ប័ណ្ណសារព័ត៌មាន
2020-11-23
ប្រពន្ធរបស់សមាជិកគណបក្សសង្គ្រោះជាតិ ស្លុតចិត្ត បន្ទាប់ពីចូលសួរសុខទុក្ខឃើញប្ដីរបស់លោកស្រីធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារព្រៃស។លោកស្រី សុខ បូលីម៉ា ព្រួយបារម្ភខ្លាចប្ដីរបស់លោកស្រីមានគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីប្ដីធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃមកហើយមិនទាន់ជាសះស្បើយនៅឡើយ។
2020-11-23
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកដែលត្រូវតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ទេនិងរក្សាជំហរទៅបំភ្លឺតាមដីកាតុលាការនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។
2020-11-23
នៅសល់ ៣ថ្ងៃទៀត ក្រុមហ៊ុនអចលទ្រព្យអន្តរជាតិមួយ នឹងបញ្ចប់ការវាយតម្លៃ និងដាក់ឲ្យដេញថ្លៃសម្ភារៈជាច្រើនក្នុងរោងចក្រចំនួនពីរនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានវិវាទការងារអូសបន្លាយជិត ១ឆ្នាំ រវាងកម្មករជាង ១ពាន់នាក់ និងថៅកែចិនហុងកុង។
2020-11-22
ប្រជាកសិករនៅខេត្តបាត់ដំបងអះអាងថា តម្លៃស្រូវចុះថោកជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់លក់កសិផលមិនបានប្រាក់កម្រៃចំណេញសម្រាប់ដោះស្រាយជីវភាពគ្រួសារឡើយ។ កសិករទាំងនោះកំពុងខ្វល់ខ្វាយខ្លាចដាច់ស្បៀងអាហារនៅពេលខាងមុខ ហើយគ្មានប្រាក់សងធនាគារដែលបានខ្ចីគេធ្វើដើមទុនដាំដុះកាលពីរដូវវស្សា។
2020-11-22
អាជ្ញាធរក្នុងខេត្តកំពត ដោះលែងសមាជិកបក្សប្រឆាំងម្នាក់នៅស្រុកឈូក ឲ្យមានសេរីភាពវិញ ក្រោយចាប់ខ្លួនសាកសួរ ៥ម៉ោង ដោយគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់។
2020-11-22
ពលរដ្ឋក្នុងនិងក្រៅប្រទេសមួយចំនួនបង្ហាញទស្សនៈផ្សេងៗគ្នាពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនណាហ្គា ខប (Naga Corp) នៅជិតតំបន់អង្គរខេត្តសៀមរាប។ ពួកគេព្រួយបារម្ភថា គម្រោងនេះជាអាវុធមុខពីរដែលអាចផ្ដល់ប្រយោជន៍ផង និងអាចប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថានក្នុងខេត្តសៀមរាប។
2020-11-22
ជនរងគ្រោះ សោកស្ដាយចំពោះអាជ្ញាធររាជធានីភ្នំពេញក្នុងការលើកពេលធ្វើបុណ្យខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅស្ពានពេជ្រ ដោយសារហេតុផលវិបត្តិជំងឺកូវីដ១៩ (Covid-19)។ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល ធ្វើបុណ្យខួបនេះ ឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ និងត្រូវអញ្ជើញសាច់ញាតិរបស់ជនរងគ្រោះមកចូលរួមផង។
2020-11-22
គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៣០៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៩៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៨នាក់ និងសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន ៣នាក់៕
2020-11-22
សកម្មជនរូបនេះ យល់ថា រដ្ឋាភិបាលកំពុងសាងកំហុសម្ដងហើយម្ដងទៀត ក្នុងការឃុបឃិតគ្នា ដោយមិនផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយពីការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសវិនិយោគ ដោយគ្មានតម្លាភាព និងប៉ះពាល់ដល់សោភ័ណភាព តំបន់បេតិកភណ្ឌជាតិ ដើម្បីប្រយោជន៍របស់បក្សពួក និងប្រយោជន៍បរទេស។
