ប័ណ្ណសារព័ត៌មាន
2020-11-16
ពលរដ្ឋមួយចំនួនអះអាងថា គណបក្សសង្គ្រោះជាតិនៅតែខ្លាំង និងទទួលបានការគាំទ្រពីពលរដ្ឋដដែល បើទោះជារបបក្រុងភ្នំពេញបានរំលាយចោល ៣ឆ្នាំមកហើយក្ដី។
2020-11-16
រដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យមើលសំណើរបស់ក្រុមហ៊ុន គ្រីសអ៊ែនណើជី (KrisEngergy)របស់ប្រទេសសិង្ហបុរី ដែលបានស្នើសុំពន្យារពេលបូមប្រេងជាលើកដំបូងនៅប្លុក អេ (A) ក្នុងដែនសមុទ្រកម្ពុជាជាប់ប្រទេសថៃ ដែលគ្រោងចាប់ផ្ដើមបូមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនមួយនេះ ស្នើសុំពន្យារពេលរហូតដល់ខែមេសា ឆ្នាំ២០២១ខាងមុខ។
2020-11-16
ក្នុងឱកាសខួប ៣ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ មន្ត្រីគណបក្សប្រឆាំងនេះចាត់ទុកថា ជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ជនផ្ដាច់ការទាំងស្រុង។
2020-11-15
អតីតអ្នកយកព័ត៌មានអាស៊ីសេរី ចាត់ទុកខួប ៣ ឆ្នាំនៃការចាប់ខ្លួនពីសំណាក់អាជ្ញាធរក្រុងភ្នំពេញដាក់ពន្ធនាគារថា រងភាពអយុត្តិធម៌ និងវេទនាប្រៀបដូចសម័យខ្មែរក្រហម។
2020-11-15
អាជ្ញាធររបបក្រុងភ្នំពេញកាលពីថ្ងៃទី១៤ វិច្ឆិកា បានយកដីកាកោះហៅ មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៦៨នាក់បន្ថែមទៀត ដើម្បីចូលរួមសវនាការ ជំនុំជម្រះនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះពីបទ« រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ដែលបានប្រព្រឹត្តិកាលពីក្នុងអំឡុងឆ្នាំ២០១៩។
2020-11-14
សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាគ្រោងនឹងជួបជុំគ្នារំលឹកខួប ៤៤ឆ្នាំ នៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ១៩៧៦ នៃការងើបឡើងតវ៉ារបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង។
2020-11-14
ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០ នេះ គឺជាគម្រប់៣ ឆ្នាំនៃការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរបានចាប់ខ្លួន ដោយចោទប្រកាន់ពួកលោកទាំងពីរថា បង្កើតស្ទូឌីយោ ថតចម្រៀងដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែក្រោយមកបានប្តូរការចោទប្រកាន់ពួកលោកថា លួចផ្ញើព័ត៌មានសម្ងាត់ទៅឱ្យបរទេស ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ។
2020-11-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងមុនសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលថា លោក និងក្រុមគ្រួសារ ធ្វើតេស្តលើកទីបីមិនមានជំងឺកូវីដ-១៩ ទេ ក្រោយក្រុមគ្រូពេទ្យ យកសំណាកទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។ ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលនៅមិនទាន់បង្ហាញលទ្ធផលតេស្ត អ្នកពាក់ព័ន្ធជាមួយគណៈប្រតិភូប្រទេសហុងគ្រី ឬហៅថា ព្រឹត្តិការណ៍០៣ វិច្ឆិកាជាច្រើននាក់ទៀត នៅឡើយទេនៅល្ងាចថ្ងៃទី១៤ វិច្ឆិកា។
2020-11-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃទី១៤ វិច្ឆិកាថា លោក និងក្រុមគ្រួសារ ធ្វើតេស្តលើកទី៣ ប៉ុន្តែក្រុមគ្រូពេទ្យរកមិនឃើញ លោកមានជំងឺកូវីដ-១៩ (Covid-19) នោះទេ។
2020-11-14
មន្ត្រីសង្គមស៊ីវិលផ្នែកទេសន្តរប្រវេសក៍ ស្នើដល់រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុននាំពលករចេញ ទៅ ធ្វើការនៅក្រៅប្រទេស គិតគូរពីការជំពាក់បំណុលនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម លើពលករចំណាកស្រុក។
2020-11-14
មន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញលើកទឹកចិត្តឲ្យពលរដ្ឋប្ដឹងបញ្ហានានា តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប្រសិនបើប៉ូលិសនៅតាមមូលដ្ឋាន មិនអើពើដោះស្រាយបញ្ហារបស់ពួកគាត់។
2020-11-14
មន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ថា ខាងមន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាអ្នកផ្ដួចផ្ដើមស្នើសុំមិនឲ្យពាក់ម៉ាស់ ក្នុងជំនួបផ្លូវការកាលពីថ្ងៃទី៣ ខែ វិច្ឆិកា។ ការធ្វេសប្រហែសនេះបណ្ដាលឲ្យខ្មែរបួននាក់បានឆ្លងជំងឺកូវីដ-១៩ និងមនុស្សជិតពីរពាន់នាក់ (១ ៦៧៥) ត្រូវក្រសួងសុខាភិបាលដាក់ឲ្យធ្វើចត្តាឡឺស័ករយៈពេល ១៤ ថ្ងៃ។
2020-11-14
សកម្មជនបរិស្ថានអះអាងថា មានក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន ស៊ីងបាយអូថេក ( Think Biotech Co.,Ltd) ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និងក្រុមហ៊ុនភីអ៊ីនធី (PNT) នៅតែបន្តសកម្មភាពកាប់ឈើនៅតំបន់ដែនជម្រកសត្វព្រៃឡង់ និងឈើមូលធំៗដុះតាមស្រែចម្ការរបស់ពលរដ្ឋនៅជាប់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ។
2020-11-14
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សរិះគន់សាលាឧទ្ធរណ៍ភ្នំពេញ ដែលអូសបន្លាយសំណុំរឿងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី។ គិតត្រឹមខែវិច្ឆិកានេះ លោក រ៉ាត់ រត្នមុនី នៅសល់ទោសក្នុងពន្ធនាគារតែមួយខែទៀតប៉ុណ្ណោះ ប៉ុន្តែសាលាឧទ្ធរណ៍មិនទាន់កំណត់ពេលជម្រះរឿងក្តីនេះឡើងវិញនៅឡើយទេ។
2020-11-14
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវដល់រដ្ឋាភិបាលឲ្យទម្លាក់ចោលជាបន្ទាន់នូវសេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ អង្គការនេះ លើកឡើងថា សេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឲ្យរដ្ឋបង្កើនការឈ្លបយកការណ៍លើអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត រំលោភសិទ្ធិឯកជន និងសេរីភាពនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត។