ប័ណ្ណសារព័ត៌មាន
2020-09-30
អាស៊ីសេរីរកឃើញថា គ្រួសាររបស់លោក ប៉ុល សារឿន មានទ្រព្យសម្បត្តិយកទៅលាក់ទុកនៅទ្វីបចំនួនបី។ នៅប្រទេសអូស្ត្រាលី គ្រួសារលោក ប៉ុល សារឿន បានជាប់ពាក់ព័ន្ធនឹងគម្រោងវិនិយោគដីធ្លីដ៏សម្បើមមួយ។ កូនស្រីពីរនាក់របស់លោក ប៉ុល សារឿន គឺអ្នកស្រី ប៉ុល ពិសី និង អ្នកស្រី ប៉ុល សុធាវី បានជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវអាស្រូវនៃគម្រោងការបោកប្រាស់នេះ។
2020-09-30
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្នើសុំឲ្យរដ្ឋាភិបាល ធានាថា សិទ្ធិ សេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន អាចរាយការណ៍បទល្មើសនានា ដោយគ្មានការគំរាមកំហែង ឬធ្វើបាប។ សំណើនេះ ធ្វើឡើងក្រោយពេល ដែលអ្នកសារព័ត៌មានម្នាក់បានស្លាប់ក្នុងភាពមន្ទិលសង្ស័យ និងមួយចំនួនទៀតបានរងអំពើហិង្សា។
2020-09-30
អ្នកឃ្លាំមើលព្រំដែន ពលរដ្ឋ និងក្រុមយុវជនប្រតិកម្មចំពោះ ការលើកឡើងរបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ដែលអះអាងថា ប្រទេសវៀតណាមមិនបានសាងសង់សំណង់រឹង ក្នុងទឹកដីកម្ពុជាទេ។
2020-09-30
ពលរដ្ឋខេត្តសៀមរាបបង្ហាញអារម្មណ៍រីករាយ ក្នុងគ្រាដែលរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ដើម្បីកសាងផ្លូវក្នុងក្រុងសៀមរាបចំនួន ៣៨ខ្សែ ក៏ប៉ុន្តែពួកគេបារម្ភខ្លាចក្រែងការអភិវឌ្ឍន៍នោះបង្កប់អំពើពុករលួយ និងគ្មានគុណភាព។
2020-09-29
អាជ្ញាធររាជធានីភ្នំពេញ ហាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនឲ្យថ្លែងសារទាមទារដោះលែងសមាជិកខ្លួន នៅថ្ងៃប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ៥ តុលា ខាងមុននេះទេ។ ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ខកចិត្ត ចំពោះការកម្រិតសេរីភាពសម្ដែងមតិនេះ។
2020-09-29
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែនថា ប្រទេសវៀតណាមមិនបានសាងសង់សំណង់រឹងមាំនៅក្នុងទឹកដីប្រទេសកម្ពុជាទេ ហើយការសាងសង់កន្លងមកគឺធ្វើឡើងក្នុងទឹកដីរបស់វៀតណាមប៉ុណ្ណោះ។
2020-09-29
អាជ្ញាធរថៃ ចាប់ពលករខ្មែរចំនួន ៥នាក់ ដែលមានប្រុស ៤នាក់ និងស្រីម្នាក់ ដោយមានអាយុចន្លោះពី ២២ ដល់ ៣៧ឆ្នាំ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លួចឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ នៅព្រឹកថ្ងៃទី២៩ កញ្ញា។
2020-09-29
អ្នកសារព័ត៌មានអនឡាញ CBN ម្នាក់នៅរាជធានីភ្នំពេញ គឺលោក គួយ ពិសិត អាយុ ២៤ឆ្នាំ បានស្លាប់ក្នុងពេលជិះម៉ូតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងជាង២យប់ឈានចូលថ្ងៃទី២៩ ខែកញ្ញា ដែលគេសង្ស័យថា ជាអំពើឃាតកម្ម។
2020-09-29
អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំងបានកោះហៅឲ្យយុវជនខ្មែរកម្ពុជាក្រោមម្នាក់ ក្នុងចំណោមពីរនាក់ ឲ្យបង់ប្រាក់ពិន័យ ដោយសារតែគេបង្គោះអត្ថាធិប្បាយតាមបណ្ដាញសង្គមរឿងប្រវត្តិសាស្ត្រខ្មែរក្រោម។
2020-09-29
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) អំពាវនាវដល់រដ្ឋាភិបាលប្រទេសនានា រួមទាំងកម្ពុជាផង ឱ្យបញ្ឈប់ការបំភិតបំភ័យ និងការប្រឆាំងរារាំងក្រុមអ្នកចូលរួមធ្វើការងារជាមួយអង្គការសហប្រជាជាតិ។
2020-09-29
អង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២៨ កញ្ញា ប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
2020-09-28
អាជ្ញាធរអះអាងថា ជនសង្ស័យ ២នាក់ក្នុងចំណោម ៣នាក់ ដែលបាញ់បោះសេរីនៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យបុរសអ្នករត់កង់បីម្នាក់ស្លាប់បាត់បង់ជីវិតនឹងបញ្ជូនទៅតុលាការ។
2020-09-28
កម្មកររោងចក្រ ហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co.ltd) ជិត ១.០០០នាក់ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ព្រមានថា នឹងនាំគ្នាតវ៉ាបិទផ្លូវមុខរោងចក្រម្ដងទៀត ដើម្បីទាមទារឲ្យមានដំណោះស្រាយ។
2020-09-28
តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោត ២នាក់ របស់គណបក្សសង្គ្រោះជាតិ គឺ លោក ពៀត ម៉ាប់ និងលោក ស៊ុន ធន់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។
2020-09-28
រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌លោក កើត រិទ្ធ ថា ការចាប់ក្រុមយុវជនតវ៉ា គឺដើម្បីការពារសន្តិភាព និងស្ថិរភាពសង្គម។ លោក កើត រិទ្ធ ថា ការប្រមូលផ្ដុំគ្នាតវ៉ា ដើម្បីទាមទារឲ្យដោះលែងជនណាម្នាក់ គឺជាដាក់សម្ពាធដល់តុលាការ និងមន្ត្រីពង្រឹងការអនុវត្តច្បាប់ ដែលទង្វើនេះ គឺខុសច្បាប់ និងប្រាកចាកពីគន្លងនៃនីតិរដ្ឋ។