ប័ណ្ណសារព័ត៌មាន
2022-10-11
លោក សម រង្ស៊ី ថា តុលាការប្រទេសបារាំងសម្រេចបដិសេធបណ្ដឹងលោក ហ៊ុន សែន គឺជាជ័យជម្នះរបស់លោក។ ទោះយ៉ាងណាភាគីចាញ់ក្ដី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអះអាងថា សាលក្រមតុលាការបារាំងបានផ្ដល់យុត្តិធម៌ដល់រូបលោក។ ចំណែកមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគយល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងជា វោហារសាស្ត្រនយោបាយបន្លំការពិតប៉ុណ្ណោះ។
2022-10-11
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ គឺលោក អូន ព័ន្ធមុនីរ័ត្ន សម្រេចបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ មន្ត្រីសង្គមស៊ីវិលជំរុញដល់អាជ្ញាធរឱ្យពន្លឿននីតិវិធីក្នុងការផ្តល់ជំនួយនានា ដល់ពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាក។
2022-10-11
ប្រពន្ធសកម្មជនបក្សប្រឆាំងម្នាក់ ដែលប្ដីរបស់ខ្លួនជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលមួយឆ្នាំទៅហើយ កំពុងពុះពារជម្នះឧបសគ្គ តស៊ូរុញរទេះលក់ការ៉េម ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា អ្នកមានអំណាចដែលយកតុលាការចោទប្រកាន់សកម្មជនបក្សប្រឆាំងបង្កឱ្យគ្រួសារពួកគេបែកបាក់បែបនេះ ជាអ្នកនយោបាយគ្មានធម៌មេត្តា។
2022-10-10
សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូត និងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កុំបោះឆ្នោតគាំទ្របេក្ខភាពប្រទេសវៀតណាម ឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ អង្គការសិទ្ធិទាំងនោះលើកឡើងថា ប្រទេសវៀតណាមបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ លើពលរដ្ឋខ្លួនឯង និងជនជាតិដើម ដែលជាម្ចាស់ស្រុក រួមមានពលរដ្ឋខ្មែរក្រោមជាដើម។
2022-10-10
ព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២៖ ១. តុលាការបារាំងលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ដែលប្ដឹងដោយលោក ហ៊ុន សែន និងលោក ឌី វិជ្ជា...
2022-10-10
គ្រោះទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យដំណាំកសិកររាប់ម៉ឺនហិកតារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅតាមបណ្តាខេត្តមួយចំនួនរងការខូចខាត ហើយយ៉ាងហោចណាស់មនុស្សជិត២០នាក់បានស្លាប់។ ទាក់ទងបញ្ហានេះ រដ្ឋាភិបាល បានប្រកាសពីផែនការដោះស្រាយផលប៉ះពាល់លើដំណាំស្រូវ និងដំណាំផ្សេងទៀតរបស់កសិករតាមរយៈការចុះវាយតម្លៃ និងផ្តល់ពូជដាំដុះជាទិសដៅអាទិភាព។ ប៉ុន្តែកសិករស្នើដល់រដ្ឋាភិបាលជួយស្បៀងអាហារ ដើមទុន និងពូជ ជាពិសេសជួយសម្របសម្រួលជាមួយធនាគារឱ្យពន្យាពេលបង់ប្រាក់ ដើម្បីឱ្យពួកគាត់មានលទ្ធភាពអាចបង្កបង្កើនផលឡើងវិញ។
2022-10-10
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ ងាកមកប្រកបរបរលក់ដូរ ម្ហូបអាហារខ្មែរ នំចំណី និងភេសជ្ជៈ ទឹកអំពៅ បានប្រាក់ចំណូលបង្គួរ សម្រាប់ដោះស្រាយជីវភាព ចិញ្ចឹមបានកូនរៀនសូត្រ។ ពួកគាត់លើកឡើងថា ពីមុនធ្វើកម្មករគេ រកប្រាក់ចាយស្ទើរតែមិនគ្រប់ តែឥឡូវមកលក់ដូរដោយខ្លួនឯង ជីវភាពធូរធារជាងមុន។
2022-10-10
