ប័ណ្ណសារព័ត៌មាន
2020-05-31
សាលាឧទ្ធរណ៍ភ្នំពេញ គ្រោងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់សមាជិកបក្ស ប្រឆាំង១០ នាក់ នៅសប្ដាហ៍ក្រោយនេះ។ មេធាវីការពារ និងក្រុមគ្រួសារ អំពាវនាវដល់សាលា ឧទ្ធរណ៍ឱ្យផ្ដល់ការកាត់សេចក្ដីដែលត្រឹមត្រូវ ដើម្បីអនុញ្ញាតឱ្យសមាជិកបក្សប្រឆាំងទាំង ១០នាក់ស្ថិតនៅក្រៅឃុំ តាមការស្នើសុំ។
2020-05-31
អាជ្ញាធរក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ប្រដាប់ដោយដំបងឆក់ និងខែលដើម្បីត្រៀមទប់ស្កាត់ក្រុមប្រជាពលរដ្ឋដែលគ្រោងតវ៉ានៅច្រកទ្វារព្រំដែនកម្ពុជានិងថៃនៅថ្ងៃទី១ មិថុនា។ មន្ត្រីសង្គមស៊ីវិលចាត់ទុកសកម្មភាពរបស់សមត្ថកិច្ចនេះ ថា ជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋធ្វើឱ្យភ័យខ្លាចដើម្បីកុំឱ្យពួកគាត់ទៅចូលរួមធ្វើបាតុកម្មតាមការគ្រោងទុក។
2020-05-31
អាជ្ញាធររបបក្រុងភ្នំពេញ បន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺ លោក កាក់ កុម្ភារ នៅថ្ងៃទី៣១ ឧសភា ដោយមិនបង្ហាញដីកាតុលាការ។ ប្រពន្ធ និងតំណាងគណបក្សប្រឆាំង ទាមទារឱ្យរបបក្រុងភ្នំពេញ ដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ វិញជាបន្ទាន់។
2020-05-31
ពួកគេខ្លះនឹងធ្វើកិច្ចពិភាក្សាអំពីបញ្ហាបរិស្ថានដោយផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងខ្លះទៀតគ្រោងធ្វើយុទ្ធនាការជិះកង់ដើម្បីការពារតំបន់ដែលសម្បូរដោយសម្បត្តិធម្មជាតិ។ ចំណែក ក្រសួងបរិស្ថានវិញ នឹងប្រារព្ធទិវានេះតាមប្រព័ន្ធអនឡាញ ព្រោះមិនអាចធ្វើកម្មវិធីជួបជុំបាន ដោយសារតែជំងឺកូវីដ-១៩។
2020-05-31
ពលរដ្ឋអ្នកប្រកបរបរតូចតាចមួយចំនួនត្អូញត្អែរថា ពេលនេះពួកគេពិបាកក្នុងការចាយក្រដាសប្រាក់មួយ ពីរ និងប្រាំដុល្លារ បើទោះជាធនាគារជាតិ អះអាងថា ក្រដាសប្រាក់ដុល្លារទាំងនេះនៅតែអាចចរាចរណ៍លើទីផ្សារបានក្ដី។ ការលើកឡើងបែបនេះ ក្រោយពេលធនាគារជាតិប្រកាសប្រមូលក្រដាសប្រាក់ដុល្លារប្រភេទតូចទាំងនេះ ចូលឃ្លាំងដែលឈានទៅការឈប់ចរាចរណ៍នាពេលខាងមុខ។
2020-05-30
កងទ័ពមួកខៀវកម្ពុជាម្នាក់ដែល កំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងសាធារណរដ្ឋម៉ាលី (Republic of Mali) បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19) កាលពីថ្ងៃទី២៩ ឧសភា។
2020-05-30
អតីតបុគ្គលិកសណ្ឋាគារហ្គ្រេតឌ្យូកភ្នំពេញ (Great Duke Phnom Penh) ទទួលបានប្រាក់សំណងការងារ ពីក្រសួងការងារនៅថ្ងៃទី៣០ ខែឧសភា ក្រោយពួកគាត់ចេញតវ៉ាទាមទាររកដំណោះស្រាយពីម្ចាស់សណ្ឋាគារ និងអាជ្ញាធរពាក់ព័ន្ធ អស់រយៈពេលជិត ៥ខែមកនេះ។
