ប័ណ្ណសារព័ត៌មាន
2020-01-31
រដ្ឋាភិបាល អំពាវនាវឱ្យមន្ត្រីថ្នាក់ក្រោមយកចិត្តទុកដាក់ពង្រឹងសន្តិសុខ ដល់ប្រជាពលរដ្ឋដោយសារតែ ជនបរទេសបានប្រព្រឹត្តបទល្មើសច្រើនជាពិសេស ជនជាតិចិននៅខេត្តព្រះសីហនុ។ សង្គមស៊ីវិលក៏សម្ដែង ក្តីបារម្ភអំពីអសន្តិសុខនេះដែរ ហើយបានបញ្ជាក់ថា បទល្មើសនេះបន្តកើតឡើង ដោយសារការអនុវត្តន៍ច្បាប់របស់អាជ្ញាធរនៅធូររលុងដោយសារតែអំពើពុករលួយ។
2020-01-31
សហជីពឯករាជ្យយល់ថា ប្រសិនបើលោក ហ៊ុន សែន ជាមេដឹកនាំដែលគិតប្រយោជន៍ជាតិ និងប្រជាពលរដ្ឋមែន នោះលោកនឹងអនុវត្តតាមលក្ខខណ្ឌស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA លើទីផ្សារសហភាពអឺរ៉ុប។
2020-01-31
អ្នកឃ្លាំមើលបញ្ហាសង្គមកម្ពុជា មើលឃើញថា ការផ្អាកជើងហោះហើរបណ្ដោះអាសន្ន និង ការជម្លៀសពលរដ្ឋខ្មែរពីតំបន់រីករាលដាលវីរុសកូរ៉ូណា ក្នុងប្រទេសចិន មិនប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយប្រទេសចិននោះទេ ប៉ុន្តែថែមទាំងជួយសម្រាលបន្ទុករបស់រដ្ឋាភិបាលចិនទៀតផង។
2020-01-31
លោកស្រី ផាវ ញ៉ឺង គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីខ្មែរជាច្រើននាក់ឈានមុខនៅក្នុងការប្រើប្រាស់សិទ្ធិការពារដីធ្លីរបស់ពួកគេ ពីការំលោភយកពីអ្នកមានអំណាច មានទ្រព្យសម្បត្តិ ឬហៅថាការបណ្ដេញចេញដោយបង្ខំ។
2020-01-31
មន្រ្តីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា រដ្ឋាភិបាល លោក ហ៊ុន សែន គួរគោរពសិទ្ធិរបស់ពលរដ្ឋ ទប់ទល់នឹងការរាតត្បាតនៃមេរោគឆ្លង មានប្រភពពីប្រទេសចិន ជាជាងខំប្រឹងគេចវេះពីការស្តីបន្ទោស និងគ្មានវិធានការបិទជើងហោះហើរពីចិនចូលមកកម្ពុជា។
2020-01-31
សាលាដំបូងរាជធានីភ្នំពេញ កោះហៅសកម្មជនដីធ្លីម្នាក់នៅភូមិឡពាង ខេត្តកំពង់ឆ្នាំង និងមេធាវីការពារក្ដីឱ្យចូលរួមសវនាការនៅដើមខែកុម្ភៈក្នុងសំណុំរឿងព្រហ្មទណ្ឌ តាមបណ្ដឹងរបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) កាលជាងពី ១០ឆ្នាំមុន។
2020-01-31
មន្ត្រីជាន់ខ្ពស់ប៉ូលិសជាតិអះអាងថា ក្នុងឆ្នាំ២០២០ នេះ សមត្ថកិច្ចកិច្ចនឹងបន្តទប់ស្កាត់សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចចាត់ទុកថា ជាផែនការបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាល ដូចអ្វីដែលសមត្ថកិច្ចបានធ្វើកាលពីឆ្នាំ២០១៩ យ៉ាងដូច្នេះដែរ។
2020-01-30
អ្នកឃ្លាំមើលសិទ្ធិការងារ យល់ថា ដើម្បីបញ្ចប់វិវាទការងារមួយនេះ រដ្ឋាភិបាល គួរចេញកិច្ចព្រមព្រៀងជាក់លាក់មួយ ដោយធានារក្សាឱ្យបានសុវត្ថិភាព និងអត្ថប្រយោជន៍ការងារដល់បុគ្គលិកទាំងនោះ នៅពេលទូរទាត់សំណង ហើយផ្ទេរការងារពួកគេ ទៅក្រុមហ៊ុនថ្មី ឬចូលក្របខ័ណ្ឌរដ្ឋ។
2020-01-30
សាក្សី និងជាជនរងគ្រោះ ៣នាក់ ចូលខ្លួនឆ្លើយបំភ្លឺសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ មករា ជុំវិញសំណុំរឿងមន្ត្រីកងរាជអាវុធហត្ថវាយដំពួកគេ និងធ្វើទារុណកម្មពលរដ្ឋមា្នក់រហូតដល់ស្លាប់។
2020-01-30
សវនាការជម្រះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសវនាការសប្ដាហ៍ទី៣ថ្ងៃទី២នេះតុលាការប្រើពេលតែរយៈពេលមួយព្រឹកប៉ុណ្ណោះ នៅថ្ងៃទី៣០ ខែមករានេះ។ ក្នុងសវនាការនេះ មានការចោទសួរ លោក កឹម សុខា ពីពាក្យផ្លាស់ប្ដូរ ពាក្យស្លោកមួយចំនួនទៀតដែលលោក កឹម សុខា តែងតែប្រើប្រាស់ជាសារនយោបាយនាពេលកន្លងមក។
2020-01-30
ប្រទេសជាច្រើនក្នុងពិភពលោក កំពុងព្រួយបារម្ភជាខ្លាំង អំពីការកើនឡើងនៃចំនួនអ្នកស្លាប់និងឆ្លងជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មីនេះ (nCoV-2019) ដែលបានសម្លាប់មនុស្ស ១៣២នាក់ ក្នុងចំណោមអ្នកឆ្លងរាលដាលចំនួនជាង ៦ពាន់នាក់ នៅប្រទេសចិន។
2020-01-30
អាជ្ញាធរកម្ពុជាបានបង្កើនការរឹតត្បិតកាន់តែខ្លាំងលើការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាពិសេសទាក់ទងនឹងសេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិ។
2020-01-30
មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល គួរតែចែកឱ្យដាច់ រវាង ទំនាក់ទំនងអន្តរជាតិជាមួយនឹងផលប៉ះពាល់នៃជំងឺឆ្លង ព្រោះក្នុងករណីវីរុសថ្មីនេះ ឆ្លងដល់ពលរដ្ឋកម្ពុជា គឺនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដូចគ្នា ហើយថែមទាំងពិបាកទប់ស្កាត់ទៀតផង។
2020-01-30
គម្រោងលើកកម្ពស់សេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យរដ្ឋាភិបាលពិចារណា ធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលរឹតត្បិតសេរីភាពមូលដ្ឋាន ដែលមិនស្របតាមបទដ្ឋានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។
2020-01-30
ជំហររបស់កម្ពុជានេះ ផ្ទុយពីអ្វីដែលរដ្ឋាភិបាលនៃប្រទេសនានានៅលើពិភពលោក កំពុងខ្នះខ្នែងជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់នេះជាបន្តបន្ទាប់ និងដាក់ចេញនូវវិធានការណ៍បង្ការដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសថ្មីនេះដល់ពលរដ្ឋរបស់ខ្លួន។