ប័ណ្ណសារព័ត៌មាន
2022-02-01
តុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនស្ត្រីមានជម្លោះដីធ្លីម្នាក់ វ័យ ៥៥ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ ចំណែកតំណាងសហគមន៍ឡពាងពីរនាក់ប្ដីប្រពន្ធ ត្រូវបានតុលាការ ឱ្យត្រឡប់ទៅផ្ទះវិញ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ មេធាវីនិងសង្គមស៊ីវិលចាត់ទុកករណីនេះថា ជារឿងអយុត្តិធម៌ ចំពោះម្ចាស់ដីដែលបាត់បង់ដីធ្លី ហើយត្រូវជាប់ឃុំក្នុងពន្ធនាគារថែមទៀត។
2022-02-01
ពលរដ្ឋជាច្រើននាក់រស់នៅខេត្តកំពង់ស្ពឺបន្តដាក់វេនគ្នា ដេកយាមព្រៃសហគមន៍មួយកន្លែង ដែលក្រុមមន្ត្រីយោធាជួលកម្មករប្រើរណាយន្តកាប់រំលំព្រៃសហគមន៍ទ្រង់ទ្រាយធំ។ ប្រជាសហគមន៍ស្នើឱ្យអាជ្ញាធរជួយទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ ព្រោះពួកគាត់ គ្មានសមត្ថភាពការពារព្រៃគ្រប់ជ្រុងជ្រោយនោះទេ។
2022-02-01
ក្រុមគ្រួសារ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា ក្រុមអ្នកជំនាញកំពុងពិនិត្យលើសាកសពលោក ងួន សឿរ ដើម្បីបញ្ជាក់អំពីមូលហេតុនៃការស្លាប់ពិតប្រាកដ។
2022-02-01
ពលករខ្មែរឆ្លងជំងឺកូវីដ១៩ ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ រិះគន់អាជ្ញាធរខេត្តបាត់ដំបងថា យកពួកគាត់ទៅទុកចោលក្នុងមណ្ឌលចត្តាឡឺស័កយ៉ាងវេទនាដោយគ្មានគ្រូពេទ្យព្យាបាលឡើយ។ អ្នកជំងឺកូវីដ១៩ទាំងនោះ បានដេកហាលមូសក្នុងមណ្ឌលចត្តាឡឺស័កនៅតំបន់ព្រំដែនក្នុងស្រុកសំពៅលូនអស់ច្រើនថ្ងៃហើយ ពុំមានគ្រូពេទ្យណាផ្ដល់ថ្នាំជូនពួកគាត់លេបម្ដងនៅឡើយទេ។
2022-02-01
សាច់ញាតិ កំពុងរង់ចាំការដោះលែងចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិលោក ចៅ វាសនា ដែលគ្រោងនឹងធ្វើឡើងនៅពេលឆាប់ៗនេះ ក្រោយពេលអនុវត្តទោសជាប់ពន្ធនាគារគ្រប់ចំនួន៥ឆ្នាំគត់។ មេធាវី និងអ្នកសិទ្ធិមនុស្ស ថាសំណុំរឿងនេះ គឺជារឿងសោកស្ដាយសម្រាប់ប្រព័ន្ធតុលាការនៅកម្ពុជា ដែលបានកាត់ទោសអ្នកនយោបាយ ជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរ។
2022-02-01
មន្ត្រីសង្គមស៊ីវិលលើកឡើងថា អ្នកប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិលើបណ្ដាញអ៊ីនធឹណិត (Internet) រងការរឹតត្បិត និងបង្ក្រាបកាន់តែខ្លាំង ដែលផ្ទុយពីគោលការណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
2022-02-01
ក្រុមកម្មករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មនៅក្បែរស្ថានទូតអូស្ត្រាលី អស់រយៈពេល៤៧ថ្ងៃហើយ។ ពួកគាត់នាំគ្នាវាយស្គរ និងស្រែកទាមទារឲ្យអាជ្ញាធរដោះលែងតំណាងសហជីព ៨ នាក់ ឲ្យមានសេរីភាពវិញ ហើយក្រុមហ៊ុនត្រូវទទួលយកកម្មករជាង៣រយនាក់ចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ ឲ្យបានឆាប់។
2022-02-01
