ប័ណ្ណសារព័ត៌មាន
2020-11-20
តារាចម្រៀងដែលជាម្ចាស់ស្នាដៃបទថ្មី ឬអូរីជីណលសង(Original Song)ម្នាក់ ស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជារយៈពេល៩៩ថ្ងៃ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជនសម្រាប់ជួយទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប ដែលជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលដល់កុមារដោយមិនគិតប្រាក់។
2020-11-20
តុលាការក្រុងភ្នំពេញ កំពុងសាកសួរជនជាតិចិនពីរនាក់ ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនៅខណ្ឌចំការមន ក្រុងភ្នំពេញ ពីបទជួញដូរថ្នាំ ញៀនចំនួន១គីឡូក្រាម។
2020-11-20
គណបក្សសង្រោះជាតិ និងអ្នកឃ្លាំមើលសង្គមលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់វិបត្តិកូវីដ-១៩ ដើម្បីលើកស្ទួយកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឱ្យលេចធ្លោ ដើម្បីស្នងតំណែងនៅថ្ងៃមុខ។ ការអះអាងបែបនេះ គឺដោយសារលោក ហ៊ុន ម៉ាណែត បានដើរតួយ៉ាងសកម្មជំនួសលោក ហ៊ុន សែន ក្នុងការចុះជួប និងចែកអំណោយដល់ពលរដ្ឋ ពេលលោកកំពុងធ្វើចត្តាឡឺស័កតាមដានសុខភាព។
2020-11-20
អាជ្ញាធរខេត្តព្រះវិហារថា អះអាងថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT) និងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ពុំមានជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃឈើពីខាងក្រៅបរិវេណក្រុមហ៊ុនដូចការចោទប្រកាន់កន្លងមកនោះទេ។ ប៉ុន្តែ ប្រជាសហគមន៍មិនជឿលើការបកស្រាយនេះទេ ហើយពួកគាត់នៅតែអះអាងថា ក្រុមហ៊ុនទាំងនេះកំពុងកាប់ឈើ និងធ្វើអាជីវកម្មឈើដោយខុសច្បាប់ក្នុងតំបន់របស់ពួកគាត់។
2020-11-20
ក្រសួងអប់រំប្រកាសបើកគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ០៣វិច្ឆិកា ព្រមទាំងអនុញ្ញាតឲ្យបើកដំណើរការនូវពហុកីឡាដ្ឋានជាតិអូឡាំពិកឡើងវិញ ចាប់ពីថ្ងៃទី២៣ វិច្ឆិកា ។ មន្ត្រីសង្គមស៊ីវិលសាទរចំពោះការបើកសាលារៀនឡើងវិញ ប៉ុន្តែស្នើឲ្យក្រសួងត្រូវមានវិធានការបន្ថែម ដើម្បីកុំឲ្យមានផ្ទុះឡើងជាថ្មី នូវជំងឺកូវីដ-១៩។
2020-11-19
រដ្ឋសភាកម្ពុជា សំដែងការខកចិត្តខ្លាំង និងចាត់ទុកការទាមទាររបស់សមាជិកសភារបស់សហរដ្ឋអាមេរិក ៨រូប ដែលស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន និងឱ្យពិនិត្យប្រពន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ឡើងវិញ។
2020-11-19
ស្ត្រីជាប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិបន្តប្ដេជ្ញាចិត្តទាមទារឲ្យតុលាការដោះលែងប្ដីរបស់ពួកគាត់ឲ្យមានសេរីភាពបាននៅក្រៅឃុំវិញ ដោយមិនខ្លាចការគំរាមកំហែងនិងការបង្ក្រាបនានាឡើយ។
2020-11-19
ប៉ូលិសខេត្តបាត់ដំបង ចាប់ខ្លួនសកម្មជនជនគណបក្សសង្គ្រោះជាតិម្នាក់នៅស្រុករុក្ខគិរី នៅព្រឹកថ្ងៃទី១៩ វិច្ឆិកាពាក់ព័ន្ធនឹងរឿងបទល្មើសព្រៃឈើ។ មន្ត្រីបក្សប្រឆាំងចាត់ទុករឿង នេះ ថាជាការធ្វើទុក្ខបុកម្នេញរឿងនយោបាយ។
2020-11-19
ចំនួននិស្សិតកម្ពុជាដែលបានទៅសិក្សាតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ក្នុងឆ្នាំសិក្សា ២០១៩-២០២០។ របាយការណ៍ទើបនឹងចេញផ្សាយដោយការិយាល័យកិច្ចការអប់រំ និងវប្បធម៌ របស់ក្រសួងការបរទេសអាមេរិក ឲ្យដឹងថា ចំនួននិស្សិតកម្ពុជាកំពុងរៀននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សានេះ មានរហូតដល់ជិត ៧៥០នាក់។
2020-11-19
មេធាវីការពារក្តីឱ្យក្រុមយុវជនខ្មែរថាវរៈ លោក សំ ចំរើន ឱ្យដឹងថា លោកនឹងដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលនៅថ្ងៃទី២០ វិច្ឆិកា ដើម្បីស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះដោះលែងកូនក្តីរបស់លោកឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
2020-11-19
ការអំពាវនាវនេះ នៅគ្រាដែលយុវជនចលនាមាតាធម្មជាតិ ៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយរងការចោទប្រកាន់ពីបទ ញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2020-11-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បញ្ជាឱ្យអាជ្ញាធរទាំងអស់បង្កើនការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ស្របពេលដែលក្រុមមេក្លោងផលិតគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស កំពុងរកវិធីនាំគ្រឿងញៀនចេញ ដោយឆ្លងកាត់ប្រទេសមួយចំនួន ក្នុងនោះក៏រួមមានកម្ពុជាផងដែរ ដើម្បីយកទៅលក់នៅលើទីផ្សារអន្តរជាតិ ។
2020-11-19
អាជ្ញាធរខេត្តស្វាយរៀងច្រានចោល ព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា យោធាវៀតណាមបានបោះជំរំជាច្រើនកន្លែង លើដីស្រែរបស់ពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែន ក្នុងស្រុកចន្ទ្រា។ ទោះជាយ៉ាងនេះក្តី អ្នកឃ្លាំមើលព្រំដែនស្នើឱ្យអាជ្ញាធរខេត្តស្វាយរៀង អនុញ្ញាតឱ្យពលរដ្ឋ និងយុវជន ចូលរួមចុះពិនិត្យមើលព្រំដែននៅតំបន់នោះ ដើម្បីជម្រះមន្ទិល។
2020-11-19
សង្គមស៊ីវិលចំនួន ៣ អង្គការ អំពាវនាវសាជាថ្មីដល់ភាគីពាក់ព័ន្ធ ឲ្យផ្ដល់ដំណោះស្រាយជូនសហគមន៍រងគ្រោះក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្កររបស់ថៃមួយ ឈ្មោះ មិត្រផូល (Mitr Phol) ឬ មិត្រផុន អានជាភាសាថៃ។ សង្គមស៊ីវិលទាំងបីនោះ រួមមាន អង្គការសមធម៌កម្ពុជា អង្គការអាយឌីអាយ (IDI) និងអង្គការលីកាដូ។
2020-11-18
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា លោក និងភរិយា និងអ្នករស់នៅជាមួយ មិនមានជំងឺកូវីដ-១៩ ទេ។