ប័ណ្ណសារព័ត៌មាន
2020-07-31
ប្រពន្ធ និងកូន ព្រមទាំងអ្នកគាំទ្រសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ៤០នាក់ នាំគ្នាតវ៉ាជាលើកទី៧ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ កក្កដា ទាមទារឱ្យតុលាការដោះលែងប្ដី និងឪពុកពីពន្ធនាគារព្រៃស រីឯអាជ្ញាធរ និងកងសន្តិសុខសាលារាជធានីភ្នំពេញ រារាំងពួកគាត់មិនឱ្យឈរតវ៉ានៅមុខតុលាការឡើយ។
2020-07-31
ការលើកឡើងនេះដោយសារតែកម្ពុជាបានព្រងើយកន្តើយមិនដោះស្រាយវិបត្តិប្រព័ន្ធអនុគ្រោះពន្ធEBA តែបានទៅចាប់ដៃ និងរកស៊ីជាមួយចិនវិញ។ ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលថា កម្ពុជាមានសិទ្ធិជ្រើសរើសប្រទេសណាមួយមកធ្វើជាដៃគូ អភិវឌ្ឍន៍សេដ្ឋកិច្ច មិនពឹងផ្អែកទៅលើតែសហគមន៍អឺរ៉ុប ទាំងស្រុងនោះទេ។
2020-07-31
លោក រ៉ុង ឈុន ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួននៅវេលាម៉ោង ៩កន្លះ រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ។
2020-07-31
មន្ដ្រីធ្វើការផ្នែកសិទ្ធិមនុស្សថា ការហៅពលរដ្ឋដែលរិះគន់ទង្វើរបស់សមត្ថកិច្ចចរាចរណ៍ ទៅធ្វើវីដេអូសុំទោស ជារឿងមិនគួធ្វើ។ ការលើកឡើងនេះ ដោយតែ អាជ្ញាធរបបក្រុងភ្នំពេញ បានបញ្ជាឱ្យពលរដ្ឋម្នាក់ទៀតធ្វើវីដេអូសុំទោសជាសាធារណៈ ក្រោយពីនាងបានរិះគន់សមត្ថកិច្ច ករណីផាកពិន័យរបស់ប៉ូលិសចរាចរណ៍។
2020-07-31
សមត្ថកិច្ចខណ្ឌសែនសុខកាលពីថ្ងៃទី៣០ កក្កដាម្សិលមិញ កំពុងស្វែងរកចាប់ខ្លួនជនជាតិចិន ២នាក់ទៀត បន្ទាប់ពីបានឃាត់ខ្លួនជនជាតិចិន ២នាក់ ក្រោយពីធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ជនជាតិចិនដូចគ្នាចំនួន ៣នាក់ មិនបានសម្រេច។
2020-07-31
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក សៀង ថៃ ធ្លាប់ប្រាប់អាស៊ីសេរីថា ផលិតផល ដែលកម្ពុជាអាចនាំចេញទៅប្រទេសកូរ៉េខាងត្បូង រួមមាន ផលិតផលសំលៀកបំពាក់វាយនភ័ណ្ឌ ស្បែកជើង និងកៅស៊ូ ជាដើម។
2020-07-31
ក្រសួងទេសចរណ៍អំពាវនាវឱ្យក្រុមហ៊ុនបំរើសេវាកម្មទេសចរណ៍ទាំងអស់ កំណត់តម្លៃសេវាកម្មឱ្យបានសមរម្យ និងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលកំពុងជួបវិបត្តិក្នុងស្ថានភាពជំងឺកវីដ១៩នេះ ឱ្យបានល្អប្រសើរឡើងវិញ។
2020-07-30
ក្រុមយុវជនមាតាធម្មជាតិ អះអាងថា ការលុបបឹងធម្មជាតិ កំពុងបង្កផលប៉ះពាល់ធំធេងដល់បរិស្ថាន និងជីវភាពពលរដ្ឋ ជាពិសេស កំពុងបង្កឱ្យមានជំនន់ទឹកភ្លៀងជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។
2020-07-30
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាកើនឡើងដល់ជិត ៨ពាន់ ២រយនាក់ (៨.១៧៩) គិតមកត្រឹមយប់ថ្ងៃទី៣០ ខែកក្កដា។
2020-07-30
ប្រជាពលរដ្ឋមួយចំនួន រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើប្រាស់នាឡិកាដៃ តម្លៃរាប់លានដុល្លារ ស្របពេលដែលប្រទេសកម្ពុជា ឋិតក្រោមការដឹកនាំរបស់លោកជាង ៣ទសវត្សរ៍នៅតែ ជាប់ឈ្មោះជាប្រទេសក្រីក្រក្នុងពិភពលោក និងកំពុងជាប់បំណុលបរទេសវ័ណ្ឌក។
2020-07-30
ការអំពាវនាវរបស់កសិករបែបនេះ ស្របពេលដែលស្ថានភាពគ្រួសារពួកគាត់កំពុងជួបទុក្ខលំបាក ក្នុងដំណាក់កាលរងវិបត្តិកូវីដ ១៩ និងក្នុងពេលដែលកម្ពុជាត្រូវចំណាយប្រាក់រាប់រយលានដុល្លារក្នុង១ឆ្នាំៗ សម្រាប់ការនាំចូលបន្លែពីក្រៅប្រទេស។
2020-07-30
ក្រសួងពាណិជ្ជកម្មព្រមានផ្អាកអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ពិសេសទឹកដោះណា ដែលមិនបានសរសេរអក្សរខ្មែរសំគាល់លើកំប៉ុងផលិតផល ដើម្បីលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយ។
2020-07-30
តុលាការរដ្ឋប្បវេណីក្រុងបាងកកប្រទេសថៃ នឹងចេញសេចក្ដីសម្រេចលើបណ្ដឹងឧទ្ធរណ៍ស្នើសុំឋានៈជាបណ្ដឹងសមូហភាព ក្នុងរឿងក្ដីរបស់ពលរដ្ឋខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយការបណ្ដេញចេញទាំងបង្ខំ ជាមួយនឹងក្រុមហ៊ុនស្ករអំពៅថៃ មិត្រផុន ខូអិលធីឌី (Mitr Phol Co., Ltd.) នៅព្រឹកថ្ងៃទី៣១ កក្កដាស្អែកនេះ។
2020-07-30
អាជ្ញាធរប្រទេសថៃ បានចាប់ផ្សឹកព្រះសង្ឃខ្មែរប្រាំអង្គ និងគ្រោងបញ្ជូនមកខ្មែរវិញ ដោយសារព្រះសង្ឃខ្មែរទាំងនេះលួចចូលទឹកដីថៃដោយខុសច្បាប់ និងដើរអង្គាសប្រាក់ពីពលរដ្ឋថៃ។
2020-07-30
តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចតម្កល់សំណុំរឿង ចេញប្លង់កម្មសិទ្ធិដីធ្លី និងធ្វើលិខិតផ្ទេរសិទ្ធិ ក្នុងព្រៃអភិរក្ស ដែលសហគមន៍ជនជាតិដើមភាគតិច បានប្តឹងបរិហារអាជ្ញាធរឃុំ ១រូប និងអភិបាលរងខេត្តមណ្ឌលគិរីម្នាក់ទៀត កាលពីដើមឆ្នាំ២០២០។