ប័ណ្ណសារព័ត៌មាន
2022-12-15
កិច្ចប្រជុំកំពូលរវាង សហភាពអឺរ៉ុប និងអាស៊ាន នៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិច (Belgium) បានបញ្ចប់ហើយ។ ទាំងលោក ហ៊ុន សែន និងក្រុមអ្នកនិយមប្រជាធិបតេយ្យដែលបាននាំគ្នាមកធ្វើបាតុកម្មនោះក៏ត្រឡប់ទៅផ្ទះវិញដែរ។
2022-12-15
ការបង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្មបានក្លាយជាប្រធានបទសំខាន់មួយនៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium)។
2022-12-15
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបន្តស្នើដល់អាជ្ញាធរខេត្តព្រះសីហនុពង្រឹងការអនុវត្តច្បាប់ និងបង្ហាញព័ត៌មានឱ្យបានទូលំទូលាយទាក់ទងនឹងបញ្ហាជួញដូរមនុស្ស និងការបង្ខាំងមនុស្សដោយខុសច្បាប់។ ការស្នើនេះធ្វើឡើងក្រោយសមត្ថកិច្ចខេត្តព្រះសីហនុបន្តចាប់បានជនសង្ស័យជនជាតិចិនចំនួន ៧នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ និងប្រើប្រាស់អាវុធដោយខុសច្បាប់។
2022-12-15
ព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២៖ ៣. ពលរដ្ឋអឺរ៉ុប ដើមកំណើតខ្មែរ ដាក់ញ្ញត្តិទៅក្រុមប្រឹក្សាអឺរ៉ុបនិងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យពិនិត្យលើសារគំរាមកំហែងរបស់លោក ហ៊ុន សែន...
2022-12-15
ពលរដ្ឋនៅអឺរ៉ុបដើមកំណើតខ្មែរ បាននាំគ្នាដាក់ញត្តិទៅស្ថាប័នមួយចំនួន រួមមាន ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការពិសេស ស្នើឲ្យពិនិត្យករណី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ទឹកដីអឺរ៉ុប គំរាមកំហែងពលរដ្ឋដែលទៅធ្វើបាតុកម្មប្រឆាំងវត្តមានលោកនៅក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីថ្ងៃទី១៤ ធ្នូ។
2022-12-15
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងប្រជាពលរដ្ឋ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើករណីវាយកម្ទេចកុដិបុរាណចំនួន៣ខ្នងនៅវត្តឧណ្ណាលោម ដោយថា នេះជា ការបំផ្លិចបំផ្លាញនិងលុបដានសំណង់ចាស់បុរាណ។ ពួកគាត់ថា ក្រសួងវប្បធម៌ គួរពង្រឹងការងារអភិរក្ស និងអនុវត្ត តាមសារាចរការពារសំណង់បុរាណឱ្យម៉ឺងម៉ាត់ ជាជាងចេញលិខិតសោកស្ដាយ ក្រោយពេលសំណង់បុរាណទាំងនោះត្រូវបានវាយកម្ទេចរាបដល់ដី។
2022-12-15
អង្គការការពារសិទ្ធិខ្មែរក្រោមនិងពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតនិងនៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោកបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូដោយស្នើសុំរដ្ឋាភិបាលវៀតណាមបញ្ឈប់ការរំលោភសិទ្ធិជនជាតិដើម។ដោយឡែកនៅកម្ពុជាវិញពួកគេក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ខ្មែរក្រោមជាពលរដ្ឋខ្មែរពេញសិទ្ធិ។
2022-12-15
អតីតអ្នកជាប់ឃុំនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងមន្ត្រីសិទ្ធិមនុស្ស ចោទប្រកាន់ថា មណ្ឌលព្រៃស្ពឺមិនមែនជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ ប៉ុន្តែជាកន្លែងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាកន្លែងឃុំខ្លួនមនុស្សខុសច្បាប់។ ឆ្លើយតបករណីនេះ មន្ត្រីរដ្ឋាភិបាលថា បើសិនជាមានករណីបែបនេះកើតឡើងមែន រដ្ឋាភិបាលនឹងមានចំណាត់ការ។
2022-12-14
អង្គការសិទ្ធិមនុស្សអន្តរជាតិបន្តទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមេសហជីពណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា នេះជាករណីផ្លូវច្បាប់ ដែលរដ្ឋាភិបាលមិនអាចលូកដៃបានឡើយ។
2022-12-14
ពលរដ្ឋជិត១០០នាក់ រស់នៅខេត្តសៀមរាបនៅថ្ងៃទី ១៣ ធ្នូ បន្តលើកគ្នាតវ៉ានៅសាលាស្រុកប្រាសាទបាគង ពីរថ្ងៃជាប់ៗគ្នា ដើម្បីផ្តិតមេដៃដាក់ញត្តិជាថ្មីទៀត ដោយស្នើឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីជូនពួកគាត់ ដែលអូសបន្លាយពេលជិត ២០ ឆ្នាំមកហើយ។
2022-12-14
សហភាពអឺរ៉ុប ប្ដេជ្ញាផ្ដល់មូលនិធិចំនួនជាង ១ម៉ឺនលានដុល្លារ (១០,៦ ប៊ីលានដុល្លារ) សម្រាប់វិនិយោគលើគម្រោងនានា ក្នុងតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៧ ក្រោមយុទ្ធសាស្ត្រច្រកចេញចូលសាកល (Global Gateway)។
2022-12-14
ព័ត៌មានសំខាន់ៗចំនួន ៨ ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន គំរាមកំហែងពលរដ្ឋខ្មែរ ដែលធ្វើបាតុកម្មប្រឆាំងលោកនៅទីក្រុងព្រុចសែល (Brussels)...
2022-12-14
ក្រុមមេដឹកនាំអាស៊ាន និងអឺរ៉ុប កំពុងជួបប្រជុំគ្នានៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) នៅថ្ងៃទី១៤ ខែធ្នូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដ៏កម្រមួយរំឮកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប។
2022-12-14
តំណាងសហគមន៍ការពារព្រែឈើមកពីខេត្តចំនួន ៣ទទូចឱ្យភាគីពាក់ព័ន្ធចូលរួមថែរក្សាព្រៃឈើដែលនៅសេសសល់ចុងក្រោយនៅ តាមតំបន់ដែលពួកគេរស់នៅ។
2022-12-14
ក្រុមអ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យពលរដ្ឋនៅសហភាពអឺរ៉ុប ដើមកំណើតខ្មែរ ស្ញប់ស្ងែងនូវស្នាដៃដឹកនាំរបស់លោក ពិសេសឲ្យគាំទ្រត្រកូលហ៊ុនក្នុងការដឹកនាំប្រទេសបន្ត។