ប័ណ្ណសារព័ត៌មាន
2021-07-31
ប្រជាពលរដ្ឋមួយចំនួនគាំទ្រឱ្យសហរដ្ឋអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដោយសារការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកពលរដ្ឋដែលកាន់ជើងអាមេរិកដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំកម្ពុជានេះ គឺជាក្រុមមនុស្សក្រៅច្បាប់។
2021-07-31
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជិត ១ពាន់ ៤រយនាក់(១.៣៩៧) ហើយ បន្ទាប់ពីអ្នកជំងឺ ២២នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានជិត ៧រយនាក់ (៦៥៨) នៅថ្ងៃដដែលនេះ ក្នុងនោះជិតពាក់កណ្តាល (២៤៨) ជាករណីនាំចូលពីក្រៅប្រទេស។
2021-07-30
គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មក្រុមមេដឹកនាំនៅកម្ពុជាដោយសារតែបានរម្លាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់នេះនឹងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទៀត មុននឹងត្រូវរដ្ឋសភា និងព្រឹទ្ធសភាលើកយកមកអនុម័ត ហើយត្រូវប្រធានាធិបតីអាមេរិកចុះហត្ថលេខាក្លាយជាច្បាប់ផ្លូវការ។ មន្ត្រីគណបក្សប្រឆាំងមានសុទិដ្ឋិនិយមថា សេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវអនុម័តនៅដំណាច់ឆ្នាំ២០២១នេះ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាចវិញយល់ថា សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកមកលើមន្ត្រីជាន់ខ្ពស់កម្ពុជានេះ នឹងគ្មានប្រសិទ្ធភាពនោះទេ។
2021-07-30
ពលករធ្វើការងារនៅប្រទេសថៃ និងអ្នកការពារសិទ្ធិមិនរំពឹងថា ស្ថានខ្មែរប្រចាំប្រទេសនេះអាចជួយឧបត្ថម្ភថវិកាដោះទុក្ខលំបាកពលករគ្មានការងារបានឡើយ។ ការលើកឡើងបែបនេះ ក្រោយពេលក្រសួងការងារចេញលិខិតប្រាប់ពលរដ្ឋជួបបញ្ហាជីវភាពធ្ងន់ធ្ងរ អាចទាក់ទងទៅស្ថានទូតឱ្យជួយឧបត្ថម្ភថវិកា ប្រឹក្សានិងផ្ដល់ថ្នាំអ្នកឆ្លងជំងឺកូវីដ១៩ ស្រាល។
2021-07-30
តុលាការក្រុងភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនសង្គមពីរនាក់ទៀត នៅថ្ងៃទី១៨ ខែសីហា ខាងមុខ បន្ទាប់ពីបញ្ចប់សវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី៣០ ខែកក្កដា។ មេធាវីការពារក្តី និងមន្ត្រីសិទ្ធិមនុស្សរំពឹងថា តុលាការនឹងសម្រេចឲ្យអ្នកទាំងបីគ្មានទោស។
2021-07-30
ព្រៃសហគមន៍មួយកន្លែងស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃឡង់ កំពុងឈានទៅរកការវិនាសហិនហោចទាំងស្រុង។ សមាជិកសហគមន៍ស៊ើបដឹងថា ប្រធានសហគមន៍ និងអាជ្ញាធរមូលដ្ឋានខ្លះ បានឃុបឃិតគ្នាកាប់ឈើមានតម្លៃ និងកាប់រុករានទន្ទ្រានព្រៃអភិរក្សនេះ ដើម្បីច្បាមយកដី ធ្វើជាទ្រព្យរបស់ខ្លួនអស់មួយផ្នែកធំ។ អាជ្ញាធរខេត្តបញ្ជាក់ថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីនេះហើយ។
2021-07-30
សហរដ្ឋអាមេរិកបញ្ជាក់ជំហរថា ការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កម្ពុជានេះមិនមែនទទួលបានការអនុគ្រោះ ឬស្វែងរកសម្បទានអ្វីនោះទេ ប៉ុន្តែមានគោលដៅក្នុងការជួយជីវិតពលរដ្ឋ។ អ្នកវិភាគថា ជំនួយរបស់សហរដ្ឋអាមេរិកអាចនឹងជំរុញឱ្យកម្ពុជាពិចារណាចំពោះជំហរនយោបាយអព្យាក្រឹតរបស់ខ្លួនលើឆាកអន្តរជាតិ។
2021-07-30
