ប័ណ្ណសារព័ត៌មាន
2020-12-17
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម និងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។
2020-12-17
អង្គការបណ្ដាញជនចំណាកស្រុកក្នុងមហាអនុតំបន់ទន្លេមេគង្គ (MNN) ស្នើឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដល់ពលករចំណាកស្រុក ក្នុងស្ថានភាពមានវិបត្តិដោយសារជំងឺកូវីដ-១៩។
2020-12-16
ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជិន៤ភាគរយនៅក្នុងឆ្នាំ២០២១ ខាងមុខ ដោយសារតែមាន សញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងកម្រើកឡើងវិញ។
2020-12-16
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ និងក្មួយប្រុសរបស់លោក រ៉ុង ឈុន ចូលសួរសុខទុក្ខជនជាប់ឃុំនៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៦ធ្នូ។ ពួកគេឱ្យដឹងថា អ្នកជាប់ឃុំ នៅតែព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ចូលក្នុងមន្ទីរឃុំឃាំង និងស្នើសុំឱ្យតុលាការដោះលែងពួកគាត់នៅក្រៅឃុំជាបណ្ដោះអាសន្នឱ្យបានឆាប់។
2020-12-16
កងរាជអាវុធហត្ថក្រុងភ្នំពេញចាប់ខ្លួនជនជាតិចិនចំនួន ៣នាក់ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយពីសមត្ថកិច្ច បានឆែកឆេ រថយន្តមួយដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុងភ្នំពេញ។
2020-12-16
រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បង្ហាញជំហរពិតប្រាកដណាមួយជុំវិញ ការ ទិញ ឬទទួលយក វ៉ាក់សាំងការពារជំងឺកូវីត ១៩ពីប្រទេសចិន ជាមិត្តថែកថែប ជាមួយគ្នាក៏ដោយ។ អ្នកវិភាគសង្ស័យកម្ពុជា មិនមានទំនុកចិត្ត ទៅលើគុណភាពផ្នែកសុខាភិបាលរបស់ប្រទេសចិនទើបមិនទាន់បញ្ចេញជំហរណាមួយចំពោះ វ៉ាក់សាំង កូវីត១៩។
2020-12-16
សាច់ញាតិ និងអ្នកសិទ្ធិមនុស្ស ជំរុញឲ្យតុលាការដោះលែងយុវជនទាំង៥ នាក់ឱ្យនៅក្រៅឃុំ និងទម្លាក់ចោលបទចោទប្រឆាំងអ្នកទោសមនសិការទាំងអស់។
2020-12-16
ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជីវភាពខ្វះខាតកាន់តែខ្លាំង ដោយសារអត់ការងារធ្វើ បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។ ពលរដ្ឋទាំងនោះប្រឈមនឹងដាច់ស្បៀងនៅពេលខាងមុខ ខណៈដែលអាជ្ញាធរមិនបានផ្ដល់ស្បៀងអាហារអ្វីដល់ពួកគាត់នៅឡើយ។
2020-12-16
អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា គ្រោងនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧២ នៅចុងខែឆ្នូនេះ ដើម្បីស្នើសុំរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយបញ្ហាមួយចំនួន ដែលពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងជួបប្រទះនៅកម្ពុជា ដែលបណ្ដាលឲ្យពួកគេមិនទទួលបានសិទ្ធិគ្រប់គ្រាន់។
2020-12-16
ប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្តាល ដែលប្រកបមុខរបរដាំដំណាំរួមផ្សំផ្សេងៗដូចជាស្ពៃ និងសណ្ដែកជាដើមនោះ ត្អូញត្អែរអំពីការលក់ផលដំណាំរបស់ពួកគាត់បានតម្លៃថោក ដោយសារស្រេចតែឈ្មួញកំណត់តម្លៃ ព្រោះគ្មានទីផ្សារច្បាស់លាស់។ ក្រសួងកសិកម្ម ថា បន្លែចុះថោក និងគ្មានទីផ្សារ ដោយសារការរាតត្បាតជំងឺកូវីដ និងការដាំដុះលើសតម្រូវការ និងមិនអនុវត្តតាមស្តង់ដារបន្លែសុវត្ថិភាព។
2020-12-16
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលរិះគន់លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលលើកសរសើរខ្លួនឯងថា ជាមេដឹកនាំប៉ិនប្រសប់ និងមានបារមីខ្ពស់ ទើបអាចដឹកនាំកម្ពុជារយៈពេលជាង ៣០ឆ្នាំ។ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលថា ការដឹកនាំរយៈពេលយូរឆ្នាំនេះ គឺដោយសារលោក ហ៊ុន សែន ពូកែខាងប្រើអំណាចផ្ដាច់ការ រំលោភបំពានសិទ្ធិពលរដ្ឋ និងបំបិទសំឡេងគណបក្សប្រឆាំង។
2020-12-16
ពួកគេនៅតែរំពឹងថានឹងមានការបន្ធូរបន្ថយស្ថានភាពនយោបាយបញ្ចប់ជម្លោះរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង ហើយងាកទៅរួមរួមគ្នា បើកលំហសេរីភាពពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យពួកគេអាចបំពេញការងារ បម្រើពលរដ្ឋទៅតាមកាតព្វកិច្ចរៀងៗខ្លួនក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ។
2020-12-16
ជនជាតិដើមភាគតិចព្នងមួយគ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែង នៅតែស្ដាយស្រណោះភូមិកំណើត និងផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិជាង ៣ ឆ្នាំមកហើយ។
2020-12-15
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចេញសេចក្ដីថ្លែងការណ៍ ជំរុញឱ្យរដ្ឋាភិបាល ដកខ្លួនជាបន្ទាន់ ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដើម្បីបញ្ចៀសការឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀត ពីសំណាក់រដ្ឋាភិបាលវៀតណាម។