ប័ណ្ណសារព័ត៌មាន
2021-01-02
អ្នកវិភាគនយោបាយលោក គឹម សុខ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆក់ឱកាស ជំងឺកូវីដ១៩ កំពុងតែរាតត្បាតដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងគណបក្សកាន់អំណាច។ លោកបញ្ជាក់ថា បើសិនជាលោក ហ៊ុន សែន មិនឆក់ឱកាសនៅពេលនេះទេ គឺវិបត្តិដែលកើតចេញពីផ្ទៃក្នុងបក្ស និងផ្ទៃក្នុងរដ្ឋាភិបាលរបស់លោកនឹងកាន់តែផ្ទុះឡើងខ្លាំង។
2021-01-02
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសម្រេចលើកពេលនៃការធ្វើមាតុ ភូមិនិវត្តន៍លើកទី២ ពីថ្ងៃទី៤ ទៅថ្ងៃទី១៥ មករា វិញ ដើម្បីរកជើងយន្តហោះថ្មី ខណៈជើងយន្តហោះគ្រោងមកថ្ងៃទី៤ មករា ខាងមុខ ត្រូវក្រុមហ៊ុនផ្អាកដោយបញ្ហាជំងឺកូវីដ-១៩។ អ្នកនាំពាក្យគណបក្សកាន់អំណាចចំអកថា ថ្នាក់ដឹកនាំគណបក្សមិនហ៊ានចូលស្រុកតាមការសន្យាឡើយ ទើបបានលើកពេលម្ដងហើយម្ដងទៀត។
2021-01-01
ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា គណបក្សកាន់អំណាច នឹងបន្តបាត់បង់ប្រជាប្រិយភាពកាន់តែខ្លាំង ដោយសារការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងមិនបានបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ។ ទោះបីជាយ៉ាងណា គណបក្សកាន់អំណាចថា ប្រជាប្រិយភាពរបស់ខ្លួន មិនបានស្រុតចុះដូចការចោទប្រកាន់ឡើយ។
2021-01-01
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀត នៅថ្ងៃទី០១ មករា នេះ ដែលសុទ្ធជាពលករឆ្លងដែនមកពីប្រទេសថៃ។ មន្ត្រីសិទ្ធិមនុស្សស្នើឱ្យពលករទាំងនោះ សហការជាមួយរដ្ឋាភិបាល និងក្រសូងសុខាភិបាលក្នុងការផ្តល់ព័ត៌មានប្រសិនបើសង្ស័យថា ខ្លួនមានអាការៈមិនស្រួលខ្លួន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។
2021-01-01
សកម្មជនគណបក្សសង្គ្រោះជាតិអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីវិលចូលស្រុកវិញជាមួយ ថ្នាក់ដឹកនាំគណបក្សនេះនៅ ថ្ងៃទី០៤ មករា។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍នយោបាយយល់ថា ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង នឹងមិនអាចចូលប្រទេសកម្ពុជាដូចការគ្រោងទុកទេ ព្រោះប្រទេសថៃ និងខេត្តជាប់ព្រំដែនកម្ពុជា- ថៃកំពុងជួបបញ្ហាជំងឺកូវីដ-១៩។
2021-01-01
ក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថាន រំពឹងថា រដ្ឋាភិបាលនឹងផ្ដល់យុត្តិធម៌ដោះលែងសាច់ញាតិរបស់ពួកគេវិញ នៅឆ្នាំ២០២១ ខាងមុខ។ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងមួយចំនួន រួមទាំងព្រះសង្ឃ យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណជាង៥០នាក់ ពីបទរួមគំនិតក្បត់ និងបទញុះញង់ ដាក់ពន្ធនាគារព្រៃស ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២០។
2021-01-01
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស រួមមាននៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ជាដើម អះអាងថា ទោះបីជាពួកគេរស់នៅក្រៅប្រទេសក៏ដោយ ក៏តែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្មែរ នៅក្នុងប្រទេស។ តើពលរដ្ឋខ្មែរនៅក្រៅប្រទេស មានក្តីប្រាថ្នាអ្វីខ្លះ ក្នុងឱកាសប្រារព្ធឆ្នាំថ្មីឆ្នាំសកល២០២១នេះ?