ប័ណ្ណសារព័ត៌មាន
2022-10-31
មេធាវីការពារក្ដីរបស់អ្នកស្រី កឹម តុលា ឱ្យដឹងថា សមត្ថកិច្ចបានឃុំខ្លួនកូនក្ដីរបស់លោកមួយយប់នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពោធិ៍ចិនតុង កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ដោយសារអ្នកស្រីប្រើលិខិតឆ្លងដែន ដែលអាជ្ញាធរដាក់ក្នុងបញ្ជីខ្មៅ (Black List) ដើម្បីយកមកធ្វើដំណើរចេញពីកម្ពុជាក្នុងគោលបំណងរស់នៅជាមួយប្ដីនៅប្រទេសអាឡឺម៉ង់ (Germany)។
2022-10-31
មន្ត្រីសង្គមស៊ីវិលរិះគន់លោក ស ខេង ដែលបើកដៃឱ្យមេឃុំ និងមេប៉ុស្តិ៍នគរបាលជាអ្នកសម្រេចក្នុងការជ្រើសតាំងមន្ត្រីនគរបាលកម្រិតថ្នាក់បឋមឱ្យបម្រើការងារតាមមូលដ្ឋាន។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសថា មេឃុំ និងមេប៉ុស្តិ៍នគរបាលតាមឃុំសង្កាត់ត្រូវមានតួនាទីសម្ភាសមន្ត្រីនគរបាលកម្រិតថ្នាក់បឋមចូលបំពេញការងារជាមន្ត្រីសាធារណៈតាមមូលដ្ឋាន ដោយមិនចាំបាច់ឱ្យពួកគេទៅប្រឡង ឬមានសញ្ញាប័ត្រខ្ពស់អ្វីឡើយ។
2022-10-31
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ថ្លែងចំពោះមុខអ្នកគាំទ្រថា លោកនឹងមិនបង់សំណងជិត ១លានដុល្លារទៅគណបក្សកាន់អំណាច និងគណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឡើយ ព្រោះការរិះគន់របស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនមែនជាកំហុស។ អ្នកវិភាគនយោបាយលើកឡើងថា ការរក្សាជំហររឹងមាំរបស់លោក សុន ឆ័យ ដើម្បីរកយុត្តិធម៌ខ្លួនឯង និងកសាងទំនុកដល់ពលរដ្ឋ។
2022-10-31
គ្រួសារសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ស្នើរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយ ហើយដោះលែងអ្នកជាប់ឃុំនយោបាយមុនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីលើកមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ សំណើនេះធ្វើឡើង មុនពេលមេដឹកនាំនៃប្រទេសប្រកាន់ប្រជាធិបតេយ្យធំៗ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ ប៉ៃឌិន (Joe Biden ) នឹងធ្វើដំណើរមកប្រទេសកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកាខាងមុខនេះ។
2022-10-30
ព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២៖ ១. បរិវារលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញដូរក្រុមហ៊ុនលក់ស៊ីហ្គាររបស់គុយបាក្នុងតម្លៃរាប់ពាន់លានដុល្លារដោយសម្ងាត់...
2022-10-30
កាលពីពីរឆ្នាំកន្លងទៅ សមាជិកដ៏សំខាន់ម្នាក់នៃបរិវាររបស់លោក ហ៊ុន សែន បានបង្កើតចំណងទាក់ទងពាណិជ្ជកម្មជាមួយរដ្ឋដែនដីកោះមួយនេះតាមរយៈកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនថ្នាំជក់នៃរដ្ឋគុយបា។ នេះបើយោងតាមប្រភពចំនួនពីរដែលបានដឹងឮអំពីបញ្ហានេះ និងបើយោងតាមទិន្នន័យសាជីវកម្ម។
2022-10-30
ព័ត៌មានសំខាន់ៗចំនួន ២២ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអាទិត្យចុងសប្តាហ៍ ទី៣០ ខែតុលា ឆ្នាំ២០២២៖ ១. ១៨ឆ្នាំក្រោមការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា «ស្តេចក្បត់ជាតិ»?...
