ប័ណ្ណសារព័ត៌មាន
2020-02-29
មេធាវីការពារក្តីឱ្យសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី អំពាវនាវដល់តុលាការកំពូលឱ្យពន្លឿនសវនាការសំណុំរឿងនេះ។ ការអំពាវនាវនេះ ដោយសារតែមេធាវីបានប្តឹងសាទុក្ខតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ តែមិនឃើញតុលាការកំណត់ថ្ងៃជំនុំជម្រះនៅឡើយទេ រហូតមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
2020-02-29
មន្ត្រីសហជីពកម្មករឱ្យដឹងថា កម្មកររោងចក្រ អេ ផ្លើស អេ ស៊ូ ខាំបូឌ៊ៀ (A Plus A Shoes Cambodia) ជាង១ពាន់នាក់ បានចូលធ្វើការវិញហើយ កាលពីថ្ងៃទី២៩ ខែកុម្ភៈ បន្ទាប់ពីតវ៉ាចំនួន ២ថ្ងៃជាប់គ្នា ហើយដោយសារតែថៅកែយល់ព្រមដោះស្រាយតាមការទាមទារពួកគេ។
2020-02-29
មួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីមានការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម COVID-19 និងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% លោក ហ៊ុន សែន បានចេញមុខថ្លែងសារនយោបាយឥតដាច់ស្ទើររាល់ថ្ងៃ ការពារជំហររបស់លោក។
2020-02-29
កម្មករម្នាក់ លោក ហោ វាសនា ប្រាប់ថា ភាគីថៅកែ បានគំរាមថា បើកម្មករមិនព្រមចូលធ្វើការវិញទេ ថៅកែនឹងមិនបើកប្រាក់ឈ្នួលឱ្យរហូត។ លោកបន្តថា កម្មករបារម្ភបាត់បង់ការងារធ្វើ ទើបបបួលគ្នីចូលធ្វើការវិញ។ ទោះយ៉ាងណា ថៅកែប្រាប់ថា បើកប្រាក់ឈ្នួលឱ្យកម្មករនៅល្ងាចថ្ងៃទី២៩ កុម្ភៈ តែមិនបានបញ្ចូលប្រាក់អត្ថប្រយោជន៍ ដូចខែមុនៗ ឡើយ។
2020-02-29
ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ក្រសួងមានក្រុមការងារឆ្លើយតបបន្ទាន់មួយ ដែលមានបុគ្គលិកជាង ២ពាន់នាក់ ដែលទទួលបានការបណ្ដុះបណ្ដាល ដើម្បីតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ នេះ និងត្រៀមលក្ខណៈរួចជាស្រេច ក្នុងករណីមានជំងឺកូវីដ-១៩ (COVID-19)កើតឡើង។
2020-02-29
មេធាវីការពារក្តីឱ្យមន្ត្រីសមាគមអាដហុក និងប្រជាសហគមន៍ឃុំសេដា គ្រោងដាក់លិខិតស្នើសុំចៅក្រមស៊ើបសួរឱ្យលើកលែងការចោទប្រកាន់លើកូនក្ដីរបស់លោក ក្រោយពេលចៅក្រមបានប្រកាសបិទការស៊ើបអង្កេតកាលពីពេលថ្មីៗ នេះ។
2020-02-29
ប្រមុខរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យព្រះសង្ឃ ជួយទេសនាពន្យល់ពលរដ្ឋឱ្យចូលរួមថែរក្សាសុខសន្តិភាព ដែលមានក្នុងពេលបច្ចុប្បន្ន។ រីឯព្រះសង្ឃ យល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើង គឺមានចេតនាចង់ឱ្យព្រះសង្ឃទេសនាបម្រើផលប្រយោជន៍គណបក្សរបស់ខ្លួន ហើយខ្លឹមសារសន្តិភាពរបស់លោក ហ៊ុន សែន និងព្រះពុទ្ធសាសនា មានលក្ខណៈផ្ទុយគ្នា។
2020-02-28