2020-05-30
ក្រុមប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែប្រកាន់ជំហរថា ពួកគេនឹងនាំគ្នាធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរកម្ពុជា និងថៃបើកច្រកទ្វារព្រំដែនប្រទេសទាំង២ ឡើងវិញ នៅថ្ងៃទី១ មិថុនា ដដែល។ ពលរដ្ឋទាំងនោះអះអាងថា ពួកគេនឹងទប់ស្កាត់មិនឱ្យឡានទឹកទំនិញរបស់ថៃចូលមកកម្ពុជានោះឡើយ។
2020-05-30
មេធាវីការពារក្ដីឱ្យលោក កឹម សុខា មិនទាន់សម្រេចថា នឹងស្នើទៅសាលាដំបូងរាជធានីភ្នំពេញឱ្យបើកសវនាការរឿងក្តីនេះឡើយវិញ ឬមួយក៏យ៉ាងនោះទេ គិតត្រឹមចុងខែឧសភា នេះ។
2020-05-30
ធនាគារពិភពលោកព្យាករណ៍ថា ពលរដ្ឋខ្មែរជិត ២លាននាក់បន្ថែមទៀត នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩ (Covid-19) ក្នុងឆ្នាំ២០២០នេ។ ធនាគារពិភពលោកព្រមានថា ហេតុការណ៍នេះ នឹងធ្វើឱ្យការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ត្រូវរងការគំរាមកំហែងខ្លាំងបំផុត ហើយជំរុញឱ្យកម្ពុជាងាកទៅខ្ចីបុល បរទេសបន្ថែមទៀត។
2020-05-30
សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនស្ត្រី២នាក់ ឈ្មោះ ជា ធឿន អាយុ ៥៨ឆ្នាំ និងនួន ទូច អាយុ២៨ឆ្នាំ ទៅសវនាការ ពីបទជួញដូរមនុស្ស ដោយបង្ខំឱ្យកុមារ ៦នាក់ ដើរសុំទានជាច្រើនខែ នៅផ្សារឈូកមាស ក្នុងសង្កាត់សែនសុខ។
2020-05-30
តំណាងសហជីពថា រដ្ឋាភិបាលពុំបានយកចិត្តទុកដាក់ចំពោះការបាត់បង់ការងាររបស់អ្នកធ្វើការក្នុងផ្នែកទាំងនេះឡើយ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកខ្លាំង ដោយអ្នកខ្លះធ្លាក់ខ្លួនរើសអេតចាយ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។
2020-05-30
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង ៣០ អំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យយកពលរដ្ឋកម្ពុជាមួយក្រុមធំ ដែលកំពុងជាប់គាំងនៅប្រទេសម៉ាឡេស៊ី ទៅមាតុភូមិវិញជាបន្ទាន់ និងដោយសុវត្ថិភាព។
2020-05-29
សហព័ន្ធសហជីពកម្មករសំណង់អំពាវនាវឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធស្រាវជ្រាវករណីគ្រោះថ្នាក់ការងារបណ្ដាលឲ្យកម្មករ ២នាក់ស្លាប់ ដោយសារថ្មភ្នំធ្លាក់សង្កត់លើក្នុងរោងចក្រចិនម៉ៅការបន្ត ឲ្យរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង។
2020-05-29
ទាហានឈុតខ្មៅរបស់ថៃរាប់រយនាក់ ដែលមានបំពាក់អាវក្រោះបានត្រៀមខ្លួនរួចជាស្រេចនៅខាងព្រំដែនស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។