ប័ណ្ណសារព័ត៌មាន
2020-12-31
សកម្មជន និងសាច់ញាតិសកម្មជនបក្សប្រឆាំងដែលត្រូវជនមិនស្គាល់មុខវាយ ចាត់ទុកសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថា ធ្វើឡើងខុសពីការពិតដើម្បីលាក់បាំងភាពអសមត្ថភាពរបស់សមត្ថកិច្ច។ អ្នកនាំពាក្យនគរបាលជាតិបានចោទប្រកាន់ថា សកម្មជនបក្សប្រឆាំងគេចវេះសមិនសហការជាមួយសមត្ថកិច្ចពេលរងការវាយប្រហារ។
2020-12-31
ក្រសួងយុត្តិធម៌ថាក្នុងរយៈពេល២២២ថ្ងៃ ដោយគិតពីថ្ងៃទី១៨ ខែ ឧសភា ដល់ ថ្ងៃទី៣០ ខែធ្នូ បានដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌចាស់បានប្រមាណ៣៥១០០សំណុំរឿង និងសំណុំរឿងព្រហ្មទណ្ឌថ្មីបានប្រមាណ ជាង ៣៦ ៥០០សំណុំរឿង។
2020-12-31
អាជ្ញាធរនៅតាមខេត្តមួយចំនួនបង្កើនការរឹតបន្តឹង និងចាត់វិធានការទប់ស្កាត់សកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋាន ដើម្បីរារាំងកុំឱ្យទៅទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគ្រោងវិលចូលកម្ពុជាវិញនៅដើមសប្តាហ៍ក្រោយនេះ។ មន្ត្រីសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
2020-12-31
អាជ្ញាធររបបក្រុងភ្នំពេញបន្តចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ២រូបទៀត ដាក់ពន្ធនាគារនៅថ្ងៃទី៣១ ធ្នូ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នេះ គឺជារឿងនយោបាយ។ អាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ២រូប គឺ សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក គង់ម៉ាស់ និងចៅសង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង លោក ខាន់ ប៊ុនផេង បញ្ជូនទៅតុលាការក្រុងភ្នំពេញ ក្រោមបទចោទដូចៗគ្នា គឺបទ «រួមគំនិតក្បត់»។
2020-12-31
ក្រុមអ្នកអភិរក្សសត្វ នៃអង្គការសមាគមអភិរក្សសត្វព្រៃ និងរដ្ឋបាលជលផល បានរកឃើញសម្បុករបស់សត្វល្មិច ឬហៅថា កន្ធាយក្បាលកង្កែបជាលើកដំបូង ក្នុងរដូវពងកូន ក្នុងឆ្នាំ ២០២០នេះ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។
2020-12-30
ប្រជាពលរដ្ឋរងគ្រោះរឿងជម្លោះដីធ្លីជាមួយក្រុមយូ ឌី ជី (UDG) នៅក្នុងខេត្តកោះកុង ស្នើឱ្យអាជ្ញាធរបញ្ចប់រឿងវិវាទដីធ្លីនេះបន្ទាប់ពីអូសបន្លាយអស់រយៈពេលជាង១២ ឆ្នាំ។ ទោះបីយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីចោទថា ពលរដ្ឋបង្កភាពស្មុគស្មាញដល់អាជ្ញាធរ ទោះបីជាអាជ្ញាធរប្រឹងជួយ ដោះស្រាយយ៉ាងណាក៏។
2020-12-30
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិថាលោកមិនចាប់អារម្មណ៍នឹងការផ្តន្ទាទោសលោកអោយជាប់ពន្ធនាគារ ដោយតុលាការក្រុងភ្នំពេញនោះទេ ដោយលោកថាតុលាការបានធ្វើតាមបញ្ជាអ្នកនយោបាយ។ សាលាដំបូងក្រុងភ្នំពេញកាលពីថ្ងៃទី៣០ ខែធ្នូ បានប្រកាសផ្តន្ទាទោស លោក សម រង្ស៊ី ព្រះអង្គ ប៊ុត ប៊ុនតិញ និងសមាជិកបក្សប្រឆាំង៣នាក់ទៀត ដាក់ពន្ធនាគារពីបទញុះញង់។
2020-12-30
អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនក្រុម «ស្ត្រីក្លាហាន» ដែលជាក្រុមសកម្មជនឈឺឆ្អាលសង្គម ៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី៣០ ធ្នូ ខណៈសកម្មជន៨នាក់ទៀតបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ានៅថ្ងៃក្រោយទៀត។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះជាការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
2020-12-30
