ប័ណ្ណសារព័ត៌មាន
2022-12-13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារគំរាមដល់ពលរដ្ឋខ្មែរ ដែលចេញមុខធ្វើបាតុកម្មប្រឆាំងវត្តមានលោកអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium)។
2022-12-13
កូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NAGAWORLD) ម្នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់នៅថ្ងៃទី១៣ ធ្នូ តាមបណ្ដឹងរបស់ក្រុមហ៊ុន ដែលបានប្ដឹងរំលោភលំនៅឋាន និងបង្ខាំងដោយខុសច្បាប់។
2022-12-13
អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (#UNODC) នៅទីក្រុងវីយែន ប្រទេសអូទ្រីស ចេញផ្សាយរបាយការណ៍មួយ កាលពីខែសីហា ឆ្នាំ២០២២ ថា ការរឹបអូសថ្នាំ កេតាមីន (Ketamine) បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា គឺពី ១១២គីឡូក្រាមកន្លះ (១១២.៥គ.ក្រ) ក្នុងឆ្នាំ២០២០ ឡើងដល់ ២.៨តោន ក្នុងឆ្នាំ២០២១។
2022-12-13
ក្រុមយុវជន និងប្រជាហគមន៍ជនជាតិដើមភាគតិចជងអះអាងថា រដ្ឋាភិបាលលាក់បាំងព័ត៌មាន និងមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទាក់ទិនករណីកាត់ឆ្វៀលតំបន់អភិរក្សទំហំជាង ១សែន ២ម៉ឺនហិកតារ ឋិតក្នុងតំបន់ព្រៃអភិរក្សចំនួន៨ ក្នុងខេត្តកោះកុង។ ពួកគាត់សង្ស័យថា រដ្ឋាភិបាលមានចេតនា បិទបាំងព័ត៌មានជុំវិញរឿងនេះ ធ្វើឱ្យពលរដ្ឋព្រួយបារម្ភ ពីការថយចុះទំហំព្រៃឈើនៅតំបន់អារ៉ែង ទាក់ទាញភ្ញៀវទេសចរ។
2022-12-13
ព្រះសង្ឃ និងយុវជនមួយចំនួនរស់នៅខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរ មន្ត្រីសង្ឃ និងមន្ត្រីធម្មការ ក្នុងខេត្តនេះថា រឹតត្បិតសិទ្ធិសេរីភាពការជួបប្រជុំរបស់ពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរបើកលំហសេរីភាព និងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមការងារសង្គម ជាជាងរារាំងរឹតត្បិតពលរដ្ឋមិនឱ្យយល់ដឹង និងអនុវត្តសិទ្ធិរបស់ពួកគេ។
2022-12-13
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា មន្ត្រីពន្ធនាគារខេត្តព្រះវិហារបង្កនីតិវិធីស្មុគស្មាញ និងរឹតបន្តឹងខុសពីអ្នកជាប់ឃុំខុសធម្មតា ក្នុងការសុំជួបកញ្ញា សេង ធារី។ យុវជនខ្មែរថាវរៈ យល់ឃើញថា មន្ត្រីពន្ធនាគាររំលោភលើសិទ្ធិ កញ្ញា សេង ធារី ដែលខុសពីអ្នកជាប់ឃុំធម្មតាបែបនេះគឺបង្ហាញពីការបំបាក់ស្មារតីកញ្ញា និងសកម្មជនដ៏ទៃទៀត ថា កុំឱ្យចូលរួមលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
2022-12-13
តុលាការខេត្តឧត្តរមានជ័យឃុំខ្លួនពលរដ្ឋ ៧នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែធ្នូ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
2022-12-12
ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប ខណៈបក្សប្រឆាំងត្រៀមធ្វើបាតុកម្មស្វាគមន៍...
