ប័ណ្ណសារព័ត៌មាន
2022-10-26
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន សម្រេចប្ដឹងទាស់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្ដីឱ្យលោកចាញ់ក្ដី បណ្ដឹងបរិហារកេរ្តិ៍ របស់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យតុលាការជាន់ខ្ពស់មួយនេះរកយុត្តិធម៌ជូនលោក។ មន្ត្រីសង្គមស៊ីវិលសោកស្ដាយ ដែលករណីនេះត្រូវបានតុលាការលើកយកមកកាត់ក្ដី ខណៈពួកគេសង្កេតឃើញថា អ្វីដែលលោក សុន ឆ័យ លើកឡើងជាសិទ្ធិបញ្ចេញមតិ។
2022-10-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រូបលោកបានគោរព និងការពារព្រះមហាក្សត្រឱ្យខាងតែបាន ហើយលោកអំពាវនាវឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃងើបប្រឆាំងនឹងលោក សម រង្ស៊ី ដោយលោកចោទថា មេដឹកនាំបក្សប្រឆាំងរូបនេះជេរប្រមាថព្រះមហាក្សត្រ ដែលលោកត្រូវកម្ចាត់ចោល។
2022-10-25
ក្រុមអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ ភីស.ឃរ (Peace Corps) ចំនួន ៣៥នាក់ វិលត្រឡប់ទៅបំពេញបេសកកម្មស្ម័គ្រចិត្តបន្តនៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអាក់ខានរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
2022-10-25
ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២៖ ១. អង្គព្រះមហាក្សត្រ សម្ដេច នរោត្តម សីហមុនី ក្លាយជាផ្ទាំងស៊ីបនៃការរិះគន់មិនចេះចប់ពីក្រុមអ្នកនយោបាយខ្មែរ...
2022-10-25
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមិនសុខចិត្តទេ ដែលសហរដ្ឋអាមេរិកមិនមានចំណាត់ការផ្លូវច្បាប់ណាមួយ លើលោក អ៊ុក ទូច ដែលយកស្បែកជើងគប់តម្រង់ក្បាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។ លោក ផៃ ស៊ីផាន ថា ប្រសិនបើលោក អ៊ុក ទូច នៅប្រទេសកម្ពុជាអាចនឹងជាប់ទោសពីបទ ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។
2022-10-25
គិតរហូតមកទល់ពេលនេះ ព្រះមហាក្សត្រព្រះបាទសម្ដេច នរោត្តម សីហមុនី បានគ្រងរាជ្យសម្បត្តិអស់រយៈពេលជិត ២ទសវត្សរ៍ហើយ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រកាលពីចុងឆ្នាំ២០០៤ ក្រោយព្រះបិតារបស់ព្រះអង្គ គឺសម្ដេច នរោត្តម សីហនុ បានសម្រេចដាក់រាជ្យ និងផ្ទេររាជបល្ល័ង្កឱ្យទ្រង់។
2022-10-25
អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ គឺជាស្ត្រីម្នាក់ក្នុងចំណោម ២ នាក់ដែលកំពុងកាន់តំណែងជាអភិបាលខេត្ត។ គិតត្រឹមខែតុលា ឆ្នាំ២០២២ អ្នកស្រីបានកាន់តំណែងនេះអស់រយៈពេលជិត ២ ឆ្នាំមកហើយ។ តើអភិបាលខេត្តជាស្ត្រីរូបនេះមានប្រវត្តិ និងស្នាដៃអ្វីខ្លះក្នុងការដឹកនាំខេត្តប៉ៃលិន?
