ប័ណ្ណសារព័ត៌មាន
2020-11-30
ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ករណីថ្មីទៀត ត្រឹមថ្ងៃទី១ ខែធ្នូ ដែលជាករណីចម្លងនៅក្នុងសហគមន៍។ ដូច្នេះករណីថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងសហគមន៍សរុបចំនួន ១៧នាក់ហើយ គិតចាប់ពីថ្ងៃទី២៨ វិច្ឆិកាមក។
2020-11-30
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការ ចំពោះអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារប៉េហ្ស៊ី (PJ) និងពន្ធនាគារព្រៃស ឬហៅថា មណ្ឌលអប់រំកែប្រែទី១ និងទី២ រយៈពេល ២សប្ដាហ៍ ដោយសារឆ្មាំពន្ធនាគារ កំពុងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
2020-11-30
ជនជាតិដើមភាគតិចកួយមួយគ្រួសារ ក្នុងចំណោមជនជាតិដើមភាគតិចរាប់ពាន់គ្រួសារទៀតរស់នៅខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅចិន បានបង្ហាញពីទុក្ខវេទនា និងភាពអយុត្តធម៌ជាច្រើនកើតឡើង ក្រោយពីរដ្ឋាភិបាលបានវិនិយោគដីឱ្យក្រុមហ៊ុនចិនហេងហ្វូ (Hengfu Group) ជាង ៤ម៉ឺនហិកតារកាលពីឆ្នាំ២០១១។
2020-11-30
អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកពុលស្រាសល្មមនឹងស្លាប់ព្រោះហ៊ានយកថ្នាំសម្លាប់សត្វល្អិតលាយស្រាផឹក។ ការលើកឡើងបែបនេះ ខណៈពលរដ្ឋស្លាប់ដោយសារពុលស្រាសនៅខេត្តកំពង់ឆ្នាំងបានកើនឡើងដល់ ៧នាក់ហើយ ក្នុងចំណោមអ្នកពុលសរុបចំនួន ១៣១នាក់។
2020-11-30
គិតត្រឹមថ្ងៃទី៣០ វិច្ឆិកា ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩ករណីថ្មីទៀត ដែលជាករណីចម្លងនៅក្នុងសហគមន៍។ ដូច្នេះករណីថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងសហគមន៍សរុបចំនួន ១៥នាក់ហើយ ចាប់ពីថ្ងៃទី២៨ វិច្ឆិកាមកទល់ថ្ងៃទី៣០ វិច្ឆិកា។
2020-11-29
ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ៧ករណីទៀត ដែលក្នុងនោះកើតលើអ្នកដំណើរម្នាក់ ជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ និងសមាជិកគ្រួសាររបស់លោកចំនួន ៥នាក់ គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា ដែលជាករណីដំបូងនៃការចម្លងចូលសហគមន៍។
2020-11-29
ប្រធានបក្សប្រឆាំងលោក កឹម សុខា អះអាងថា កម្លាំងសមត្ថកិច្ចដែលមិនស្លៀកពាក់ឯកសណ្ឋាន មានទាំងជិះម៉ូតូ និងជិះឡាន បានតាមដានលោក និងតាមថតសកម្មភាពរបស់លោក ស្ទើរតែនៅគ្រប់ខេត្តនៃភាគឦសាន។
2020-11-28
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្ដល់ប្រាក់កម្ចី៧០លានដុល្លារដល់កម្ពុជាដើម្បីពង្រឹងខ្សែសង្វាក់ផលិតផលកសិកម្ម និងសុវត្ថិភាពចំណីអាហារ។
2020-11-28
សង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធីច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា សង្គមស៊ីវិលជាអ្នកញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ា។ ពួកគេយល់ថា ការលើកឡើងនេះ គឺជាការគេចវេះមិនទទួលខុសត្រូវលើបញ្ហាដែលកើតឡើងលើប្រជាពលរដ្ឋ។
2020-11-28
មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការផ្ដល់អំណោយជាម៉ាស និងគ្រឿងបរិក្ខារពេទ្យដល់ប្រទេសមួយចំនួនក្នុងតំបន់ ស្របពេលពលរដ្ឋខ្លួនឯងកំពុងជួបការខ្វះខាតនៅឡើយ។
2020-11-27
អ្នកប្រើប្រាស់បណ្ដាញសង្គមនៅតែបន្ត ធ្វើយុទ្ធនាការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសបុក (Facebook) រៀងរាល់ថ្ងៃសុក្រ ដោយរៀបរាប់ពីការអាណិតអាសូរ និងគាំទ្រដល់សកម្មជនសិទ្ធិមនុស្ស លោក រ៉ុង ឈុន ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌។
2020-11-27
រដ្ឋាភិបាលស៊ុយអែត (Sweden) ប្រកាសបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញ នៅចុងឆ្នាំ២០២១ ខាងមុខ។ អ្នកវិភាគ យល់ថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ទំនងជាប្រទេសស៊ុយអែតខកចិត្តនឹងបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
2020-11-27
ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ វិច្ឆិកា ថា សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទ មានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់។
2020-11-27
អាជ្ញាធរខេត្តចំនួន ២ ជាប់ព្រំដែនកម្ពុជា និងវៀតណាមអះអាងថា ភាគីវៀតណាមបានរុះរើតង់ និងសំណង់រឹងចេញពីតំបន់ព្រំដែនជាប់ខេត្តទាំងនេះអស់ហើយ បន្ទាប់ពីមានការសន្ទនារវាងប្រមុខដឹកនាំប្រទេសទាំងពីរ តាមវីដេអូ កាលពីថ្ងៃទី២៤ វិច្ឆិកា។ ប៉ុន្តែ ក្រុមយុវជន និងគណបក្សប្រឆាំង ស្នើឱ្យរដ្ឋាភិបាល អនុញ្ញាតឱ្យពលរដ្ឋចុះពិនិត្យស្ថានភាពព្រំដែននៅតំបន់ទាំងនោះ។
2020-11-27
មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញច្រានចោលសេចក្តីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជុំវិញកង្វល់អំពីការរំលោភសិទ្ធិធ្ងន់ធ្ងរក្នុងដំណើរការក្តីលើសកម្មជនបក្សប្រឆាំងជាង ១០០នាក់។