើមេបក្សប្រឆាំងពីបទប្រមាថព្រះមហាក្សត្រមួយករណីថ្មីទៀត។
2020-12-26
ថ្នាក់ដឹកនាំបក្សប្រឆាំងអះអាងថា រដ្ឋាភិបាលកាណាដាចង់ឃើញមន្ត្រីបក្សប្រឆាំងដែលត្រូវតុលាការចោទប្រកាន់ មានវត្តមានពេលតុលាការជំនុំជម្រះក្ដី និងអះអាងថា ប្រទេសសេរីមួយនេះត្រៀមប្រើច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
2020-12-26
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េ លោក យឹម សុវណន ឱ្យដឹងនៅថ្ងៃទី២៤ ធ្នូថា លទ្ធផលកោសល្យវិច័យលើសាកសពពលការិនីខ្មែរដេកស្លាប់នៅក្នុងកសិដ្ឋានមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង (South Korea) មានការសង្ស័យច្រើន។
2020-12-25
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ស្នើព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ លោក ច្រឹង ខ្មៅ ឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពីបទប្រមាថព្រះមហាក្សត្រ។
2020-12-25
នៅក្នុងនោះ វិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធត្រូវបានលើកយកមកជាអាទិភាពសម្រាប់ជួយដល់កម្មករនិយោជិក និងរោងចក្រ សហគ្រាស អាជីវកម្មជាដើម។ សហជីពមួយចំនួន យល់ថា វិធានការខ្លះ ហាក់ផ្ដល់ផលប្រយោជន៍ឱ្យនិយោជក និងប៉ះពាល់ដល់អត្ថប្រយោជន៍កម្មករជាខ្លាំង ហើយរដ្ឋាភិបាលគួរពិនិត្យមើលចំណុចទាំងនោះឡើងវិញ។
2020-12-25
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៤ ធ្នូ ថា ការស្នើដាក់បញ្ចូលប្រាសាទកោះកែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ កម្ពុជាបានត្រៀមខ្លួនដោយសិក្សាស្រាវជ្រាវអំពីលក្ខណៈសម្បត្តិនៃប្រាសាទនេះ ផ្លូវច្បាប់ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀតអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ។
2020-12-25
បុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះ នៅតែបន្តបង្ក្រាបឥតឈប់ឈរលើសំឡេងរិះគន់ និងសំឡេងឯករាជ្យ ដើម្បីធានាបាននូវការដឹកនាំបែបផ្ដាច់មុខ។ ជាមួយគ្នានេះ លោក និងមន្ត្រីគ្រាក់ៗដទៃទៀត កំពុងបញ្ចូលកូនចៅ និងសែស្រឡាយកាន់តែច្រើន ឱ្យធ្វើជាមន្ត្រីតាមស្ថាប័នរដ្ឋសំខាន់ៗ ដែលហាក់ដូចជាជំហានឆ្ពោះទៅរកការផ្ទេរអំណាចពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយនៃគណបក្សកាន់អំណាច។
2020-12-25
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យកាន់តំណែងដឹកនាំថ្មីមួយទៀតនៅក្នុងបក្ស បង្ហាញកាន់តែច្បាស់ថា លោកជាបេក្ខភាពឈានមុខគេក្នុងការស្នងតំណែងនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ ទោះបីជាយ៉ាងណា គណបក្សកាន់អំណាចបកស្រាយថា ការតែងតាំងនេះ គឺជារឿងធម្មតា ស្របតាមរចនាសម្ពន្ធគណបក្ស មិនពាក់ព័ន្ធនឹងរឿងផ្ទេរអំណាចអ្វីនោះទេ។
2020-12-24
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ មានប្រសាសន៍ថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន លោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនគណបក្សនៅខណ្ឌដូនពេញ ក្រុងភ្នំពេញ ដោយគ្មានដីកា។
2020-12-24
ស្នងការប៉ូលិសខេត្តព្រះសីហនុប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ២៤ ធ្នូ ថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនម្នាក់ពីបទប្រើប្រាស់អាវុធខុសច្បាប់។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ ដែលបានផ្ដល់អាវុធឱ្យជនជាតិចិនប្រើប្រាស់។
2020-12-24
សកម្មជនសង្គ្រោះជាតិនៅប្រទេសថៃថាការវិលចូលស្រុកដើមឆ្នាំនេះជាផែនការនយោបាយចម្បង សម្រាប់ឆ្នាំថ្មីឆ្នាំ២០២១ខាងមុខនេះ។ អ្នកវិភាគថា ការធ្វើនយោបាយនៅក្នុងស្រុកជាការល្អសម្រាប់នយោបាយនៃគណបក្សប្រឆាំង ប៉ុន្តែពួកគេសង្កេតឃើញថា ការរាតត្បាតជំងឺCovid-19 នឹងអាចបង្កផលលំបាកដល់ការវិលត្រឡប់មកវិញរបស់មន្ត្រីបក្សប្រឆាំង។
2020-12-24
អាជ្ញាធរថៃរកឃើញពលករខ្មែរម្នាក់ឆ្លងជំងឺកូវីដ១៩នៅខេត្តឈុនបូរី (Chon Buri) កាលពីថ្ងៃទី២៣ ធ្នូ។ ជាមួយគ្នានេះ មានពលករខ្មែរជាច្រើននាក់នៅតែបន្តលាក់ខ្លួនក្នុងព្រៃ ដើម្បីគេចចេញពីការតាម ចាប់ខ្លួនរបស់អាជ្ញាធរថៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លើកទី២ នៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិល យល់ថា អំឡុងពេលនេះពលករគួរតែស្នាក់នៅមួយកន្លែង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
2020-12-24
សហភាពអឺរ៉ុប (EU) ប្រទេសអាល្លឺម៉ង់ (Germany) និងបារាំង (France) រួមគ្នាផ្ដល់មូលនិធិចំនួន ១១៥លានដុល្លារ ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។ ក្នុងនោះ ទឹកប្រាក់ចំនួនជាង ៤៥លានដុល្លារ គឺជាកម្ចី និងជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ហៅកាត់ថា KfW។ រីឯ ទឹកប្រាក់ជាង ៦០លានដុល្លារ គឺជាកម្ចីរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងជាង ១០លានដុល្លារទៀត គឺជាជំនួយឥតសំណងរបស់សហភាពអឺរ៉ុប។
2020-12-23
ពលករខ្មែរដែលធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ កំពុងព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ក្រោយប្រទេសថៃផ្ទុះជំងឺកូវីដ-១៩ ជាលើកទីពីរ។ នៅពេលនេះ មានពលករខ្លះបានផ្អាកធ្វើការជាបណ្ដោះអាសន្ន រួចលាក់ខ្លួនរកកន្លែងមានសុវត្ថិភាព និងខ្លះទៀតបន្តធ្វើការទាំងភិតភ័យ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ អ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិពលករយល់ថា អំឡុងពេលនេះពលករគួរតែនៅមួយកន្លែងដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។