ប័ណ្ណសារព័ត៌មាន
2020-12-22
ប្រជាសហគមន៍នៅឃុំជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើកឡើងថា បឹងធម្មជាតិទំហំជិត៥០ហិកតារ អាចនឹងត្រូវក្រុមហ៊ុនឯកជនលុបដើម្បីអភិវឌ្ឍន៍ ដូចបឹងមួយចំនួននៅក្រុងភ្នំពេញ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន អះអាងថា គ្មានការលុបបឹងធម្មជាតិនោះទេ គ្រាន់តែស្តារបឹង ដើម្បីមានទឹកគ្រប់គ្រាន់ទុកឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង។
2020-12-22
ពលករខ្មែរមួយចំនួនធ្វើការនៅខេត្តសាមុតសាខន (Samut Sakorn) ប្រទេសថៃ បន្តធ្វើការទាំងភិតភ័យ បន្ទាប់ពីជំងឺកូវីដ១៩ រាតត្បាតចូលក្នុងសហគមន៍នៅតំបន់ស្នាក់នៅ។ ជាមួយគ្នានេះអាជ្ញាធរថៃបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវយ៉ាងតឹងតែង ដើម្បីទប់ស្កាត់ពលករបរទេសចេញចូលនៅតំបន់រាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលយល់ថា អំឡុងពេលនេះពលករខ្មែរគួរតែប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់ ដើម្បីការពារកុំឱ្យឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។
2020-12-22
លោក អះអាងថា លោកបានចាកចេញពីប្រទេសថៃ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី១ ខែវិច្ឆិកា ហើយពេលនោះ លោកក៏បានធ្វើចត្តាឡីស័កខ្លួនឯង ១៤ ថ្ងៃរួចហើយដែរ និងគ្មានរោគសញ្ញាសង្ស័យអ្វីទេ។
2020-12-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរ ត្រូវទុកចិត្តលើរដ្ឋាភិបាលថៃក្នុងការទប់ស្កាត់ជំងឺកូវីដ (Covid-19) កុំអាលត្រលប់កម្ពុជាវិញ ក្នុងពេលដែលថៃកំពុងជួបការលំបាក ដោយសារតែការឆ្លងជំងឺកូវីដ១៩ នៅខែត្រសាមុតសាខន (Samut Sakhon)។
2020-12-22
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រម លើសំណុំរឿង ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងសកម្មជនបក្សប្រឆាំង ចំនួន៥នាក់ផ្សេងទៀតពីបទបំភ្លៃព័ត៌មានញុះញង់ និងជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលនៅថ្ងៃទី៣០ ខែធ្នូ សប្ដាហ៍ក្រោយ បន្ទាប់ពីបើកសវនាការនៅព្រឹកថ្ងៃទី២១ ខែធ្នូ។ អ្នកសិទ្ធិមនុស្សយល់ថា សំណុំរឿងនេះ ជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់។
2020-12-21
អាស៊ីសេរី សូមផ្អាកការផ្សាយកម្មវិធីទូរទស្សន៍ដែលមានរយៈពេល៣០នាទីនោះ មួយរយៈពេលសិន ដោយសារយើងខ្ញុំកំពុងរៀបចំបច្ចេកទេស និងផ្លាស់ប្តូររបៀបធ្វើការខ្លះ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំង។
2020-12-21
ប្រជាសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech Co.,Ltd) បានឈូសឆាយផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រក្នុងតំបន់ព្រៃឡង់ ដើម្បីធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ។ ប្រជាសហគមន៍ថា ក្រោយពីឈូសឆាយផ្លូវរួចរាល់ ក្រុមពលរដ្ឋរាប់រយនាក់ កំពុងសម្រុកដឹកជញ្ជូនឈើតាមគោយន្តចេញពីព្រៃឡង់ តម្រង់ចូលការដ្ឋានរបស់ក្រុមហ៊ុន។
2020-12-20