តុលាការបារាំងសម្រេចលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្ដឹងដោយលោក ហ៊ុន សែន និងកូនប្រសារ គឺលោក ឌី វិជ្ជា។ សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីលោក សម រង្ស៊ី ចេញនៅក្រោយតុលាការបារាំងប្រកាសសាលក្រមកាលពីថ្ងៃទី១០ ខែតុលា ឱ្យដឹងថា កូនក្ដីរបស់ខ្លួន គឺលោក សម រង្ស៊ី ពេញដោយក្ដីរំភើបក្រៃលែង ដោយទទួលសេចក្តីសម្រេចលើកលែងការចោទប្រកាន់ពីតុលាការទីក្រុងប៉ារីស។
2022-10-10
ក្រុមស្ត្រីថ្ងៃសុក្រប្រកាសធ្វើសកម្មភាពចេញតវ៉ា និងដាក់ញត្តិទៅស្ថានទូតប្រទេសប្រជាធិបតេយ្យដោយសន្តិវិធី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ដើម្បីអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ព្រមទាំងដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ឱ្យមានសេរីភាពឡើយវិញ។
2022-10-10
សហគមន៍រងគ្រោះដីធ្លីចំនួន៤នៅខេត្តកោះកុងជិត៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែតុលា បានប្រមូលផ្ដុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ដើម្បីជំរុញដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយដីធ្លី និងទម្លាក់បទចោទលើតំណាងសហគមន៍ទាំងអស់។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់សហគមន៍ ដើម្បីអោយពួកគាត់មានទីលំនៅច្បាស់លាស់ និងមាន ដីបង្កបង្កើនផលរកប្រាក់ចំណូល ដោះស្រាយជីវភាពគ្រួសារ។
2022-10-10
តំណាងប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ លើកឡើងថា ពួកគេអស់ជំនឿលើអភិបាលខេត្តកំពង់ស្ពឺ ក្នុងការដោះស្រាយបញ្ហាកំពុងកើតមាននៅព្រៃសហគមន៍មេត្តាធម្មជាតិទៀតហើយ។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា អភិបាលខេត្តកំពង់ស្ពឺ គួរដោះស្រាយបញ្ហា កំពុងកើតមាននៅព្រៃសហគមន៍នេះឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ផ្ដល់តម្លៃដល់លោកឡើងវិញ ហើយជៀសវៀងទទួលបានការស្ដីបន្ទោសពីថ្នាក់លើ។
2022-10-10
ស្ត្រីខ្មែរក្រោមម្នាក់ដែលក្រុមអន្ធពាលវៀតណាមបាញ់ឲ្យរបួសធ្ងន់ត្រង់កំភ្លៅថា អាជ្ញាធរវៀតណាមមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយទេ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ក្រុមអ្នកលេងជន ជាតិ វៀតណាមប្រមាណ២០នាក់ ប្រដាប់ដោយដំបង និងកាំភ្លើង បានមកហ៊ុំព័ទ្ធយកដីរបស់ខ្មែរក្រោម ហើយបានបាញ់ស្ត្រីម្នាក់របួសធ្ងន់។
2022-10-10
ពលករធ្វើការនៅប្រទេសថៃចោទប្រកាន់អាជ្ញាធរច្រកអន្តរជាតិដូងនៅខេត្តបាត់ដំបងថា ជំរិតទារប្រាក់ពួកគាត់ពេលឆ្លងដែន។ សង្គមស៊ីវិលយល់ថា នេះជាបញ្ហាកើតឡើងដដែលៗ ដោយសារតែ រដ្ឋាភិបាលគ្មានចំណាត់ការជាក់លាក់ក្នុងការបង្ក្រាបអំពើពុករលួយ ដែលចាក់ឫសយ៉ាងរឹងមាំនៅតាមច្រកព្រំដែន។
2022-10-10
ក្រសួងសុខាភិបាលក្រើនរម្លឹកដល់ពលរដ្ឋ ដែលរស់នៅតំបន់រងគ្រោះដោយសារទឹកជំនន់ តំបន់មិនទាន់មានទឹកជំនន់មកដល់ និងតំបន់ដែលទឹកជំនន់បានស្រកទៅវិញ ឲ្យអនុវត្តវិធានការសុខភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត។
2022-10-09
ព័ត៌មានសំខាន់ៗចំនួន ៨ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២៖ ១. គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមគ្រោងរួមគ្នាជាបក្សតែមួយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣...