ប័ណ្ណសារព័ត៌មាន
2020-08-31
ប្រជាពលរដ្ឋខ្មែរនិងសកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសកាណាដា (Canada) ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន និងស្នើសុំឲ្យរដ្ឋាភិបាលកាណាដាដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន និងអ្នកទោសមនសិការដទៃទៀត។
2020-08-31
ឪពុកជនរងគ្រោះ និងអ្នកការពារសិទ្ធិមនុស្សរំពឹងថាតុលាការក្នុងខេត្តបន្ទាយមានជ័យនឹងផ្ដល់យុត្តិធម៌ពិតប្រាកដក្នុងសំណុំរឿង មន្រ្តីនគរបាលក្នុងសង្កាត់និមិត្តបាញ់បុរសមានវ័យ២២ម្នាក់ អោយរបួសធ្ងន់។ ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរក្នុងខេត្តបន្ទាយមានជ័យបានឃាត់ខ្លួននាយរងប៉ុស្ដិ៍នគរបាលនិមិត្ត លោក ឫទ្ធី ពិសិដ្ឋ និងបញ្ចូនទៅតុលាការកាលពីរសៀលថ្ងៃទី៣១ ខែសីហា។
2020-08-31
ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃជូនដំណឹងថារដ្ឋាភិបាលថៃបានសម្រេចឱ្យពលករ ដែលមានឯកសារស្នាក់នៅ និងអស់សុពលភាពអាចបន្តរហូតដល់ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ សេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរនៅប្រទេសថៃផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែសីហាឱ្យដឹងថា ពលករខ្មែរចំនួន ៤ប្រភេទនឹងទទួលបានការបន្តសុពលភាពនេះ។
2020-08-31
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងថា ការតែងតាំងទីប្រឹក្សាក្រសួងយុត្តិធម៌ចំនួន ៣៨នាក់នាំឱ្យមានការរិះគន់ និងសង្ស័យពីប្រសិទ្ធភាពការងារ។ ពួកគេមិនសូវ មានជំនឿថា ការតែងតាំងទីប្រឹក្សាទាំងនោះ នឹងជួយឱ្យការងារក្រសួងនោះទេ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលថា ការតែងតាំងជាតម្រូវការចាំបាច់របស់ក្រសួងយុត្តិធម៌ក្នុងពេលនេះ។
2020-08-31
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែបង្ហាញវត្តមាននៅតាមបណ្ដាខេត្តមួយចំនួន ដោយមានទាំងជួបពលរដ្ឋ ដាំដើមឈើ លែងត្រីជាដើម នៅក្នុងសប្ដាហ៍នេះ។
2020-08-31
ក្រុមយុវជនទំពាំងខ្មែរ និងពលរដ្ឋដាក់ញត្តិនៅស្ថានទូតអូស្ត្រាលី នៅថ្ងៃទី៣១ ខែសីហា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យដោះលែងលោក រ៉ុង ឈុន និងអ្នកទោសមនសិការដទៃទៀត និងស្នើសុំឲ្យស្ថានទូតមួយនេះ ជំរុញទៅរដ្ឋាភិបាលឲ្យលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
2020-08-31
ផ្សារធំបាត់ដំបង ឬហៅថាផ្សារណាត់ ត្រូវអគ្គីភ័យឆាបឆេះអស់ភាគច្រើននៅផ្នែកខាងមុខផ្សារ នៅព្រលប់ថ្ងៃទី៣០ ខែសីហា។
2020-08-31
ជនជាតិដើមភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី ខកចិត្តចំពោះតុលាការខេត្តនេះថា បានកាត់ក្តីលម្អៀងទៅរកបុគ្គលមានអំណាច ក្នុងរឿងជម្លោះដីធ្លីរវាងអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ ១១គ្រួសារ។
