ប័ណ្ណសារព័ត៌មាន
2020-04-30
ប្រពន្ធជនរងគ្រោះដែលត្រូវរថយន្តរបស់មន្ត្រីយោធា បុកបណ្ដាលឲ្យស្លាប់កាលពីសប្ដាហ៍មុននោះ ទាមទារយុត្តិធម៌ ដោយសារតែជនសង្ស័យបង្ក ដែលមានតួនាទីជាមន្ត្រីយោធា កំពុងរត់គេចខ្លួន។
2020-04-30
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គណបក្សប្រឆាំង និងក្រុមយុវជនទាមទារឱ្យរដ្ឋាភិបាល ផ្ញើកំណត់ទូតទៅប្រទេសវៀតណាម ទាក់ទិនករណី រំលោភអធិបតេយ្យភាពកម្ពុជា ជាថ្មីទៀត។ ចំណែកក្រសួងការបរទេសកម្ពុជាអះអាងថា កម្ពុជាត្រៀមផ្ញើកំណត់ទូតទៅភាគីវៀតណាមដែរ ប៉ុន្តែរង់ចាំរបាយការណ៍ពិស្ដារ ពីអាជ្ញាធរពាក់ព័ន្ធសិន។
2020-04-30
ពលករខ្មែរដែលជាបនៅឯប្រទេសម៉ាឡេស៊ី ស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ជួយពន្លឿន និងជួយចេញថ្លៃសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ។ ការស្នើសុំនេះ ដោយសារពួកគេមិនទាន់ឃើញរដ្ឋាភិបាលមានវិធានការជាក់លាក់នៅឡើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យពួកគេអាចវិល ត្រឡប់មកកាន់មាតុប្រទេសវិញ។
2020-04-30
ក្រសួងយុត្តិធម៌បានចាប់ផ្ដើមពិនិត្យមើលបញ្ជីឈ្មោះទណ្ឌិត ដែលត្រូវស្នើថ្វាយព្រះមហាក្សត្រលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងពិធីបុណ្យពិសាខបូជា នៅថ្ងៃទី៦ ឧសភា ខាងមុខនេះហើយ។ សកម្មជនបក្សប្រឆាំង យកឱកាសនេះ ស្នើសុំឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយទាំងអស់។
2020-04-30
សេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែលរបបលោក ហ៊ុន សែន ធ្វើឡើងដោយប្រញាប់ប្រញាល់ អំឡុងវិបត្តិជំងឺកូវីដ-១៩ នេះ បានក្លាយជាច្បាប់ពេញលេញហើយ កាលថ្ងៃទី២៩ មេសា ម្សិលមិញ ប៉ុន្តែដើម្បីឱ្យអនុវត្តច្បាប់នេះបាន គឺចាំបាច់ទាល់តែព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាមុនសិន។
2020-04-30
ចំនួនអ្នកសារព័ត៌មានជាស្រ្ដីនៅកម្ពុជា នៅតែមានចំនួនតិចតួចនៅឡើយទោះបីជាមានការអះអាងថា មានចំនួនកើនឡើង បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុនក្ដី។ ការសង្គមស៊ីវិលសង្កេតឃើញថា អ្នកសារព័ត៌មានស្រ្តី មានបញ្ហាប្រឈមមួយចំនួន ដែលជាកត្តាធ្វើអោយចំនួនស្ត្រីក្នុងវិស័យសារព័ត៌មាននៅតែមានចំនួនតិច។
2020-04-30
សមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆ្លើយតបថា សេចក្ដីការណ៍រួមរបស់ក្រុមសង្គមស៊ីវិល សមាគម និងសហគមន៍ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្ដែងនោះទេ និងបណ្ដាលឱ្យមានផលប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ទាំងមូល។
2020-04-29
តំណាងរាស្ត្រគណបក្សប្រឆាំង និងក្រុមយុវជនចាត់ទុកតង់ចំនួន៩ ដែលយោធាវៀតណាមបោះចូល ក្នុងទឹកដីកម្ពុជា ឋិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល គឺជាជាល្បិចឈ្លានពានទឹកដីកម្ពុជាជាថ្មីទៀត ពីសំណាក់ភាគីវៀតណាម។
2020-04-29
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា អាជ្ញាធរកម្ពុជាកំពុងប្រើប្រាស់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីបន្តចាប់ខ្លួនអ្នកគាំទ្របក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលតាមទំនើងចិត្ត។
2020-04-29
ភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង រយៈពេល ២ថ្ងៃជាប់គ្នា បានបំផ្លាញព្រៃសហគមន៍នេសាទមួយកន្លែង និងងាប់សត្វស្វាអស់ជាច្រើនក្បាល។ មន្ត្រីសហគមន៍នេសាទថា ភ្លើងឆេះព្រៃនេះដោយសារមានមនុស្សលួចដុះព្រៃទន្ទ្រានយកដី។
2020-04-28
ប្រជាពលរដ្ឋខ្មែរនិងថៃដែលជាប្រទេសព្រំដែនជាប់គ្នាកំពុងតែលំបាកដោយអត់ការងារធ្វើ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវិដ១៩។ រដ្ឋាភិបាលប្រទេសទាំង២ ក៏បានដាក់ចេញវិធានការរៀងៗខ្លួន ដើម្បីទប់ទល់នឹងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ។
2020-04-28
តំណាងក្រសួងការងារបញ្ជាក់ថា ម្ចាស់រោងចក្រ មានបំណងបិទរោងចក្រ ច្រើនជាងព្យួរកិច្ចសន្យាការងារកម្មករ។ អ្នកឃ្លាំមើលសិទ្ធិការងារ ជំរុញឲ្យរោងចក្រព្យួរកិច្ចសន្យាការងារ ដើម្បីកម្មករទទួលបានអត្ថប្រយោជន៍ ជាងបិទរោងចក្រ។
2020-04-27
ស្នងការនគរបាលខេត្តកណ្ដាល និងយោធាកម្ពុជា ស្នើយោធាវៀតណាមឱ្យរុះរើតង់ចំនួន ៩កន្លែងផ្សេងគ្នាចេញពីតំបន់ព្រំដែន ដែលមិនទាន់បានឯកភាពគ្នា វាស់វែងកំណត់ខណ្ឌសីមា ឋិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ ក្រុមយុវជន ចាត់ទុកទង្វើរបស់វៀតណាមថា ជារូបភាពឈ្លានពានទឹកដីកម្ពុជា។
2020-04-27
ក្រុមកម្មកររោងចក្រហ៊ូលូ (HULU Garment Factory) ជាច្រើននាក់ ប្រមូលផ្ដុំគ្នាតវ៉ា ដើម្បីទាមទារសំណងប្រាក់អត្ថប្រយោជន៍ ឲ្យបានត្រឹមត្រូវតាមច្បាប់ការងារ ក្រោយពេលពួកគេទទួលបានដំណឹងថា ថៅកែនឹងបិទរោងចក្រ។
2020-04-27
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើដោយប្រញាប់ប្រញាល់នោះ មានធម្មនុញ្ញភាព ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិយល់ថា ចំណុចមួយចំនួននៃច្បាប់នេះ មិនស្របតាមរដ្ឋធម្មនុញ្ញ។