ប័ណ្ណសារព័ត៌មាន
2020-12-23
សកម្មជនបរិស្ថានថា ជំនួយរបស់ចិនចំនួនជាង ៣ លាន ដុល្លាដើម្បីកាត់បន្ថយ ការបញ្ចេញកាបូនមិនអាចជួយស្រោចស្រង់បរិស្ថានដែលចិនបានបំផ្លាញនៅកម្ពុជាបានទេ។ កាលពីថ្ងៃទី ២១ ធ្នូ កន្លងទៅនេះក្រសួងបរិស្ថាន និងក្រសួងបរិស្ថានចិនបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីកាន់បន្ថយការបញ្ចេញកាបូន នៅកម្ពុជា។ចិនបានផ្ដល់សម្ភារៈមួយចំនួន សម្រាប់មន្ទីរពិសោធន៍ ដើម្បីត្រួតពិនិត្យគុណភាពខ្យល់ផងដែរ។
2020-12-23
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរពន្លឿននីតិវិធីស្វែងរកជនល្មើសដែលលបស្ទាក់វាយសកម្មជននយោបាយ និងយុវជនសង្គមឱ្យបានឆាប់រហ័ស ដើម្បីបញ្ចប់ការសង្ស័យរបស់ប្រជាពលរដ្ឋ។ ការស្នើសុំបែបនេះ បន្ទាប់ពីពេលថ្មីៗនេះ សកម្មជន នយោបាយមួយចំនួន ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយជាបន្តបន្ទាប់ ហើយមន្ត្រីអាជ្ញាធរមិនទាន់អាចវែកមុខជនល្មើសយកមកផ្ដន្ទាទោសបាននៅឡើយទេ។
2020-12-23
ក្រុមគ្រួសាររបស់អ្នកទោសមនសិការ និងអ្នកតវ៉ាមួយចំនួនចូលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រាប់ពីការចាប់ខ្លួនការប្រើហិង្សានិងការបង្ក្រាបក្រុមអ្នកតវ៉ាថ្ងៃសុក្រ។ អ្នកសិទ្ធិមនុស្ស ថាជំនួបនេះ បង្ហាញថា សហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ពីកង្វល់របស់គ្រួសារអ្នកកំពុងជាប់ឃុំ។
2020-12-23
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចូលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) នៅស្ថានទូតបារាំង កាលពីរសៀលថ្ងៃទី២២ ធ្នូ។
2020-12-22
សកម្មជនមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នាំគ្នាដាក់ពាក្យប្តឹងទៅការិយាល័យឧត្តមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឲ្យជួយអន្តរាគមន៍ រឿងសុវត្ថិភាពរបស់ពួកគាត់ ក្រោយករណីវាយដំ និងធ្វើបាបសកម្មជនបក្សប្រឆាំងជាច្រើន បានកើតមានឡើងជាបន្តបន្ទាប់ ប៉ុន្តែ គ្មានជនដៃដល់ណាម្នាក់ ត្រូវបានផ្តន្ទាទោសនោះឡើយ។
2020-12-22
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ២២ ធ្នូ ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែមានសង្ឍឹមថា នឹងបានចូលប្រទេសកម្ពុជាដូចតាមការគ្រោងទុក។ បើទោះបីជាមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡូវែល(Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) យ៉ាងណាក៏ដោយ។
2020-12-22
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លើកឡើងថា រដ្ឋាភិបាលកម្ពុជា នៅតែរណបប្រទេសវៀតណាម រឿងព្រំដែន។ការលើកឡើងនេះ បានកើតមានឡើងក្រោយពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នាលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ ដោយសន្យាថា ភាគីទាំងពីរនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង រួមគ្នារក្សាមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ប៉ុន្តែមិនបានលើកឡើងពីបញ្ហាព្រំដែនដែលមានការចោទប្រកាន់ថា ភាគីវៀតណាមបានរំលោភ។
2020-12-22
ក្រុមយុវជន និងពលរដ្ឋរស់នៅខេត្តតាកែវ ស្នើឱ្យអាជ្ញាធរខេត្តនេះ ទប់ស្កាត់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ដែលលួចចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-វៀតណាម ឋិតក្នុងភូមិសាស្ត្រខេត្តនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរស្រុកចំនួនពីរថ្មីៗនេះ បានស្នើឱ្យអភិបាលខេត្តតាកែវ លោក អ៊ួច ភា ចាត់វិធានការលើមន្ត្រីយោធាព្រំដែនដែលលួចនាំជនជាតិវៀតណាមចូលមកកម្ពុជាដោយខុសច្បាប់។