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជិត ១ពាន់ ៤រយនាក់(១.៣៧៥) ហើយ បន្ទាប់ពីអ្នកជំងឺ ២៥នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានជិត ៧រយនាក់ (៦៦៨) នៅថ្ងៃដដែលនេះ ក្នុងនោះជិតពាក់កណ្តាល (២៤០) ជាករណីនាំចូលពីក្រៅប្រទេស។
2021-07-29
ក្រុមហ៊ុនប្រេងដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី (Singspore) គ្រីសអិនណឺជី( KrisEnergy)បញ្ឈប់ដំណើរការបូមប្រេងទាំងស្រុងនៅអណ្ដូងអប្សរា ឬប្លុក A នៅពេលក្រុមហ៊ុននេះកំពុងបន្តរឿងក្ដីក្ស័យធននៅតុលាការ។
2021-07-29
អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទចរាចរណ៍ពេលយប់នៅក្នុងរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
2021-07-29
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា អាជ្ញាធររារែកក្នុងការមោឃភាពលើលិខិតកាន់កាប់ដីធ្លី ដែលចេញដោយអាជ្ញាធរមូលដ្ឋាន នៅតំបន់ឧទ្យានជាតិគិរីរម្យ។ ការលើកឡើងនេះ ក្រោយពីដីព្រៃអភិរក្សមួយនេះ ត្រូវបានក្រុមអ្នកមានអំណាច ហ៊ុមព័ទ្ធរំលោភយកធ្វើជាកម្មសិទ្ធិឯកជន អស់ជាច្រើនពាន់ហិកតារ ប៉ុន្តែនៅមិនទាន់ឃើញអាជ្ញាធរអនុវត្តច្បាប់ និងដកហូតដីទាំងនោះមកជាសម្បត្តិរដ្ឋវិញនៅឡើយទេ។
2021-07-29
អង្គការសង្គមស៊ីវិលអន្តរជាតិបន្តអំពាវនាវឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ លោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ។ មន្ត្រីរដ្ឋាភិបាលថា សំណើនេះមិនអាចធ្វើទៅរួចនោះទេ ព្រោះសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ។
2021-07-29
មន្ត្រីសង្គមស៊ីវិលស្នើដល់សមត្ថកិច្ចថា គួរអប់រំណែនាំពលរដ្ឋ ដែលបញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុកជាមុនសិន មុននឹងអនុវត្តតាមច្បាប់ប្រឆាំងនឹងពួកគេ។ ការលើកឡើងនេះ ក្រោយពេលសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ពីបទញុះញង់ និងជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ដោយសារតែការបញ្ចេញមតិតាមបណ្ដាញសង្គម។
2021-07-29
កម្លាំងនគរបាលការពារព្រំដែន ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលបាន ហែលទឹកអូរ ឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា កាលពីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា។ នាយប៉ុស្តិ៍ក្បាលស្ពាន លោក សែម សាមឿន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ពលរដ្ឋទាំង ៦នាក់នោះ ជាពលរដ្ឋរស់នៅឃុំប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រកបរបរ លក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ។
2021-07-29
ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនខកចិត្តនឹងរដ្ឋាភិបាលដែលសម្រេចបិទខ្ទប់ព្រំដែនមិនឱ្យពួកគេវិញត្រឡប់ទៅកម្ពុជាវិញអំឡុងពេលនេះ។ ពលករទាំងនោះ ចាត់ទុកវិធានការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះថា ជាការមិនគិតគូរដល់ពលរដ្ឋខ្លួនឯង ដែលកំពុងរស់នៅលំបាកនៅក្រៅប្រទេស។ មន្ត្រីសង្គមស៊ីវិលយល់ថា ការបិទខ្ទប់នេះមិនមែនជាដំណោះស្រាយល្អនោះទេ ហើយវានឹងធ្វើឱ្យពលកររស់នៅកាន់តែលំបាក។