2020-08-30
នៅសម័យបច្ចេកវិទ្យាទំនើបនេះនិស្សិតភាគច្រើន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យគឺងាយស្រួលស្វែងរកសៀវភៅជាភាសាខ្មែរ និងភាសាអង់គ្លេសយកមកអានទាក់ទងនឹងជំនាញរបស់ពួកគេ ដូចជានៅតាមបណ្ណាល័យ និងនៅលើប្រព័ន្ធអ៊ីនធឺណិត (Internet) ជាដើម។ ប៉ុន្តែឯកសារដ៏សំបូរបែបទាំងនោះ បែរជាកម្រមានជាទម្រង់អក្សរស្ទាប សម្រាប់និស្សិតពិការភ្នែកទៅវិញ។
2020-08-30
ឪពុករបស់បុរសម្នាក់នៅក្រុងប៉ោយប៉ែតស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យឱ្យជួយប្ដឹងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្តម្នាក់ពាក់ព័ន្ធនឹងករណីបាញ់កូនប្រុសរបស់លោកអោយធ្លាយពោះ កាលពីយប់ថ្ងៃទី២៧ ខែសីហា។
2020-08-30
ក្រុមអ្នកនេសាទខ្មែរអះអាងថា ទូកនេសាទវៀតណាមបានចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជាដោយខុសច្បាប់ ក្នុងខេត្តព្រះសីហនុ ដោយគ្មានការទប់ស្កាត់ពីក្រុមអាជ្ញាធរមានសមត្ថកិច្ច។អ្នកនេសាទព្រួយបារម្ភថា ធនធានក្នុងសមុទ្រ នឹងបាត់បង់ក្នុងពេលខាងមុខ ប្រសិនបើអាជ្ញាធរ នៅតែបណ្ដោយ ឲ្យជនបរទេសចូលមកនេសាទខុសច្បាប់ក្នុងទឹកដីប្រទេសកម្ពុជា។
2020-08-30
ប្រធានសហជីពរបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) មានគម្រោងខ្ចីប្រាក់ពីម្ចាស់ក្រុមហ៊ុនជាថ្មីទៀត ដើម្បីជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពរស់នៅ ក្រោយដែលមានបុគ្គលិកជាច្រើន មិនទាន់បានចូលធ្វើការវិញ និងខ្លះទៀត មិនបានធ្វើការពេញម៉ោង នៅឡើយ។
2020-08-30
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រឆាំងយល់ឃើញថា ការចាកចេញ ដើម្បីស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ជាសិទ្ធសេរីភាពរបស់ពួកគេ ប៉ុន្តែទង្វើនេះ មិនអាចបញ្ចប់បញ្ហាជាប់គាំងនយោបាយបាននោះទេ។ ពួកគេចាត់ទុកថា ការសុំសិទ្ធិធ្វើនយោបាយរបស់មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនតូច ជាការបញ្ចប់ជីវិតនយោបាយរបស់ពួកគេទៅវិញទេ។
2020-08-29
គ្រួសារជនរងគ្រោះ និងសង្គមស៊ីវិល បន្តអំពាវនាវឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មានស៊ើបអង្កេតករណីបាត់ខ្លួនដោយបង្ខំរបស់យុវជន ខឹម សុផាត ក្នុងព្រឹត្តិការណ៍អាជ្ញាធរបាញ់បង្ក្រាបដោយហិង្សាលើក្រុមកម្មកររោងចក្រ ដែលធ្វើបាតុកម្មទាមទារឡើងប្រាក់ឈ្នួល ១៦០ដុល្លារនៅផ្លូវ វ៉េង ស្រេង កាលពីដើមឆ្នាំ២០១៤។
2020-08-29
មេធាវីការពារក្ដីឱ្យ លោក រ៉ុង ឈុន សម្រេចប្ដឹងសាទុក្ខជំទាស់ការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបន្តឃុំខ្លួនលោក រ៉ុង ឈុន ទៅតុលាការកំពូល។ មន្ត្រីសង្គមស៊ីវិល យល់ថា តុលាការគួរដោះលែង ឬទម្លាក់បទចោទលើលោក រ៉ុង ឈុន ដោយសង្កេតឃើញថា ការចាប់ខ្លួនលោក រ៉ុង ឈុន កន្លងមកមិនត្រឹមត្រូវតាមច្បាប់ និងនីតិវិធីនោះទេ។