ប័ណ្ណសារព័ត៌មាន
2022-10-28
តុលាការកំពូលសម្រេចមិនអនុញ្ញាតឱ្យសកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា នៅក្រៅឃុំ បណ្ដោះអាសន្នតាមការស្នើសុំទេ។ ការសម្រេចនេះក្នុងពេលតុលាការបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់ លោក អៀ ចាន់ណា នៅថ្ងៃទី២៨ ខែតុលា។
2022-10-28
ក្រសួងសុខាភិបាលគ្រោងដាក់ឲ្យដំណើរការប្រព័ន្ធទិន្នន័យឌីជីថល សំរាប់តាមដានសុខភាពរបស់ទារក ដើម្បីកាត់បន្ថយអត្រាស្លាប់ នៅប្រទេសកម្ពុជា។
2022-10-28
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរជនសង្ស័យបរទេស ៣ នាក់ ករណីជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ប្រមាណ១៦០គីឡូក្រាម នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីតាមច្បាប់។
2022-10-28
ចៅសង្កាត់រងទី២ គណបក្សភ្លើងទៀនខេត្តបាត់ដំបងអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត បានដាក់ពាក្យប្ដឹងសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ អ្នកស្រី យ៉ាន រ៉ាស៊ី ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកស្រី។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរថ្នាក់លើ គប្បីធ្វើការសម្របសម្រួល ដើម្បីបន្តធ្វើការបម្រើពលរដ្ឋជាមួយគ្នា ព្រោះរយៈពេលនៅវែងឆ្ងាយទើបចប់អាណត្តិ ប៉ុន្តែមិនអាចបង្ខំឆន្ទៈរបស់ភាគីជម្លោះបានឡើយ។
2022-10-28
អភិបាលរងខេត្តព្រះវិហារម្នាក់ រងការចោទថា ជាមេខ្លោងឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ជីអោក ដែលជនជាតិដើមភាគតិចកួយខំអភិរក្សជាច្រើនឆ្នាំមកហើយ។ ប្រជាសហគមន៍ថា អាជ្ញាធរ និងក្រុមហ៊ុនឯកជន គ្រោងនឹងឈូសឆាយដីព្រៃសហគមន៍នេះឱ្យអស់ប្រមាណ ៣០០ហិកតារ ប៉ះពាល់ទីកន្លែងរកអនុផលព្រៃឈើយ៉ាងសំខាន់របស់អ្នកភូមិបន្សល់ទុកក្រោយ។
2022-10-27
តុលាការកំពូលនៅព្រឹកថ្ងៃទី២៨ តុលា សម្រេចប្រគល់លិខិតឆ្លងដែនដល់អតីតអ្នកយកព័ត៌មានអាស៊ីសេរី គឺលោក យាង សុធារិន្ទ និងអនុញ្ញាតឲ្យលោក ធ្វើដំណើរទៅក្រៅប្រទេស តាមការស្នើសុំ ដើម្បីទៅសួរសុខទុក្ខឪពុកម្ដាយ និងសាច់ញាតិនៅស្រុកកំណើតរបស់លោក នៅកម្ពុជាក្រោម ស្ថិតក្នុងប្រទេសវៀតណាម។
2022-10-27
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លើកឡើងថា សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សភ្លើងទៀន ជាការបង្ហាញថា វប្បធម៌ជជែកនៃបក្សកាន់អំណាច និងគណបក្សភ្លើងទៀន ចាប់ផ្ដើមកើតមានហើយ។
2022-10-27
ជនភៀសខ្លួនខ្មែរដែលកំពុងរស់នៅប្រទេសថៃ គ្រោងដាក់ញត្តិទៅអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលមានទីស្នាក់ការនៅកណ្ដាលក្រុងបាងកកជួយការពារសុវត្ថិភាពពួកគេ ក្រោយពីអាជ្ញាធរថៃបានរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេស។ ពួកគាត់ថា ពួកគាត់គ្មានសិទ្ធិដើរហើរ ឬធ្វើការក្នុងប្រទេសថៃទេ ទោះជាពួកគាត់មានប័ណ្ណសម្គាល់ខ្លួនរបស់អង្គការសហប្រជាជាតិក៏ដោយ ក៏ប៉ូលិសថៃគ្មានការយោគយល់ដែរ។
