ប័ណ្ណសារព័ត៌មាន
2022-10-23
ព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២៖ ១.អង្គការសង្គមស៊ីវិលជាង២០ស្ថាប័ន ប្រារព្ធទិវាសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌...
2022-10-23
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សរបស់លោក និងអះអាងថាលោកមានសិទ្ធិអំពាវនាវរកសំឡេងឆ្នោតជូនគណបក្សប្រជាជនមុនរដូវកាលបោះឆ្នោតដោយមិនខុសច្បាប់នោះទេ។ ប៉ុន្តែគណបក្សក្រៅរដ្ឋាភិបាល អ្នកជំនាញបោះឆ្នោតចាត់ទុក សកម្មភាពរបស់លោក ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តី យកវេទិកា និងធនធានជាតិទៅឃោសនា ដើម្បីកេងចំណេញផលប្រយោជន៍បក្សកាន់អំណាច គឺជាទង្វើបំពានច្បាប់ និងគោលការណ៍បោះឆ្នោតដោយយុត្តិធម៌ និងស្មើភាពគ្នា។
2022-10-23
ក្រុមអាជីវករប្រមាណ ១រយគ្រួសារ (១០០) ដែលជួលតូបប្រកបរបរអាជីវកម្មបម្រើសេវាកម្មភ្លៀវទេសចរនៅតំបន់ឆ្នេរក្រុងកែបព្រួយបារម្ភអំពីការបណ្តេញចេញទាំងបង្ខំ បន្ទាប់ពីអភិបាលក្រុងកែបបានរុះរើសម្ភារៈអាជីវករមួយចំនួនក្រោមហេតុផលរៀបចំសណ្ដាប់ធ្នាប់។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែប្រឈមរងភាពអយុត្តិធម៌ ដោយសារតែអាជ្ញាធររដ្ឋបណ្ដេញពលរដ្ឋចេញពីកន្លែងដែលពួកគាត់ធ្លាប់អាស្រ័យផល ដើម្បីយកទីតាំងដែលមានសក្ដានុពលជួលទៅឱ្យក្រុមហ៊ុនចិន និងអ្នកមានអំណាច។
2022-10-23
ពលរដ្ឋខ្មែរអាមេរិកកាំង សង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែរំពឹងទៅលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ថាអាចនាំឲ្យកម្ពុជាផ្សះផ្សាការបែកបាក់ជាតិ និងអាចឈានទៅស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យរស់ឡើងវិញបាន។ ពួកគាត់មើលឃើញថា ការដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសថា សព្វថ្ងៃនេះ កម្ពុជាកំពុងមានសន្តិភាពពេញលេញនោះ គឺជាសន្តិភាពក្លែងក្លាយជាការបន្លំភ្នែកអន្តរជាតិប៉ុណ្ណោះ។
2022-10-22
មន្ត្រីគណបក្សភ្លើងទៀន ថាប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅឡើយ ទោះបីដំណើរការនៃការចុះឈ្មោះបានចាប់ផ្ដើមទៅហើយក្ដី។ ពួកគាត់ថា បញ្ហានេះបណ្ដាលមកពីប្រជាពលរដ្ឋមិនទទួលបានព័ត៌មានគ្រប់គ្រាន់ បញ្ហាជីវភាព និងការចំណាកស្រុក។ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតថា គ.ជ.ប និងរដ្ឋសភា គួរមានការទទួលខុសត្រូវលើបញ្ហានេះ និងសម្រួលប្រជាពលរដ្ឋឱ្យមានលទ្ធភាពចុះឈ្មោះបោះឆ្នោតងាយស្រួលជាងមុន។
2022-10-22
អង្គការសង្គមស៊ីវិលជាង២០ស្ថាប័ន គ្រោងប្រារព្ធទិវា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ខែតុលា។ មន្ត្រីអង្គការសង្គមស៊ីវិលឱ្យដឹងថា គោលបំណងក្នុងការប្រារព្ធទិវានេះ ដើម្បីផ្សព្វផ្សាយពីខ្លឹមសារកិច្ចព្រមព្រៀងនេះ ដែលនាំឱ្យបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា និងលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
2022-10-22
ព័ត៌មានសំខាន់ៗចំនួន ១៦ ដែលលោកអ្នកនាងគួរអាននៅក្នុងសប្តាហ៍នេះ៖ ១. គណបក្សសង្គ្រោះជាតិថា រដ្ឋាភិបាលមិនបានគោរព និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញ...