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល រិះគន់រដ្ឋាភិបាលចំពោះការដំឡើងតួនាទីកូនប្រុស ៣នាក់របស់លោក សុខ អាន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្នុងក្រសួងសំខាន់ៗ និងការតែងតាំងតំណាងរាស្ត្រស្ត្រីមួយរូប គឺអ្នកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន បន្តពីប្ដី។ ពួកគេ ចាត់ទុកថា ការតែងតាំងសែស្រឡាយប្រពន្ធកូនអ្នកធំនេះ គឺជាគំរូអាក្រក់នៅក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។
2020-12-20
ក្រសួងសុខាភិបាល ចេញការណែនាំបន្ទាន់មួយដល់បណ្ដាខេត្តនានានៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងធ្វើចត្តាឡឺស័ករាល់ពលករខ្មែរទាំងឡាយណាដែលត្រឡប់មកពីថៃវិញ ។ វិធានការទប់នេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់ក្នុងប្រទេស ក្រោយពីមានផ្ទុះការឆ្លងជំងឺកូវីដ១៩ជាថ្មី ជាង៥រយករណី ក្នុងរយៈពេល១ថ្ងៃ នៅខេត្តសាមុតសាខន (SamutSakorn) ប្រទេសថៃ។
2020-12-20
ប្រធានបក្សប្រឆាំងដែលត្រូវរបបក្រុងភ្នំពេញដកហូតសិទ្ធិធ្វើនយោបាយ លោក កឹម សុខា ឱ្យដឹងថា លោកបានស្នើទៅប្រទេសមួយចំនួនឱ្យជួយផ្ដល់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា កាយវិការរបស់លោក កឹម សុខា នេះជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
2020-12-20
អ្នកលក់ដូរ និងកម្មកររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែពិបាករកចំណូលដដែល បើទោះជាស្ថានភាពជំងឺកូវីដ១៩ (covid-19) បានថមថយបន្តិចក្ដី។ ពួកគេ បន្តស្នើសុំឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ជួយឧបត្ថម្ភនិងផ្ដល់ប័ណ្ណសមធម៌ឱ្យផង។
2020-12-20
អ្នកចូលចិត្តឈឺឆ្អាលរឿងសង្គមដែលធ្លាប់ជាប់ពន្ធនាគារពីរដង គឺយុវជន គង់ រ៉ៃយ៉ា ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយក្បាល និងធាក់ផ្ដួលម៉ូតូនៅតាមផ្លូវ ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ធ្នូ នេះ។ មន្ត្រីសង្គមស៊ីវិលយល់ថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគួរស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកជនល្មើសយកមកអនុវត្តតាមផ្លូវច្បាប់។
2020-12-19
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានកម្ទេចចោលស្រាស ស្រាថ្នាំ និង មេស្រា ជាង ៥០០ ប៊ីដុង(៥៣២ប៊ីដុង) បន្ទាប់ពីបានរឹបអូសពីកន្លែងលក់ស្រា ជាច្រើនកន្លែង ផ្សេងៗគ្នាកាលពីពាក់កណ្ដាលខែវិច្ឆិកា ដែលបានបណ្តាលអោយមានមនុស្សស្លាប់ចំនួន៨ នាក់ និងជាង១០០ នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ ដោយសារទទួលទានស្រាខ្វះការត្រួតពិនិត្យ។
2020-12-19
ប្អូនប្រុសបណ្ឌិត កែម ឡី គឺលោកកែម រិទ្ធិសិត បានលាលែងពីប្រធាន គណបក្សខ្មែរតែមួយ ប៉ុន្តែត្រូវបានគណបក្សផ្ដល់តំណែងជាប្រធានកិត្តិយសវិញ។
2020-12-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់បញ្ជាឱ្យស្ថាប័នសារព័ត៌មានក្នុងស្រុក ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលលោកចោទប្រកាន់ទាំងគ្មានភស្តតាងថា បង្កើតឡើងដោយ អ្នកនយោបាយប្រឆាំង និងជនឆ្លៀតឱកាសមួយចំនួនក្នុងបំណងបង្កភាពចលាចលដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។