ប័ណ្ណសារព័ត៌មាន
2020-10-31
មន្ត្រីអង្គការផ្នែកសិទ្ធិមនុស្ស រិះគន់អាជ្ញាធររបបក្រុងភ្នំពេញ ដែលចាប់សកម្មជនដីធ្លី និងជាអ្នកគាំទ្របក្សប្រឆាំង លោកស្រី សាត ផា ចេញពីមន្ទីរពេទ្យទាំងកំពុងព្យាបាលជំងឺ ខណៈអាជ្ញាធរ ផ្ដល់សិទ្ធិពិសេសឲ្យអ្នកទោសមានលុយមានអំណាច ដូចជាឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ជាដើម អាចរស់នៅក្រៅពន្ធនាគារយ៉ាងរំភើយដោយគ្មានកំណត់ពេលវេលា ក្រោមហេតុផលព្យាបាលជំងឺ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ករណីនេះ ធ្វើឲ្យសាធារណជនមើលឃើញអំពីការអនុវត្តច្បាប់មានស្តង់ដារពីរ។
2020-10-31
រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ បូមខ្សាច់ចាក់លុបដីដុះតាមដងទន្លេមេគង្គ និងពង្រីកចូលទន្លេមេគង្គ នៅតំបន់អរិយក្សត្រ ជិត១រយហិកតារ ឋិតនៅទល់មុខកោះនរា និងកោះពេជ្រ។ សកម្មជនបរិស្ថាន សោកស្ដាយចំពោះការបន្តឲ្យក្រុមហ៊ុនឯកជនលុបទន្លេមេគង្គជាបន្តបន្ទាប់ ដោយសារតែគម្រោងទាំងនេះ បានបង្កផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
2020-10-30
ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន បន្តបង្ហោះសារលើហ្វេសប៊ុកជាទៀងទាត់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងសកម្មជនសិទ្ធិមនុស្ស និងសិទ្ធិការងាររូបនេះវិញ។
2020-10-30
សាច់ញាតិសកម្មជនបក្សប្រឆាំងផ្អាកការតវ៉ានៅថ្ងៃសុក្រទី៣០ តុលានេះ ប៉ុន្តែគ្រោងជួបជុំគ្នាតវ៉ាជាថ្មីទៀតនៅសប្ដាហ៍ក្រោយ បន្ទាប់ពីពិធីបុណ្យអុំទូកចប់សព្វគ្រប់។ ពួកគាត់នៅតែទទូចឲ្យតុលាការរបបក្រុងភ្នំពេញ ដោះលែងប្តីរបស់ពួកគាត់ ដើម្បីបានជួបជុំគ្រួសារជាថ្មី។
2020-10-30
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងអ្នកវិភាគសង្គមបារម្ភថា ប្រទេសចិន កំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន នៅក្នុងក្រសួងអប់រំ និងក្រសួងមហាផ្ទៃ តាមរយៈបង្កើតបណ្ណាល័យឌីជីថល (Digital) ប្រឆាំងគ្រឿងញៀន។
2020-10-30
អាជ្ញាធរខេត្តកណ្តាល ឱ្យដឹងថា វៀតណាមបានប្រែក្លាយពីតង់កៅស៊ូ ទៅជាសំណង់រឹង កើនឡើង ១៦ កន្លែងហើយ នៅតំបន់មិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែន ឋិតក្នុងស្រុកលើកដែក និងស្រុកកោះធំ។ ពលរដ្ឋ និងអ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាល មានភាពក្លាហាន ចាត់វិធានការម៉ឺងម៉ាត់រឿងនេះ ស្របតាមយន្តការច្បាប់អន្តរជាតិ។
2020-10-30
សកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ និងតំណាងពលករខ្មែរនៅប្រទេសនេះសម្រេចផ្អាកពិធីរម្លឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពិធីបុណ្យផ្កាប្រាក់ដើម្បីរៃអង្គាសប្រាក់ជួយពលរដ្ឋដោយគ្រោះទឹកជំនន់ ដោយសារបញ្ហានយោបាយប្រទេសថៃឡើងកម្តៅខ្លាំង។
2020-10-30
អ្នកវិភាគលើកឡើងថា ក្រុមនិស្សិតថៃ ចេញមុខតវ៉ាទាមទារសិទ្ធិសេរីភាព ជាគំរូល្អមួយសម្រាប់កម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល ដើម្បីទប់ស្កាត់ការដឹកនាំតាមបែបផ្ដាច់ការនៅក្នុងតំបន់។
2020-10-30
អ្នកឃ្លាំមើលសង្គម និងពលរដ្ឋមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានគាំទ្រព្រះមហាក្សត្រឱ្យបានបំពេញព្រះរាជតួនាទីពេញលេញតាមរដ្ឋធម្មនុញ្ញចែងនោះទេ។ ពួកគេថា ទង្វើរបស់រដ្ឋាភិបាលដែលធ្វើឱ្យស្ថាប័នព្រះមហាក្សត្រទន់ខ្សោយដូចសព្វថ្ងៃនេះ ព្រោះលោក ហ៊ុន សែន និងបក្សពួកចង់ប្រើប្រាស់ព្រះមហាក្សត្រដើម្បីការពារអំណាចពួកគេ។
2020-10-30
តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ដែលផ្ដន្ទាទោសអតីតប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារ ៨ឆ្នាំ និងរឹបអូសទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ។
2020-10-30
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមិនចាប់អារម្មណ៍លើការក្រសួងយុត្តិធម៌ ដែលចង់ប្ដឹងលោក សម រង្ស៊ី មួយករណីថ្មីទៀតនោះទេ។
2020-10-29
អ្នកឃ្លាំមើលបរិស្ថាន និងសង្គម មិនភ្ញាក់ផ្អើលនឹងការណ៍ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស៊ីញ៉េកាត់ដីរដ្ឋជាង ១០ ហិកតារនៅបឹងតាមោក ឲ្យកូនស្រីលោក ជា សុផារ៉ានោះទេ ព្រោះរឿងបន្តកាត់ដីរដ្ឋឲ្យទៅបក្សពួក និងក្រុមគ្រួសារមន្រ្តីបក្សកាន់អំណាច យកធ្វើជាកម្មសិទ្ធិឯកជនបែបនេះ មិនមែនជារឿងអ្វីថ្មីនោះឡើយ។
2020-10-29
មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ថ្លែងថា ការចាប់ខ្លួនលោកស្រី សាត ផា ដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យព្យាបាលរបួស បណ្ដាលមកពីការបង្ក្រាបរបស់សមត្ថកិច្ច គឺជាទង្វើខុសច្បាប់ និងអសីលធម៌។
2020-10-29
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្តលើកឡើងពីភាពស្អាតស្អំរបស់លោក និងអរគុណដល់ក្រុមប្រទេសប្រជាធិបតេយ្យ និងប្រជាពលរដ្ឋខ្មែរ ដែលឈឺឆ្អាលនឹងសុខទុក្ខរបស់លោក ក្នុងពេលលោកកំពុងជាប់បម្រាមនយោបាយ។
2020-10-29
កាសែតរស្មីកម្ពុជា ដែលមានវ័យចំណាស់ជាង ៣០ឆ្នាំ និងមាននិន្នាការគាំទ្ររបបក្រុងភ្នំពេញ បានប្រកាសផ្អាកបោះពុម្ពផ្សាយជាបណ្តោះអាសន្ន ដោយមិនបានជូនដំណឹងជាមុន ដែលធ្វើឱ្យបុគ្គលិកមួយចំនួនមិនពេញចិត្តចំពោះវិធានការរបស់ថ្នាក់ដឹកនាំ។