2022-12-12
អ្នកជំនាញ និងក្រុមអ្នកវិភាគនយោបាយលើកឡើងថា កម្ពុជាគួរទាញយកប្រយោជន៍ពីការធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដោយផ្តោតលើការស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីទទួលបានមកវិញនូវការអនុគ្រោះពន្ធ EBA ២០% ពីសហភាពអឺរ៉ុប។ ទោះយ៉ាងណា ពួកគេមិនរំពឹងថាអាចនឹងមានដំណោះស្រាយអំពីបញ្ហា EBA នេះ សម្រាប់កម្ពុជាឡើយ ពីព្រោះតែរដ្ឋាភិបាលលោក ហ៊ុន សែន បន្តធ្វើផ្គើន និងបង្កើនយុទ្ធនាការបង្ក្រាបមកលើសំឡេងប្រឆាំង សហជីព និងសង្គមស៊ីវិល ផ្ទុយពីការចង់ឃើញរបស់សហភាពអឺរុប។
2022-12-12
អាជ្ញាធរខេត្តព្រះសីហនុរកឃើញឃ្លាំងផ្ទុកគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ជិត១តោន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុវជនខ្មែរជំនាន់ក្រោយនឹងមានអត្រាគ្រោះថ្នាក់ខ្ពស់ដោយសារតែការប្រើប្រាស់គ្រឿងញៀន ដ្បិតគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្នកំពុងរីកសាយភាយតាំងពីទីក្រុងរហូតដល់ទីជនបទ។
2022-12-12
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium) ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប។ ប៉ុន្តែពលរដ្ឋខ្មែរ និងមេបក្សប្រឆាំងនៅទីនោះ ប្រកាសធ្វើបាតុកម្មទទួលស្វាគមន៍ ដើម្បីជំរុញដល់សហភាពអឺរ៉ុបដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិពលរដ្ឋ ដោយដោះលែងសកម្មជនដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលលើកឡើងថា អ្នកដែលចេញបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយសារពួកគេមិនយល់មិនយល់អំពីស្ថានភាពពិតនៅកម្ពុជា។
2022-12-12
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមការអភិវឌ្ឍសង្គម រិះគន់រដ្ឋាភិបាលថា មិនបានដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋក្រីក្រប្រកបដោយប្រសិទ្ធភាពឡើយ ហើយការផ្ដល់សាច់ប្រាក់ពិសេសក្នុងពេលថ្មីៗនេះ គឺដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតតែប៉ុណ្ណោះ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីបេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលមិនដែលបោះបង់អ្នកដែលមានជីវភាពក្រីក្រឡើយ។
2022-12-12
កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន រិះគន់រដ្ឋាភិបាលថា អសមត្ថភាព ក្នុងការដោះស្រាយបញ្ហាតម្លៃជ្រូកធ្លាក់ថ្លៃ និងទប់ស្កាត់ការនាំចូលសាច់ជ្រូកកក ដែលធ្វើអោយប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីតម្លៃជ្រូករស់បន្តចុះថោក និងលក់ខាតដើមទុន ដោយមិនអាចបន្តចិញ្ចឹមជ្រូកលក់រកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ សង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរទប់ស្កាត់ការនាំចូលសាច់ជ្រូកកក (ក្លាសេ) ឬដំឡើងតម្លៃពន្ធនាំចូលសាច់ជ្រូក ពីប្រទេសជិតខាង ដើម្បីរក្សាស្ថេរភាពទីផ្សារលក់ជ្រូក និងស្វែងរកវិនិយោគទុនមកកែច្នៃសាច់ជ្រូករបស់ពលរដ្ឋ។
2022-12-11
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរដែលកំពុងរស់នៅទ្វីបអឺរ៉ុបចូលរួមបាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបានច្រើនកុះករ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊េលហ្សិក នៅថ្ងៃ១៤ ធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយហើយ ពីព្រោះចាប់ពីឆ្នាំ២០២៣ ទៅគាត់នឹងចុះចេញពីតំណែងគាត់បច្ចុប្បន្ន។
2022-12-11
ព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២៖ ១.លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរនៅអឺរ៉ុបចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន ឱ្យបានមុនពេលលោកចេញពីអំណាច...