2022-10-27
ប្រជាពលរដ្ឋដែលរងគ្រោះពីទឹកជំនន់ កំពុងប្រឈមមុខនឹងបញ្ហាជីវភាពលំបាក ដោយសារពួកគេបានខាតបង់ការចំណាយលើការធ្វើស្រែ ដែលត្រូវបានទឹកជំនន់បំផ្លាញទាំងអស់។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលត្រូវមានអន្តរាគមន៍ជួយឧបត្ថម្ភដល់កសិករដែលរងគ្រោះពីទឹកជំនន់ឱ្យបានគ្រប់គ្នា នឹងមិនត្រូវមានការប្រកាន់និន្នាការនយោបាយ ឬបក្សពួកឡើយ។
2022-10-27
តំបន់មួយចំនួននៅខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ពីទឹកជំនន់សាជាថ្មី នៅថ្ងៃទី២៧ ខែតុលា បន្ទាប់ពីមានភ្លៀងធ្លាក់នៅតាមព្រំដែនមួយយប់ទល់ភ្លឺ។ ទឹកជំនន់កំពុងជនលិចដំណាំពលរដ្ឋជាច្រើនគ្រួសារ។
2022-10-27
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទ និងប្រគល់អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនត្រឡប់មកវិញ ដើម្បីឱ្យលោកមានឱកាសបានទៅជួបសាច់ញាតិនៅស្រុកកំណើត។ មន្ត្រីសង្គមស៊ីវិលថា តុលាការគួរទម្លាក់បទចោទ និងប្រគល់ឯកសារសម្គាល់ខ្លួនឱ្យទៅអ្នកសារព័ត៌មានទាំងពីររូបវិញ ដោយផ្អែកទៅលើអង្គច្បាប់ និងមនុស្សធម៌ ដើម្បីឱ្យពួកលោកមានសិទ្ធិសេរីភាពពេញលេញ។
2022-10-26
អ្នកឃ្លាំមើលនយោបាយថា ទំនាក់ទំនងរវាងគណបក្សភ្លើងទៀន ជាមួយលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត មិនមែនជាទោស ដែលត្រូវឈានដល់ការរំលាយគណបក្សភ្លើងទៀនទេ។ ការលើកឡើងដូច្នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចំឈ្មោះគណបក្សភ្លើងទៀនថា គណបក្សនេះមានទំនាក់ទំនងជាមួយក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលប្រឈមការរំលាយចោល ដែលលោកមានទាំងភស្តុតាងទៀតផង។
2022-10-26
ព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន ព្រមានរំលាយគណបក្សភ្លើងទៀន...
2022-10-26
ប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជារិះគន់លោក ហ៊ុន សែនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ៊ុន សែនបានថ្លែងសារនយោបាយបែបគំរាមកំហែងបំផ្លាញពន្លកលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឱ្យប្រជាជាតិខ្មែរកាន់តែបែកបាក់សាមគ្គីជាតិ។
2022-10-26
មន្ត្រីសង្គមស៊ីវិល លើកឡើងថា វត្តមាននៃជនជាតិចិនមួយចំនួនក្នុងខេត្តព្រះសីហនុ កំពុងតែបង្កភាពវឹកវរសង្គមជាតិកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យពលរដ្ឋទូទៅក្នុងខេត្តនេះមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ដោយសារតែពួកគេភាគច្រើនមានកាំភ្លើងប្រើប្រាស់ និងបាញ់សម្លាប់មនុស្សតាមទំនើងចិត្ត។ ប្រតិកម្មសង្គមស៊ីវិលបែបនេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ២នាក់ក្រោយពួកគេបានដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់នៅក្បែរអគារក្រុមហ៊ុនមួយស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។