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥នាក់បន្ថែមទៀត ជាប្រភេទមេរោគបំប្លែងថ្មី អូមីក្រុង (Omicron)ទាំងអស់ ក្នុងនោះ ២៨នាក់ឆ្លងក្នុងសហគមន៍និង ៧ នាក់ជាករណីនាំចូលពីក្រៅប្រទេស។
2022-02-01
អ្នកស្រឡាញ់បរិស្ថានធនធានព្រៃឈើសាទរចំពោះការផ្ដល់សញ្ជាតិខ្មែរឱ្យគ្រួសារជនជាតិអាមេរិកសកម្មការពារព្រៃខ្មែរ គឺលោក ដាវិស បេន យ៉ូសែប (Davis Benjamin Joseph) ដែលលោកចំណាយពេលវេលាជិត ៣០ឆ្នាំ ប្រឹងប្រែងការពារតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។
2022-02-01
ក្រសួងបរិស្ថាន បានច្រានចោលរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ដែលរកឃើញថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឱ្យមាន ជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។
2022-01-31
ស្នងការខេត្តកំពង់ឆ្នាំងបញ្ជូនតំណាងសហគមន៍ឡពាងពីរនាក់ប្ដីប្រពន្ធ និងពលរដ្ឋមានជម្លោះដីធ្លីម្នាក់នៅឃុំកោះថ្កូវ ស្រុកជលគិរី ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយចោទពួកគាត់ថាដុតចំបើងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិឯកជន ក្រោយពីសមត្ថកិច្ចទទួលបណ្ដឹងរបស់ពលរដ្ឋរស់នៅកន្លែងមានជម្លោះនោះ។
2022-01-31
ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមករា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦ករណីបន្ថែមទៀតដែលសុទ្ធតែជាមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះ៩នាក់ ជាករណីនាំចូល និងចំនួន ៤៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍។
2022-01-31
លោក ងួន សឿរ អតីតអគ្គស្នងការរងនគរបាលជាតិ បានទទួលមរណភាពនៅប្រទេសបារាំងហើយ កាលពីថ្ងៃសៅរ៍ ទី២៩ មករា។ ទោះជាយ៉ាងណាក្ដី វិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលបានការបញ្ជាក់ព័ត៌មាននេះលម្អិត ពីគ្រួសាររបស់លោក ងួន សឿរ នៅឡើយទេ រហូតមកដល់ថ្ងៃទី៣១ មករានេះ។
2022-01-31
ធនាគារពិភពលោក (World Bank) ថាដើម្បីកម្ពុជាអាចស្តារសេដ្ឋកិច្ច ឱ្យមានកំណើនទៀងទាត់ឡើងវិញបាន គឺកម្ពុជាត្រូវកែទម្រង់ធំមួយ ដើម្បីពង្រឹងសមត្ថភាពក្នុងស្រុក។ ធនាគារពិភពលោករកឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា រងការខូចខាតយ៉ាងដំណំដោយសារវិបត្តិនៃការការរាតត្បាតជំងឺកូវីដ-១៩។
2022-01-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាថា នឹងការពារមរតក ឬសមិទ្ធិផល ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាចំណងមិត្តភាពជាមួយប្រទេសវៀតណាមឲ្យបាន បើទោះជាត្រូវធ្វើសង្គ្រាមក៏ដោយ។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគថា លោក ហ៊ុន សែន ចង់ផ្គាប់ចិត្តវៀតណាមវិញ ក្រោយពេលជ្រុលងាកទៅរកចិនខ្លាំងពេក។