2022-10-22
គណបក្សសង្គ្រោះជាតិលើកឡើងថា លោក ហ៊ុន សែន មិនគោរព និងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញ ដើម្បីប្រយោជន៍រួមដល់ជាតិ ជាពិសេស ការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ ការរិះគន់របស់គណបក្សប្រឆាំងនេះ ធ្វើឡើងមុនពេលមួយថ្ងៃនៃខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនោះបានដាក់បញ្ជូលក្នុងរដ្ឋធម្មនុញ្ញរួចហើយ ហើយរដ្ឋាភិបាលកំពុងអនុវត្តតាមរយៈការកសាងស្ថិរភាព និងសន្តិភាពជូនប្រជាពលរដ្ឋ។
2022-10-22
សមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួនជនជាតិចិន ៣នាក់ពាក់ព័ន្ធករណីធ្វើទារុណកម្ម និងចាប់ជំរិតជនជាតិចិនដូចគ្នាអស់ទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ។ មន្រ្តីសង្គមស៊ីវិលសោកស្ដាយដែលកម្ពុជាកំពុងក្លាយជាទីតាំងសម្រាប់ក្រុមឧក្រិដ្ឋជន ជនជាតិចិន ធ្វើសកម្មភាពបង្កអសន្តិសុខសង្គមយ៉ាងអនាធិបតេយ្យ។
2022-10-21
ពលករខ្មែរធ្វើការផ្នែកសន្តិសុខនៅប្រទេសថៃ ត្អូញត្អែរពីប្រាក់ចំណូលមិនគ្រប់គ្រាន់ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ពួកគេថ្លែងថា ធ្វើការសព្វថ្ងៃបានប្រាក់ខែតិចតួច ស្របពេលដែលទំនិញឡើងថ្លៃគ្រប់មុខ ហើយការចំណាយច្រើន ដូចជាបង់ថ្លៃបន្ទប់ ថ្លៃសាំងម៉ូតូជិះទៅធ្វើការ ថ្លៃអាហារប្រចាំថ្ងៃ។
2022-10-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមអនុវត្តន៍យុទ្ធសាស្ត្រ ឌីហ្វីដ (DIFIT) របស់លោកហើយ ដោយជំហានដំបូង គឺយុទ្ធសាស្ត្រ ទុកឱ្យលោក សម រង្ស៊ី នៅឯកា។ លោក ហ៊ុន សែន បានសន្យាថា នឹងស្នើព្រះមហាក្សត្រលើកលែងទោស ឱ្យមន្ត្រីគណបក្សប្រឆាំងទាំងឡាយ ដែលប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី។
2022-10-21
ប្រធានាធិបតីទីម័រខាងកើត លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា (Jose Ramos-Horta) កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចធ្វើឡើង តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី។
2022-10-21
នេះជាព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃសុក្រ ទី២១ ខែតុលា។
2022-10-20
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវដល់អាជ្ញាធរឲ្យបន្តបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ រួមមាន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជំរិតទារប្រាក់ ល្បែងស៊ីសងខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
2022-10-20
អាជ្ញាធរតៃវ៉ាន់បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរសរីរាង្គមនុស្ស (organ)។ ជនសង្ស័យជាប់ចោទពីបទល្បួងបោកប្រាស់ជនរងគ្រោះដោយសន្យាថា ផ្តល់ការងារមានប្រាក់ខែខ្ពស់ នៅប្រទេសកម្ពុជា និងតម្រូវឲ្យជនរងគ្រោះទាំងនោះពិនិត្យសុខភាពឲ្យបានទៀងទាត់ ជាពិសេសតម្រូវឲ្យថតកាំរស្មីអ៊ិច (X-rays)។