2022-10-25
ពលរដ្ឋខ្មែរអាមេរិកកាំង សង្គមស៊ីវិលជាតិ និងអន្តជាតិ នៅតែរំពឹងទៅលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលាតុលា ឆ្នាំ១៩៩១ ថាអាចនាំឲ្យកម្ពុជាផ្សះផ្សាការបែកបាក់ជាតិ និងអាចឈានទៅស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យរស់ឡើងវិញបាន។
2022-10-25
ពលរដ្ឋរងគ្រោះទឹកជំនន់មួយចំនួនខេត្តបាត់ដំបង ចោទអាជ្ញាធរថាចុះឈ្មោះពលរដ្ឋទទួលអំណោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាន់បក្សពួក។ ប្រតិកម្មរបស់ពលរដ្ឋនេះធ្វើឡើងបន្ទាប់ពី ពលរដ្ឋរងគ្រោះទឹកជំនន់ដូចគ្នា ប៉ុន្តែគ្មានឈ្មោះទទួលអំណោយពីលោក ហ៊ុន សែន ឡើយ។
2022-10-24
អាជ្ញាធរថៃបន្តឃុំខ្លួនជនភៀសខ្លួនខ្មែរកម្ពុជាក្រោម១០នាក់ ហើយអាចបណ្តេញពួកគេចេញពីថៃទៅប្រទេសវៀតណាមពីបទឆ្លងដែននិងធ្វើការងារនៅថៃដោយខុសច្បាប់។ អង្គការ( Human Rights Watch) និងអង្គការខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យអាជ្ញាធរថៃ ដោះលែងជនភៀសខ្លួនទាំងនោះឲ្យមានសេរីភាពវិញ។
2022-10-24
មន្រ្តីគណបក្សនយោបាយភ្លើងទៀន និងមន្រ្តីសង្គមស៊ីវិលលើកឡើងថា ក្រៅពីបញ្ចប់សង្គ្រាម គណបក្សកាន់អំណាចមិនទាន់ផ្តល់សន្តិភាពពេញលេញជូនពលរដ្ឋខ្មែរបាននៅឡើយទេ។ ពួកគេថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចកម្ពុជា ទោះបីគណបក្សនយោបាយណាក៏អាចដឹកនាំប្រទេសរកសន្តិភាពជូនប្រជាពលរដ្ឋបានដែរ។ ប្រតិកម្មនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា បើគណបក្សប្រជាជនមិនបានគ្រប់គ្រងអំណាចខាងមុខទេ ប្រទេសនឹងពុំអាចរក្សាសន្តិភាពដើម្បីការពារអាយុជីវិតពលរដ្ឋពីសង្គ្រោមបាននោះទេ។
2022-10-24
ព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២៖ ១. បក្សនយោបាយនិងសង្គមស៊ីវិលថា បក្សកាន់អំណាចមិនទាន់ផ្តល់សន្តិភាពពេញលេញជូនពលរដ្ឋខ្មែរ...
2022-10-24
ឪពុកបង្កើតយុវជនតវ៉ាបញ្ហាជនជាតិវៀតណាមនៅកម្ពុជា បានចូលខ្លួនទៅបំភ្លឺ និងបដិសេធការចោទប្រកាន់របស់តុលាការខេត្តកណ្ដាលដែលថា កូនប្រុសលោកលួចលក់ទ្រព្យសម្បត្តិអ្នកដទៃ។ លោកនៅតែរក្សាគោលជំហរ និងអះអាងថា កូនប្រុសលោកជាមនុស្សស្អាតស្អំ មិនដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
2022-10-24
កូនស្រីសមាជិកព្រឹទ្ធិសភាកម្ពុជាម្នាក់ បានប្រថុយប្រថានចំណាយលុយ ៨លានដុល្លារ ទិញភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រមួយរបស់អាមេរិក តាមរយៈភ្នាក់ងារកម្រៃជើងសារសិង្ហបុរី (Singapore) ម្នាក់។ ប្រតិបត្តិការទិញដូរនោះ បានបញ្ចប់ទៅយ៉ាងរលូននៅមុនពេលកម្ពុជា និងសិង្ហបុរី អនុម័តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។ នេះបើយោងតាមឯកសារហិរញ្ញវត្ថុតម្រូវឱ្យដាក់តាមបញ្ញត្តិច្បាប់ ដែលវិទ្យុអាស៊ីសេរី បានពិនិត្យមើល។ អ្នកស្រី ឡាវ សុខហ៊ុយ ធ្លាប់រំពឹងថានឹងចំណេញលុយរាប់លានដុល្លារដោយសារកិច្ចព្រមព្រៀងថ្មីមួយស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងកម្ពុជា និងសិង្ហបុរី ក៏ប៉ុន្តែការវិនិយោគរបស់អ្នកស្រីបានបរាជ័យទាំងស្រុង។
2022-10-23
ក្រុមអង្គការសង្គមស៊ីវិល ដែលរួមមានសមាគម សហជីព ជាង២០ស្ថាប័ន បានប្រារព្ធទិវាសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជិត២ពាន់នាក់ (២,០០០នាក់)។