2020-12-22
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោលពាក្យបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតដំបូងចំនួន២៨ បណ្ដឹង ដែលប្ដឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសារបណ្ដឹងទាំងនោះ ផ្ទុយពីគតិច្បាប់។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសធ្វើពហិការ ឈប់ចូលរួមសវនាការតទៅទៀត ដោយចោទថា ក្រុមប្រឹក្សាធម្មនុញ្ញ មាននិន្នាការលម្អៀងទៅរកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
2020-12-22
សាលាដំបូងខេត្តសៀមរាបប្រកាសសាលក្រមផ្ដន្ទាទោសយុវជនពីរនាក់ដែលច្រៀងរ៉ែប (Rap) រិះគន់បញ្ហាក្នុងសង្គមឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល១ឆ្នាំកន្លះ ហើយម្នាក់ទៀតរយៈពេល៥ខែពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ នៅព្រឹកថ្ងៃទី២២ ខែធ្នូ។ សាច់ញាតិយុវជនពីររូបនេះ ចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាជារឿងអយុត្តិធម៌ និងគំរាមកំហែងលើសេរីភាពសិល្បករ។
2020-12-22
សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចផ្ដន្ទាទោស ម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ឱ្យជាប់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន២០លានរៀលឱ្យដើមបណ្ដឹង ពីបទញុះញង់ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានជម្លោះដីធ្លីនៅស្រុកទឹកផុស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
2020-12-22
តំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។ បក្សកាន់អំណាច ស្វាគមន៍ការបង្កើតបក្សថ្មី ថា ជាសិទ្ធិនយោបាយ ខណៈអ្នកវិភាគថា គណបក្សថ្មីនេះ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋដូចគណបក្សតូចៗផ្សេងទៀតដែរ។
2020-12-22
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ដែលកំពុងជាប់ពន្ធនាគារ លោក កែវ ថៃ ផ្ញើលិខិតចេញពីពន្ធនាគារអំពាវនាវឱ្យសហគមន៍ជាតិ និងអន្តរជាតិជួយតាមដានករណីព្រួតវាយដំកូនប្រុសពៅរបស់លោកបណ្ដាលឱ្យរបួសត្រង់ក្បាលធ្ងន់ធ្ងរ។ រីឯស្នងការនគរបាលខេត្តកំពង់ឆ្នាំង អះអាងថា សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យ ៣នាក់ ហើយថា ករណីវាយដំនេះ មិនពាក់ព័ន្ធហេតុផលនយោបាយនោះទេ។
2020-12-22
អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរជាច្រើននាក់ ត្រឡប់ទៅស្រុកកំណើតវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នៅប្រទេសថៃ។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា រឿងនេះប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ចូលមកកម្ពុជា ប្រសិនបើអាជ្ញាធរមិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
2020-12-22
ពលរដ្ឋរស់នៅឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពន្លឿនដោះស្រាយករណីឆបោកជាប្រព័ន្ធ ឱ្យបានលឿន ដើម្បីយកលុយទៅសងធនាគារ។ អាជ្ញាធរខេត្តថា តុលាការ បានសម្រេចបង្កកទ្រព្យសម្បត្តិ ជនឆបោក ចំនួន៣នាក់ នោះហើយ ដើម្បីទុកសងពលរដ្ឋដែលចាញ់បោក តែមិនទាន់ដឹងចំនួនទឹកប្រាក់ទេ។