ប្រជាពលរដ្ឋ និងយុវជនមួយចំនួនសាទរចំពោះការទាញបានដំណក់ប្រេងដំបូងនៅកម្ពុជា ប៉ុន្តែពួកគេក៏ព្រួយបារម្ភអំពីការគ្រប់គ្រងថវិកាដែលបានមកពីការបូមប្រេងនោះដែរ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន មានកេរ្តិ៍ឈ្មោះមិនល្អរឿងអំពើពុករលួយ។ ពួកគេស្នើឲ្យរដ្ឋាភិបាលគ្រប់គ្រងថវិកា និងការបូមប្រេងនេះឲ្យបានត្រឹមត្រូវ និងទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ផលប្រយោជន៍បានមកពីការបូមប្រេងអាចផ្ដល់ប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។
2020-12-30
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការសំណុំរឿងញុះញង់ និងផ្តើមគំនិតញុះញង់ពាក់ព័ន្ធនឹងសកម្មជន និងអ្នកនយោបាយ ចំនួន ១៥នាក់ ទៅថ្ងៃក្រោយទៀត តែមិនទាន់កំណត់ពេលជាក់លាក់នៅឡើយទេ។ ជាមួយគ្នានេះ អាជ្ញាធរ នៅតែបន្តរុញច្រាន និងតាមបណ្ដេញក្រុមសាច់ញាតិ របស់អ្នកជាប់ឃុំ មិនឱ្យប្រមូលផ្តុំគ្នា នៅខាងក្រៅបរិវេណតុលាការឡើយ។
2020-12-30
ក្រុមសង្គមស៊ីវិលតំណាងឱ្យគ្រូបង្រៀន កម្មករ សិស្ស-និស្សិត និងពលរដ្ឋដែលគោរពស្រឡាញ់លោក រ៉ុង ឈុន បានធ្វើញត្តិរួមគ្នាមួយ ស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ។ ពួកគេបានយកញត្តិនោះទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ក្រោមដើមពោធិ៍ មុខវត្តបទុម នៅថ្ងៃទី៣០ ធ្នូនេះ ប៉ុន្តែត្រូវបានមន្ត្រីខុទ្ទកាល័យនៅទីនោះបដិសេធមិនទទួលយក ក្រោមហេតុផលថា ញត្តិនោះធ្វើខុសបែបបទរដ្ឋបាល។
2020-12-30
ក្រុមមគ្គុទ្ទេសក៍អង្គរ និងពលរដ្ឋរស់នៅខេត្តសៀមរាប បានស្រែកទ្រហោយំ អាណិតអាសូរ សត្វស្វាជាច្រើនក្បាល រស់នៅតំបន់អង្គរ ត្រូវបានអាជ្ញាធរបាញ់ខុសបច្ចេកទេសបណ្ដាលរងរបួស។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរអប្សរា បានជម្លៀសសត្វស្វាកាចៗមួយចំនួន ចេញពីពីតំបន់ឧទ្យានអង្គរក្រោមហេតុផលដើម្បីការពារ សុវត្ថិភាពមនុស្ស និងប្រាសាទ។
2020-12-30
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្គាប់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ឱ្យបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីមូលដ្ឋានទាំងឡាយដែលលួចចេញប័ណ្ណក្រីក្រឱ្យសាច់ញាតិ ក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ សង្គមស៊ីវិល រំពឹងថាអាជ្ញាធរមូលដ្ឋាន នឹងផ្ដល់ប័ត្រសមធម៌ដល់ពលរដ្ឋក្រីក្រដោយស្មើភាព និងគ្មានការរើសអើងបក្សពួក ឬនិន្នាការនយោបាយ ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់ពលរដ្ឋឱ្យបានល្អប្រសើរ។
2020-12-29
អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់ យកទៅឃុំ ក្រោយសមត្ថកិច្ចចាប់ខ្លួនពួកគេកាលពីថ្ងៃទី២៨ ធ្នូ ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួននេះ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ សកម្មជនគណបក្សសង្គ្រោះជាតិដែលចាប់ខ្លួននោះ រួមមានប្រធានប្រតិបត្តិគណបក្សប្រឆាំងក្រុងសួង ខេត្តត្បូងឃ្មុំ លោក អ៊ុំ យ៉េត មេឃុំមេមត់ជាប់ឆ្នោតរបស់គណបក្សនេះស្រុកមេមត់ លោក លាប សុខផេង លោកស្រី ហុង អាន និង លោកស្រី សាន ស្រីនាត ជាសកម្មនារីគណបក្សប្រឆាំងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ធ្នូ។
2020-12-29
អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ទាមទារឱ្យរបបលោក ហ៊ុន សែន បង្ហាញតម្លាភាពចំពោះចំណូលបានមកពីអាជីវកម្មប្រេង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងនៅថ្ងៃទី២៩ ធ្នូ ក្រោយរង់ចាំអស់រយៈពេល៣០ ឆ្នាំ។