ប័ណ្ណសារព័ត៌មាន
2020-03-31
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន នៅថ្ងៃទី១ ខែមេសា រីឯអ្នកវិភាគថា ការយាងចេញរបស់ព្រះអង្គ ខណៈលោក ហ៊ុន សែន កំពុងស្វះស្វែងដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ព្រោះទ្រង់មិនចង់ចូលរួមបំផ្លាញជាតិជាមួយរបបក្រុងភ្នំពេញ។
2020-03-31
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ ដែលប៉ូលិសទើបចាប់ខ្លួនដាក់ពន្ធនាគារស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកូនក្ដីរបស់ពួកគេឱ្យមានសេរីភាពឡើងវិញ។ លោកមេធាវីថា កូនក្តីលោកមិនបានប្រព្រឹត្តបទល្មើសនោះទេ។
2020-03-31
សភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចមិនប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបវិញនោះឡើយ ក្រោយបិទបញ្ចប់សវនាការនៅរសៀលថ្ងៃទី៣១ មីនានេះ។
2020-03-31
ក្រុមសកម្មជនព្រៃឈើ ដែលសកម្មក្នុងការចុះល្បាតការពារព្រៃឡង់ ខកចិត្តនឹងសាលាដំបូងខេត្តក្រចេះ ដែលមិនប្រគល់សម្ភារៈប្រើប្រាស់សម្រាប់ប្រមាញ់បទល្មើសព្រៃឈើ ម៉ូតូ និងថវិកា មកឲ្យពួកគេតាមការសន្យា ដោយយកហេតុថាទុកស៊ើបអង្កេតបន្តទៀត។
2020-03-31
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ស្នើឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការប្រើវោហារសព្ទបែបអុជអាលប្រឆាំងនឹងក្រុមមនុស្សងាយរងគ្រោះ និងជនបរទេស ក្នុងបរិបទការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។
2020-03-31
ក្រសួងសុខាភិបាល ប្រកាសអំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនពីរនាក់បន្ថែមទៀត ដែលជាម្ដាយ និងកូននៅខេត្តសៀមរាប។ ករណីនេះ គឺជាការឆ្លងនៅក្នុងគ្រួសាររបស់បុរសដែលបានត្រឡប់មកពីចូលពិធីសាសនានៅប្រទេសម៉ាឡេស៊ី។
2020-03-31
នគរបាលរាជធានីភ្នំពេញ ដោះលែងអ្នកផ្សាយលក់ឧបករណ៍ធ្វើតេស្តសុខភាព រកជំងឺកូវីដ១៩ (Covid 19) តាមអនឡាញ (Online) ចំនួន ៦នាក់ ឲ្យត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី៣១ មីនា ក្រោយពេលនគរបាលបានអប់រំ ណែនាំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយលក់ផលិតខុសច្បាប់បន្តទៀត។
2020-03-31
នគរបាលខេត្តកោះកុង បានបញ្ជូនសំណុំរឿងគ្រឿងញៀន ទម្ងន់២០គីឡូក្រាម ដែលអណ្ដែតមកទើរនៅមាត់ឆ្នេរសមុទ្រ ទៅតុលាការខេត្តហើយ នៅថ្ងៃទី៣១ មីនា។
2020-03-30
អ្នកឃ្លាំមើលពីការអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ការរាតត្បាតជំងឺកូវីត១៩ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចនៅលើពិភពលោក ក៏ប៉ុន្តែសម្រាប់នៅកម្ពុជាវិញ ដែលជាប្រទេសរំលោភសិទ្ធិមនុស្សស្រាប់នោះ កាន់តែធ្វើឲ្យប្រទេសអ្នកបញ្ជាទិញ មានលេសគ្រប់គ្រាន់ឈប់បញ្ជាទិញ ទំនិញរបស់កម្ពុជា។
2020-03-30
អាជ្ញាធរចិន មិនអនុញ្ញាតឲ្យយន្តហោះដែលដឹកជនជាតិចិនចំនួន ១៤៦នាក់ ចេញពីទីក្រុងភ្នំពេញចូលក្នុងដែនអាកាសរបស់ខ្លួននោះទេ កាលពីថ្ងៃទី២៩ ខែមីនា ហើយបានបញ្ជាឲ្យយន្តហោះនោះបត់ក្បាលត្រឡប់មកកម្ពុជាវិញភ្លាមៗ។
2020-03-30
ព្រះមហាក្សត្រ សម្រេចតែងតាំងសមាសភាពរដ្ឋាភិបាលថ្មីចំនួន ៩នាក់រួចហើយ ក្រោយមានការអនុម័តផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភាឯកបក្ស។
2020-03-30
តំណាងសហគមន៍ឡពាង ១០នាក់ មិនបាននាំគ្នាធ្វើដំណើរទៅក្រុងភ្នំពេញ ដើម្បីឆ្លើយបំភ្លឺតុលាការក្រុងភ្នំពេញ តាមដីកាកោះហៅរបស់ចៅក្រមទេ នៅថ្ងៃទី៣០ ខែមីនា ព្រោះពួកគេដែលភាគច្រើនជាមនុស្សចាស់ បារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈជំងឺនេះ ឆ្លងរាលដាលមនុស្ស១០៧នាក់ នៅទូទាំងប្រទេស។
2020-03-30
កម្មករ ៤នាក់នៃរោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile) និងជាសមាជិកនៃសម្ព័ន្ធសហជីព ស៊ីខៅឌូ (C.CAWDU) សុំពន្យារពេលចូលខ្លួនបំភ្លឺនគរបាល និងតុលាការខេត្តកណ្ដាល ដោយសារពួកគេត្រូវការមេធាវីជួយផ្នែកច្បាប់ រឿងរដ្ឋបាលរោងចក្រចោទប្រកាន់អំពីការកំហែងយក ញុះញង់ និងរារាំង។
2020-03-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួននាយករងអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដោយចោទអ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះថា បាននិយាយការពារអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីដ១៩ (Covid-19) តាមរយៈវិទ្យុអាស៊ីសេរី។
2020-03-29
ពលរដ្ឋចំនួន ៣ភូមិ ក្នុងខេត្តស្ទឹងត្រែង ភាគច្រើនមានជីវភាពពឹងផ្អែកការដងជ័រទឹកលក់ចិញ្ចឹមជីវិតកំពុងបារម្ភ កំណើនបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់ អាចនឹងឈានដល់ការបំផ្លាញដើមច្បោះជ័រទឹករាប់ពាន់ដើម ដែលអ្នកស្រុកអាស្រ័យផលជាច្រើនឆ្មាំមកហើយ។