ក្រុមយុវជន ព្រះសង្ឃ និងសហគមន៍ព្រៃព្រះរកាជាង ២០នាក់ បានយកញត្តិដាក់ជូនក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៨ កុម្ភៈ ក្នុងបំណងស្នើឱ្យស្ថាប័នសាមីមួយនេះ ចាត់វិធានការតាមច្បាប់ចំពោះបទល្មើសព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ។
2020-02-28
លោក គឹម សុខ ថា ការធ្វើជាកោះហៅឱ្យតំណាងទូតរបស់ប្រទេសម៉ាឡេស៊ី ទៅជួបនេះ គឺធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ គ្មានបានលទ្ធផលអ្វី ទៅតាមការចង់បានរបស់លោក ហ៊ុន សែន នោះទេ ព្រោះអាជ្ញាធរប្រទេសម៉ាឡេស៊ី បានបញ្ជាក់ជំហរជាក់លាក់ចំនួនបីដងរួចទៅហើយ ថា ស្ត្រីជនជាតិអាមេរិក ពិតជាមានមេរោគនេះមែន និងឥឡូវនេះបានជាសះស្បើយពីជំងឺនេះ។
2020-02-28
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដាក់វេនគ្នាយាមដីស្រែចម្ការរបស់ពួកគេទាំងយប់ទាំងថ្ងៃ ដោយសារតែក្រុមហ៊ុនបន្តប្រើគ្រឿងចក្រឈូសឆាយធ្វើផ្លូវលើដីអ្នកភូមិអស់ជាច្រើនហិកតារ។
2020-02-28
សវនាការជំនុំជម្រះក្តីករណីចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ត្រូវពន្យារពេលជាថ្មីម្តងទៀត ដោយគ្មានបញ្ជាក់មូលហេតុច្បាស់លាស់។ តុលាការបានលើកសវនាការទីពីរហើយ ក្រោយមេធាវីការពារក្តីលោក កឹម សុខា ខ្វែងយោបល់គ្នាខ្លាំងជាមួយខាងភាគីចោទប្រកាន់ ជុំវិញការដាក់ភស្តុតាងថ្មី។
2020-02-28
ធនាគារ ANZ ដែលមានមូលដ្ឋាននៅទីក្រុង មែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី បានយល់ព្រមចេញសំណងដល់ពលរដ្ឋចំនួន ១២០០ គ្រួសារ រងគ្រោះក្នុងរឿងវិនិយោគស្ករអំពៅដ៏ចម្រូងចម្រាស របស់សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់។
2020-02-28
ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា លោក ប៉ាបប្លូ កាង (Pablo Kang) បានចូលសួរសុខទុក្ខ លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ នៅគេហដ្ឋានរបស់លោក។
2020-02-28
ស្ត្រី ជាម្ដាយរបស់ទារិកាអាយុ ៥ខែ ដែលទារិកានោះ ស្លាប់ដោយសារការរស់នៅជាមួយម្ដាយ នៅក្នុងពន្ធនាគារ ត្រូវបានតុលាការក្រុងភ្នំពេញ ដោះលែងឲ្យមានសេរីភាពវិញហើយ។ សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយថា ស្ត្រីជាម្ដាយ ត្រូវបានឆ្មាំពន្ធនាគារដោះលែង នៅថ្ងៃទី២៨ កុម្ភៈ គឺក្រោយ ៣ថ្ងៃ នៃការសម្រេចរបស់តុលាការ ដែលបានសម្រេចឲ្យព្យួរទោសគាត់ កាលពីថ្ងៃទី២៥ កុម្ភៈ។
2020-02-27
ក្រសួងការងារប្រកាសថា កម្មកររោងចក្រជិត ១៦ម៉ឺននាក់ អាចរងផលប៉ះពាល់បាត់បង់ការងារធ្វើ ហើយរោងចក្រប្រមាណ២០០ អាចនឹងត្រូវម្ចាស់បិទទ្វារ នៅខែក្រោយនេះ ដោយសារខ្វះវត្ថុធាតុដើមដែលនាំចូលពីចិន។