ប័ណ្ណសារព័ត៌មាន
2020-12-19
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានប្រកាសកែសម្រួលនូវវិធានការសុខាភិបាល និងការធ្វើចត្តាឡឺស័ក រយៈពេល១៤ ថ្ងៃ ពេញលេញចំពោះ អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត។ វិធានការកែសម្រួលនេះធ្វើឡើងក្រោយពីមានចំណាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ ធ្នូ។
2020-12-19
មន្ត្រីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅតែបញ្ជាក់ជំហរជាក់លាក់របស់ខ្លួន ថា អង់គ្លេសនៅតែខ្វល់ខ្វាយអំពីបញ្ហារំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពដទៃទៀតនៅកម្ពុជា ទោះផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបជាស្ថាពរ នៅដាច់ឆ្នាំនេះ។
2020-12-18
អ្នកវិភាគមិនមានជំនឿលើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ថាមានភាពប្រសើរឡើងដោយសារកម្ពុជាស្ថិតនៅក្រោមស្រមោលចិន។ការលើកឡើងនេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សន្យាថា នឹងរក្សាទំនាក់ទំនងជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងកែប្រែប្រទេសកម្ពុជាវិលទៅរកលំហប្រជាធិបតេយ្យតាមការចង់បានរបស់សហគមន៍អន្តរជាតិនោះទេ។
2020-12-18
អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឡូវែល(Lowell) រដ្ឋ ម៉ាសាឈូសេត( Massachusetts) មិនទាន់ឆ្លើយតបសំណើ សុំទិដ្ឋាការរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៣ រូប ដែលមានបំណងវិលចូលកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២១ ខាងមុខនេះនៅឡើយទេ។ ចំណែក មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានរុញបញ្ហានេះឱ្យគ្នាទៅវិញទៅមក ហើយមិនបានបញ្ជាក់ហេតុផលឱ្យបានច្បាស់លាស់ជុំវិញសំណើសុំផ្ដល់ទិដ្ឋាការ របស់មន្រ្តីបក្សប្រឆាំងនោះទេ។
2020-12-18
សិស្សថ្នាក់ទី១២ មួយចំនួនត្រេកអរ និងមួយចំនួនទៀតខកចិត្តដែលក្រសួងអប់រំបានសម្រេចឱ្យសិស្សទាំងអស់ ជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់រៀបចំការប្រលង តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សិស្សមួយចំនួនយល់ថា ការចំណាយពេល ១២ឆ្នាំ របស់ពួកគេក្នុងការសិក្សាហាក់គ្មានតម្លៃ ដោយសារសញ្ញាប័ត្រហ្វ្រីនេះ។
2020-12-18
សាច់ញាតិយុវជនខ្មែរថាវរៈ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសទទូចឱ្យអាជ្ញាធរ ដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយបារម្ភថា ពួកគេនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារជំងឺផង និងដោយសារការវាយដំពីអ្នកជាប់ឃុំជាមួយគ្នាផង។
2020-12-18
សកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន នៅតាមបណ្ដាខេត្តផ្សេងៗ ថាការមិនអាចឈរឱបដៃមើលអំពើអយុត្តិធម៌សង្គម ដែលប្រព្រឹត្តឡើងដោយអាជ្ញាធររបបក្រុងភ្នំពេញ ជាពិសេសមកលើសកម្មជន និងគណបក្សសង្គ្រោះជាតិ ទើបធ្វើឱ្យពួកគាត់ហ៊ានតស៊ូប្ដូរផ្ដាច់ មិនខ្លាចជាប់គុក។
2020-12-18
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ណយ ស្រូន អះអាងថា លោកមិនបានកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ទំហំជាង ៥០០ហិកតារ (៥៣១) ក្នុងខេត្តមណ្ឌលគិរី ដូចការចោទប្រកាន់នោះទេ។ ចំណែកមន្ត្រីតុលាការថា សំណុំនេះកំពុងឋិតក្នុងដៃ ចៅក្រមស៊ើបសួរ ក្រោយពីមានការចោទប្រកាន់ពីព្រះរាជអាជ្ញា។
2020-12-17
តុលាការខេត្តកណ្ដាលប្រកាសដាក់លក់ឡាយឡុងទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងរោងចក្រពីរកន្លែងស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅចុងខែធ្នូនេះ ដើម្បីបង្វិលប្រាក់ដែលលក់បាន បើកឱ្យកម្មករជាង១ពាន់នាក់ ក្រោយពីថៅកែរត់ចោលជិត១ឆ្នាំមកហើយ ។ កម្មករ និងសហជីពដែលតាមដាននីតិវិធីនេះ រំពឹងថា បញ្ហានេះ នឹងអាចដោះស្រាយបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ទោះជាវិបត្តិជំងឺកូវីដ-១៩ កំពុងវាយលុកកម្ពុជាយ៉ាងណាក៏ដោយ។
2020-12-17
អតីតអ្នកទោសនយោបាយ លោក គង់ ម៉ាស់ ព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់ខ្លួន ក្រោយរងការគម្រាមកំហែងពីជនមិនស្គាល់មុខ ដែលលោកសង្ស័យថា ជាការប៉ុនប៉ងបង្កឲ្យមានរបួសស្នាម និងជាការរៀបចំជាប្រព័ន្ធពីអ្នកមានអំណាច។
2020-12-17
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេស ហុល្លង់ (Netherlands)ដែលមិនចាត់ការទៅលើបណ្ដឹងរបស់ ជនជាតិអ៊ុយហ្គ័រ ដែលនិរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងរឿងកម្ពុជា ចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រ ២២នាក់ ទៅឱ្យចិនកាលពីឆ្នាំ២០០៩។
2020-12-17
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានឧបករណ៍ការពារ និងសម្ភារៈអនាម័យចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងប្រទេសអូស្រ្តាលី។
2020-12-17
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២០ ធ្នូខាងមុខ ដោយលើកឡើងពីហេតុផលរីករាលដាលការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។
2020-12-17
សេចក្តីប្រកាសព័ត៌មានរបស់អង្គការប្រឆាំងការជួញដូរកុមារ ( Action Pour Les Enfants-APLE) កាលពីថ្ងៃទី១៥ ធ្នូ ឲ្យដឹងថា បុរសនោះអាយុ៤១ឆ្នាំ បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកូនស្រីបង្កើតអាយុ ១២ឆ្នាំ ម្ដងហើយម្ដងទៀត ក្នុងគ្រាដែលម្ដាយទៅធ្វើការចំណាកស្រុកនៅប្រទេសម៉ាឡេស៊ី។ សេចក្ដីប្រកាសដដែលបញ្ជាក់ថា កុមារីរងគ្រោះត្រូវបានឪពុកគំរាមសម្លាប់បើសិនជាហ៊ានទម្លាយរឿងនេះ។
2020-12-17
រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បង្ហាញជំហរពិតប្រាកដណាមួយជុំវិញ ការទិញ ឬទទួលយក វ៉ាក់សាំងការពារជំងឺកូវីត១៩ (Covid19) ពីប្រទេសចិន ជាមិត្តថែកថែប ជាមួយគ្នាក៏ដោយ។ អ្នកវិភាគសង្ស័យកម្ពុជា មិនមានទំនុកចិត្តទៅលើគុណភាពផ្នែកសុខាភិបាលរបស់ប្រទេសចិនទើបមិនទាន់បញ្ចេញជំហរណាមួយចំពោះវ៉ាក់សាំងកូវីត១៩។