2020-11-22
មេធាវីការពារឱ្យមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រាប់ថា ការដែលតុលាការចេញដីកាកោះហៅពួកគាត់មានចំនួនច្រើន យ៉ាងហោចណាស់១២៥នាក់ក្នុងរយៈខ្លីបែបនេះ ធ្វើឱ្យមេធាវីនិងកូនក្ដីជួបការពិបាកក្នុងការរៀបចំខ្លួនដើម្បីចូលរួមសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។ ទន្ទឹមនេះមន្ត្រីបក្សប្រឆាំងនិងអ្នកធ្វើការងារសង្គមដែលត្រូវតុលាការកោះហៅថា នឹងចូលបំភ្លឺទោះគ្មានជំនឿនឹងទទួលបានយុត្តិធម៌ពីតុលាការក្ដី។
2020-11-21
អង្គការជាតិ និងអន្តរជាតិអំពាវនាវដល់របបលោក ហ៊ុន សែន លុបចោល ឬកែប្រែបទចោទញុះញង់ ដែលមាននៅក្នុងក្រមព្រហ្មទណ្ឌ ដើម្បីឱ្យស្របនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។ សំណើនេះ ធ្វើឡើងដោយសារបទញុះញង់នេះ កំពុងក្លាយជាឧបករណ៍យ៉ាងមានប្រសិទ្ធភាពរបស់អាជ្ញាធរក្នុងការបង្ក្រាបលើសំឡេងរិះគន់ និងសំឡេងប្រឆាំងនៅកម្ពុជា។
2020-11-21
សមត្ថកិច្ចចាប់ខ្លួនមនុស្សម្នាក់ពីបទជួញដូរថ្នាំញៀនចំនួនជិត៥០ គីឡូក្រាមនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។ មន្ត្រីសិទ្ធិមនុស្សសាទរចំពោះចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាល ដោយសារតែបញ្ហានេះបានបង្កដល់អសន្តិសុខក្នុងសង្គម និងអនាគតយុវជនជំនាន់ក្រោយ ប្រសិនបើមិនបានទប់ស្កាត់អោយបានដិតដល់។ មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម ក៏ចង់ឲ្យសមត្ថកិច្ចស្វែងរកអ្នកពាក់ព័ន្ធនៅពីក្រោយខ្នងជនសង្ស័យដែលបានចាប់ខ្លួននេះយកមក
2020-11-21
អាជ្ញាធរជាតិអប្សរាអះអាងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនណាហ្គាខប (Naga Corp) លើផ្ទៃដីជិត១០០ហិកតារ ក្នុងខេត្តសៀមរាបនោះ មិនប៉ះពាល់តំបន់ការពារក្នុងឧទ្យានជាតិអង្គរនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីសង្គមសស៊ីវិល និងពលរដ្ឋមួយចំនួនព្រួយបារម្ភថា គម្រោងវិនិយោគខ្នាតធំមួយនេះ អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្តដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៅកម្ពុជា។
2020-11-21
ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ ឬហៅថាស្ពានកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យអុំទូកចុងក្រោយ។ កាលណោះ មានមនុស្ស ៣៥០នាក់ ស្លាប់ និងរាប់រយនាក់ ផ្សេងទៀតរងរបួស។ រយៈពេល១០ឆ្នាំ មកនេះ ជនរងគ្រោះខ្លះ នៅតែសោកស្ដាយចំពោះព្រឹត្តិការណ៍សោកនាដកម្មនេះ។ សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាល បន្តការស៊ើបអង្កេត រកអ្នកទទួលខុសត្រូវ ក្នុងព្រឹត្តិការណ៍នោះ។
2020-11-20
មន្ត្រីជាន់ខ្ពស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា អះអាងថា ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា អាចកើនឡើងដល់ជាង១០ ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ។អ្នកវិភាគសង្គមយល់ថា ទំហំពាណិជ្ជកម្មនេះ មិនអាចប្រព្រឹត្តិទៅតាមការរំពឹងទុកទេ ដោយសារតែកម្ពុជា នៅខ្វះខាតបច្ចេកទេសសម្រាប់នាំចេញ។