ប័ណ្ណសារព័ត៌មាន
2022-10-13
តុលាការក្រុងភ្នំពេញ បានបន្តបើកសវនាការសំណុំរឿងរួមគំនិតក្បត់ និងញុះញង់លើសកម្មជនគណបក្សប្រឆាំងចំនួន ៣៩នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលា។ សវនាការលើកទី៤ នេះ ចៅក្រមបានសួរដេញដោលអំពីបញ្ហាផ្ទាល់ខ្លួន ជាជាងសួរផ្ដោតទៅលើសំណុំរឿង។
2022-10-13
ក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានប៉ះពាក្យសម្ដី ជាមួយតំណាងអយ្យការនៅក្នុងបន្ទប់សវនាការ ក្នុងរឿងទាមទារឱ្យតុលាការកោះហៅសាក្សីដែលជាសមត្ថកិច្ចដែលចុះចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំ២០១៧ កន្លងទៅមកបំភ្លឺ ប៉ុន្តែតំណាងអយ្យការបដិសេធមិនព្រមឱ្យតុលាការកោះហៅសាក្សីជានោះមកបំភ្លឺទេ។
2022-10-13
ពលករកំពុងធ្វើការនៅប្រទេសថៃ នៅតែមិនទាន់មានការងារធ្វើឲ្យបានទៀងទាត់នៅឡើយទេ ហើយពួកគាត់ជួបការលំបាកផ្នែកជីវភាព ដោយសារទំនិញឡើងថ្លៃគ្រប់មុខ។ ពួកគាត់ថា ទោះជាពួកគាត់មានការងារធ្វើខ្លះក៏ដោយ ក៏វាគ្រាន់តែជាការងារបណ្ដោះអាសន្ន សម្រាប់ដោះស្រាយរកអង្ករច្រកឆ្នាំងមួយគ្រាតែប៉ុណ្ណោះ។
2022-10-13
តុលាការកំពូលសម្រេចបញ្ជូនសំណុំរឿងកូនប្រុសសកម្មជនគណបក្សប្រឆាំង គឺក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ទៅសាលាឧទ្ធរណ៍កាត់ក្ដីឡើងវិញ ដោយទទួលយកតែផ្នែកខ្លះនៃដីកាសម្រេចរបស់សាលាឧទ្ធរណ៍។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា សាលាឧទ្ធរណ៍គួរដំណើរការសវនាការសំណុំរឿងក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ឡើងវិញឱ្យបានឆាប់ និងត្រូវលើកលែងទោសបទចោទប្រកាន់មកលើកុមាររូបនេះ ដើម្បីបញ្ចៀសការរំលោភសិទ្ធិធ្ងន់ធ្ងរទៅលើកុមារ។
2022-10-12
ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២៖ ១. អ្នកវិភាគថាលោក ហ៊ុន សែន បញ្ជាឱ្យផលិតនាឡិកាចែកមេដឹកនាំអាស៊ាន ក៏មិនអាចលើកមុខមាត់ និងកិត្តិយសកម្ពុជាបានឡើយ...
2022-10-12
លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលកំពុងមានជម្លោះនយោបាយនឹងគ្នាមិនចេះចប់នោះ បានអះអាងផ្សេងៗគ្នាអំពីលទ្ធផលប្តឹងផ្តល់គ្នានៅតុលាការប្រទេសបារាំងជុំវិញការស្លាប់របស់លោក ហុក ឡង់ឌី។
2022-10-12
ក្រុមអ្នកវិភាគរិះគន់ថា អំណោយនាឡិកាដៃដែលលោក ហ៊ុន សែន ត្រៀមរៀបចំសម្រាប់ចែកមេដឹកនាំអាស៊ានក្នុងកិច្ចប្រចាំនាពេលខាងមុខ មិនអាចលើកមុខមាត់ និងស្ដារកិត្តិយសប្រទេសកម្ពុជាបាននោះឡើយ។ ពួកគាត់ថា កេរ្តិ៍ឈ្មោះកម្ពុជាអាចប្រសើរឡើងក្នុងសហគមន៍អន្តរជាតិ និងអាស៊ានបានគឺអាស្រ័យទៅលើការដឹកនាំរបស់រដ្ឋាភិបាល។
2022-10-12
សាលាដំបូងរាជធានីភ្នំពេញបានប្រើពេលពេញមួយថ្ងៃ ដើម្បីសាកសួរសាក្សីមួយចំនួនក្នុងសំណុំរឿងក្បត់ជាតិមេបក្សប្រឆាំងលោក កឹម សុខា។ សវនាការ ថ្ងៃទី១២ ខែតុលាការ តុលាការក៏បានសាកសួរសាក្សីមួយចំនួនរួមអ្នកនាំពាក្យគណបក្សកាន់អំណាចផងដែរ។
2022-10-12
កសិករចិញ្ចឹមគោក្របី នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនមួយចំនួនបារម្ភពីសត្វចិញ្ចឹមមានជំងឺរាតត្បាត ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ហើយទឹកជំនន់ក៏អូសបន្លាយរយៈពេលយូរ។ កសិករអះអាងថា សត្វគោក្របី និងសត្វមួយចំនួនទៀតនៅតាមមូលដ្ឋានបានងាប់ដោយសារតែការប្រែប្រួលអាកាសធាតុ ហើយកសិករខ្វះបច្ចេកទេសក្នុងការគាំពារសត្វ។
2022-10-12
កម្ពុជាចាប់ផ្ដើមកត់ត្រាទិន្នន័យស្លរ៉ែមាសលើកដំបូង ដែលដំណើរការដោយរោងចក្រក្រុមហ៊ុនចិន នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។
2022-10-12
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការបញ្ចប់មុខតំណែង លោក វេង សុខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ ដើម្បីផលប្រយោជន៍កសិកម្ម។ មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញកសិកម្ម និងមន្ត្រីបក្សប្រឆាំងគាំទ្រការដកតំណែងលោក វេង សាខុន ប៉ុន្តែពួកគេយល់ថា ចំណាត់ការរបស់រដ្ឋាភិបាលនឹងមិនធ្វើឱ្យវិស័យកសិកម្មល្អប្រសើរសម្រាប់ពលរដ្ឋដដែល។
2022-10-11
លោក សម រង្ស៊ី ថា តុលាការប្រទេសបារាំងសម្រេចបដិសេធបណ្ដឹងលោក ហ៊ុន សែន គឺជា ជ័យជម្នះរបស់លោក ។ ទោះយ៉ាងណាភាគីចាញ់ក្ដី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអះអាងថា សាលក្រមតុលាការបារាំងបានផ្ដល់យុត្តិធម៌ដល់រូបលោក។ ចំណែកមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគយល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងជា វោហារសាស្ត្រនយោបាយបន្លំការពិតប៉ុណ្ណោះ។ តើភាគីណាមួយដែលឈ្នះពិតប្រាកដ?
2022-10-11
ព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២៖ ១. លោក សម រង្ស៊ី និងលោក ហ៊ុន សែន អះអាងថា ឈ្នះក្ដីនៅតុលាការ ប្រទេសបារាំងរៀងៗខ្លួន...