ប័ណ្ណសារព័ត៌មាន
2020-06-30
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR ជំរុញឲ្យរដ្ឋាភិបាលនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវធានាថា រដ្ឋសភាអាចបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាអ្នកតំណាងពិតប្រាកដរបស់ពលរដ្ឋ។
2020-06-30
ស្ថាប័នកាសែតអន្តរជាតិ២ រួមមានអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) និងសហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) ថ្កោលទោសការចាប់ខ្លួន ចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត និងទាមទារឲ្យទម្លាក់បទចោទ។
2020-06-30
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពរកឃើញថា កម្មករធ្វើការក្នុងវិស័យកាត់ដេរ ធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក និង គ្មានលទ្ធភាពសងបំណុលវិញ ទាល់តែសោះ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ (Covid-19)។
2020-06-30
ក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គណបក្សប្រឆាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយឲ្យមានអភិបាលកិច្ចល្អ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ តួនាទីនេះ បើនៅក្នុងប្រទេសប្រជាធិបតេយ្យ ដូចជា ប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក គឺជាតួនាទីចែងច្បាស់ គ្មាននរណាហ៊ានរំលោភបាននោះឡើយ។
2020-06-30
សមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ នៅថ្ងៃទី២៩ មិថុនា បានដាក់របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមទៅក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្នើឲ្យសុំអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ។
2020-06-29
ភរិយាបណ្ឌិត កែម ឡី រួមទាំង សហព័ន្ធ និងសមាគមខ្មែរនៅអូស្ត្រាលីនៅតែព្យាយាមរៀបចំប្រារព្ធខួប ៤ឆ្នាំនៃការបាញ់សម្លាប់ បណ្ឌិត កែម ឡី នៅប្រទេសអូស្ត្រាលី បើទោះរដ្ឋាភិបាលប្រទេសនេះ ចេញច្បាប់រឹតត្បិតក្នុងការជួបជុំធ្វើពិធីអ្វីមួយមិនឱ្យមានមនុស្សលើសពី ២០នាក់ក្ដី។
2020-06-29
កម្មកររោងចក្រកាត់ដេរ ហាណាវ័ន (Hana1 Cambodia) បានផ្ទុះការតវ៉ាជាថ្មីទៀត កាលពីថ្ងៃទី២៩ ខែមិថុនា បន្ទាប់ពីថៅកែរោងចក្រ ខកខានមិនព្រមចេញមកដោះស្រាយជូនកម្មករតាមកាលកំណត់ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៦ ខែមិថុនា។
2020-06-29
ប្រជាពលរដ្ឋសហគមន៍បឹងឈូកA ព្រួយបារម្ភពីការរស់នៅ បន្ទាប់ពីអាជ្ញាធរជូនដំណឹងពីការរុះរើផ្ទះ កាលពីថ្ងៃទី១៩ មិថុនាកន្លងទៅនេះ ដោយមិនបញ្ជាក់ប្រាប់ប្រជាពលរដ្ឋពីការផ្ដល់សំណងសមរម្យណាមួយនោះទេ។ ពួកគេទាមទារឲ្យអាជ្ញាធររកដំណោះស្រាយឲ្យបានសមរម្យមុននឹងបណ្ដេញពួកគេចេញ ។
2020-06-29
ប្រជាពលរដ្ឋមួយចំនួននៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនៅតែអះអាងថា អាជ្ញាធរខេត្តនេះជ្រើសរើសឈ្មោះជនក្រីក្រដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលប្រកាន់បក្សពួកនិយម។ ពលរដ្ឋទាំងនេះបញ្ជាក់ថា គ្រួសារក្រីក្រពិតប្រាកដជាច្រើននាក់មិនជាប់ឈ្មោះទៅទទួលប្រាក់ឧបត្ថម្ភនេះទេ។ អាជ្ញាធរខេត្តបន្ទាយមានជ័យបដិសេធនឹងការលើករបស់ក្រុមប្រជាពលរដ្ឋនេះ។
2020-06-29
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅមិនទាន់អាចបញ្ជាក់ លម្អិតបាននៅឡើយទេ អំពីសេចក្តីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា គោលបំណងនៃការបង្កើតច្បាប់គឺដើម្បីសង្គមទាំងអស់គ្នា ។ ការលើកឡើងនេះ បន្ទាប់ពីសង្គមស៊ីវិល និងបក្សប្រឆាំង រិះគន់ថា សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងដើម្បីរឹតត្បិតសេរីភាព និងការប្រមូលផ្តុំរបស់ពលរដ្ឋ។
2020-06-29
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិអះអាងថា លោក ហ៊ុន សែន អនុវត្តស្តង់ដារពីរផ្សេងគ្នា រវាងថៅកែរោងចក្រដែលក្ស័យធនបិទរោងចក្រ ដោយអនុញ្ញាតឱ្យថៅកែពន្យារពេលផ្ដល់ប្រាក់អតីតភាពការងារជូនកម្មករ រីឯ ពលរដ្ឋជំពាក់លុយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងវិបត្តិកូវីដ១៩ វិញ លោក ហ៊ុន សែន បង្គាប់ឱ្យមានការរឹបអូសទ្រព្យសម្បត្តិ បើពលរដ្ឋណាស្ដាប់តាមលោក សម រង្សី មិនសងលុយធនាគារ។
2020-06-29
ក្រុមពលករខ្មែរ៧០នាក់ដែលធ្វើការងារនៅប្រទេសថៃ នាំគ្នាចូលរួមវគ្គបណ្ដុះបណ្ដាលស្វែងយល់អំពីសិទ្ធិសេរីភាពរបស់ពលករក្នុងពេលបំពេញការងារនៅប្រទេសថៃ នៅរសៀលថ្ងៃទី២៨ មិថុនា។ មន្ត្រីសង្គមស៊ីវិល យល់ថា វគ្គបណ្ដុះបណ្ដាលនេះជារឿងល្អ ធ្វើឱ្យពលករយល់ដឹងពីសិទ្ធិអំណាចរបស់ខ្លួន និងដើម្បីការពារកុំឱ្យថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្មពួកគាត់បានអំពើចិត្តទៀត។
2020-06-28
ម្តាយនិងបងប្អូនបង្កើតបណ្ឌិត កែម ឡី គ្រោងធ្វើពិធីបុណ្យរំលឹកខួប ៤ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ។ ការធ្វើពិធីរំឭកខួបនេះ ដើម្បីបន្តទាមទាររកយុត្តិធម៌និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
2020-06-28
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែឈ្មួញគ្រឿងញៀនតូចតាច ទើបបណ្ដាលឱ្យគ្រឿងញៀនហូរហៀរពីក្រុង ដល់ស្រុកស្រែចម្ការ។ ពួកគេថា សមត្ថកិច្ចគួរតែដាក់ទោស មេខ្លោងជួញដូរគ្រឿងញៀនឱ្យសមនឹងច្បាប់ ទើបទប់ស្កាត់ការចរាចរគ្រឿងញៀននេះបាន។
2020-06-28
ប្រជាពលរដ្ឋមួយចំនួននៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ តវ៉ាទាមទារឱ្យអាជ្ញាធរផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រឱ្យបានស្មើភាពគ្នា និងគ្រប់និន្នាការគណបក្សនយោបាយ។ អ្នកភូមិអះអាងថា អាជ្ញាធរមូលដ្ឋានជ្រើសរើសជនក្រីក្រប្រកាន់បក្សពួក ដោយមិនបានជ្រើសរើសអ្នកក្រពិតប្រាកដនោះឡើយ។