2022-10-29
អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរស្រុកកណ្ដាលស្ទឹងកោះហៅជំទប់ទី២របស់គណបក្សភ្លើងទៀនចំនួន៩នាក់ បង្ខំឲ្យពួកគាត់ផ្ដិតមេដៃលើញត្តិថ្កោលទោសលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ។ សង្គមស៊ីវិលថា ព្រះមហាក្សត្រ មិនអាចឲ្យបុគ្គលណាម្នាក់ប្រមាថព្រះអង្គបានទេ តាមច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរាជការក៏មិនអាចបង្ខំបុគ្គលម្នាក់ទៅថ្កោលទោសបុគ្គលម្នាក់ទៀតដែរ។
2022-10-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែឃោសនាឱ្យពលរដ្ឋបោះឆ្នោតជូនបក្សកាន់អំណាចដដែល ទោះបីលោកទទួលស្គាល់ថា សារអំពាវនាវរកសំឡេងឆ្នោតមុនរដូវកាលរបស់ គ.ជ.ប នោះរងការរិះគន់ និងផ្ទុយពីច្បាប់ក៏ដោយ។ លើសពីនេះ លោក ហ៊ុន សែន បានចោទគណបក្សក្រៅរដ្ឋាភិបាលនៅមុខពលរដ្ឋថែមទៀតថា ពួកគេមិនបានជួយអ្វីសោះដល់ពលរដ្ឋ។ ប៉ុន្តែមន្ត្រីបក្សក្រៅរដ្ឋាភិបាលច្រានចោលចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន ដោយចាត់ទុកសារនោះ គឺជាការដាក់សម្ពាធផ្លូវចិត្តចំពោះការសម្រេចចិត្តរបស់ពលរដ្ឋ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយមុនពេលបោះឆ្នោត។
2022-10-29
គិតមកទល់ចុងឆ្នាំ២០២២នេះ ព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី បានគ្រងរាជ្យសម្បត្តិអស់រយៈពេល ១៨ឆ្នាំហើយ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាព្រះមហាក្សត្រកម្ពុជាកាលពីចុងឆ្នាំ២០០៤ ក្រោយព្រះបិតារបស់ព្រះអង្គ គឺសម្តេច នរោត្តម សីហនុ បានសម្រេចដាក់រាជ្យ និងផ្ទេររាជបល្ល័ង្កទៅឱ្យទ្រង់។ តើព្រះបាទសម្តេច នរោត្តម សីហមុនី មានជីវប្រវត្តិដូចម្តេចខ្លះ? និងថាតើក្រោមការគ្រងរាជ្យសម្បត្តិរបស់ទ្រង់រយៈពេល ១៨ឆ្នាំមកនេះ ព្រះអង្គបានបំពេញព្រះរាជតួនាទីអ្វីខ្លះជូនដល់ប្រជាជាតិរបស់ព្រះអង្គ?
2022-10-29
នេះព័ត៌មានសំខាន់ៗចំនួន ៨ ដែលលោកអ្នកនាងគួរអាននៅថ្ងៃសៅរ៍ ទី២៩ តុលា នេះ។
2022-10-28
អង្គការសង្គមស៊ីវិលមួយចំនួនបារម្ភពីសេរីភាពសារព័ត៌មាននៅកម្ពុជាដែលបន្តរងការរឹតត្បិតពីសំណាកអាជ្ញាធរ។ ប៉ុន្តែតំណែងក្រសួងព័ត៌មានថា ការរឹតត្បិតរបស់អាជ្ញាធរកើតមានចំពោះតែអ្នកសារព័ត៌មានណាដែលមិនគោរពច្បាប់។
2022-10-28
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ តុលាថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បានបញ្ជូនទៅដល់ទីស្ដីគណៈរដ្ឋមន្ត្រីហើយ និងរង់ចាំតែស្ថាប័ននេះ បើកកិច្ចប្រជុំសម្រេចមុននឹងបញ្ជូនទៅសភា។
2022-10-28
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងថា សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សភ្លើងទៀន ជាការបង្ហាញថា វប្បធម៌ជជែកនៃបក្សកាន់អំណាច និងគណបក្សភ្លើងទៀន ចាប់ផ្ដើមកើតមានហើយ។ ការលើកឡើងដូច្នេះ ខណៈគណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនណាដែលប្រមាថព្រះមហាក្សត្រ និងអះអាងថា ខ្លួនគ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ហើយត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្វាគមន៍។
2022-10-28
សកម្មជនបរិស្ថាន បារម្ភថា ការបូមខ្សាច់នឹងធ្វើឱ្យមានការបាក់ច្រាំង និងបាត់បង់ជីវចម្រុះក្នុងទឹកទន្លេ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ដើម្បីឱ្យប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ពីការទាញយករ៉ែខ្សាច់ លុះត្រាតែរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយក្នុងវិស័យធនធានរ៉ែជាមុនសិន។