ប័ណ្ណសារព័ត៌មាន
2022-10-20
ពលរដ្ឋជាច្រើនគ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ ដីសម្បទានសង្គមកិច្ច នៅតំបន់រុនតាឯក ខេត្តសៀមរាប កំពុងកើតទុក្ខមិនសុខចិត្តចំពោះយន្តការដោះស្រាយ ផលប៉ះពាល់ដីស្រែចម្ការ របស់អាជ្ញាធរអប្សរាថា អយុត្តិធម៌ និងខ្វះតម្លាភាព។ ពលរដ្ឋខ្លះបង្ខំចិត្តទទួលយកគោលនយោបាយសំណងដោះដូរដីដោយសារតែគ្មានជម្រើស។
2022-10-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីទៀតថា គណបក្សនយោបាយណា ដែលហ៊ានភ្ជាប់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី លោកនឹងរំលាយគណបក្សនោះចោល។ ទោះយ៉ាងណាក្ដី មន្ត្រីបក្សប្រឆាំង ថា សារព្រមាននេះបង្ហាញថា លោក ហ៊ុន សែន មិនត្រឹមតែខ្លាចលោក សម រង្ស៊ី ទេ គឺសូម្បីស្រមោលលោក សម រង្ស៊ី ក៏លោក ហ៊ុន សែន ខ្លាចដែរ។
2022-10-20
គ្រួសារកុមាររងគ្រោះពីការលិចទូកដទាំង១១ នាក់គ្រោងពិភាក្សាគ្នា ដើម្បីដាក់ពាក្យបណ្ដឹងស្វែងរកយុត្តិធម៌ក្នុងពេលឆាប់ៗ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរខេត្តកណ្ដាល ត្រូវតែទទួលខុសត្រូវ ក្នុងករណីលិចទូកដរបណ្ដាលឱ្យស្លាប់កុមារ ជាសិស្សានុសិស្សទាំង១១នាក់នេះ។
2022-10-20
សកម្មជនបរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញបឹងតាមោកចោទថា រដ្ឋាភិបាលកំពុងបំផ្លាញជីវភាពនិងការរស់នៅរបស់ពលរដ្ឋក្រីក្រ តាមរយៈការកាត់ដីបឹងជាបន្តបន្ទាប់ឱ្យទៅអ្នកជំនួញធំៗនិង អ្នកមានអំណាច។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរបញ្ឈប់ការអភិវឌ្ឍបែបបំផ្លាញធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយត្រូវសិក្សាពីផលប៉ះពាល់ និងផ្ដល់សំណងសមស្របដល់អ្នករងគ្រោះ ចៀសវាងការបណ្ដេញចេញដោយបង្ខិតបង្ខំ។
2022-10-20
លោក កឹម សុខា ស្នើតុលាការឱ្យចេញសាលក្រម ក្នុងសំណុំរឿងលោកឱ្យបានលឿន ដើម្បីបញ្ចប់ទុក្ខវេទនា។ លោក កឹម សុខា លើកឡើងដូច្នេះ ក្នុងពេលសាលាដំបូងរាជធានីភ្នំពេញសម្រេចបិទបញ្ចប់ការសួរដេញដោលនានា លើអង្គហេតុនៃសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំង គឺលោក កឹម សុខា នៅសវនាការលើកទី៦២ ថ្ងៃទី១៩ ខែតុលា។
2022-10-19
សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជានិងប្រទេសថៃកំពុងស្វែងរកមេធាវី និងថវិកាដើម្បីជួយដល់ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារថៃ ក្រោយសមត្ថកិច្ចថៃចាប់ខ្លួនពួកគេពីបទចូល និងធ្វើការងារនៅថៃដោយខុសច្បាប់។ ជនភៀសខ្លួនខ្មែរក្រោមអាចនឹងត្រូវអាជ្ញាធរថៃបញ្ជូនទៅកម្ពុជាឬវៀតណាម ប្រសិនបើពួកគេគ្មានថវិកាដើម្បីបង់ប្រាក់សុំនៅក្រៅឃុំបណ្តោះអាសន្ន។
2022-10-19
ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២៖ ១. តុលាការភ្នំពេញកាត់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារមួយជីវិត ក្រោមបទចោទ កាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត...
2022-10-19
មន្ត្រីសង្គមស៊ីវិល លើកឡើងថា ក្រុមជនជាតិចិនមួយចំនួននៅតែបន្តធ្វើសកម្មភាពប៉ះពាល់ដល់សង្គមកម្ពុជា បង្កអសន្តិសុខ ដោយពួកគាត់គេមិនខ្លាចញញើតក្នុងការបាញ់បោះ និងកាប់សម្លាប់មនុស្សនៅលើទឹកដីខ្មែរជាដើម។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ធ្វើឡើងបន្ទាប់ពីមានជនជាតិចិនចំនួន ២ក្រុមបានប្រើកាំបិតដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្រុងព្រះសីហនុ កាលពីពេលថ្មីៗ នេះ។
2022-10-19
អ្នកវិភាគនយោបាយ និងលោក សម រង្ស៊ី អះអាងដូចគ្នាថា តុលាការរបបលោក ហ៊ុន សែន ផ្ដន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត គឺជារឿងសងសឹក ដោយសារតែតុលាការបារាំងបានកាត់ក្ដីឲ្យនាយករដ្ឋមន្រ្តី ចាញ់ក្ដីមេបក្សប្រឆាំង។ អ្នកវិភាគបន្ថែមថា លោកហ៊ុន សែន នៅតែតាមព្យាបាទ លោក សម រង្ស៊ី ម្ដងហើយម្ដងទៀតនេះ ក៏ដោយសារតែលោកបារម្ភពីឥទ្ធិពលរបស់មេបក្សប្រឆាំងរួបនេះដែរ។
2022-10-19
ជនជាតិដើមភាគតិចរស់នៅខេត្តភាគឦសានមួយចំនួន ខ្លាចរអាមិនហ៊ានចុះល្បាតព្រៃ និងរាយការណ៍ពីបទល្មើសព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយ ព្រោះខ្លាចក្រែងអាជ្ញាធរចាប់ដាក់គុក។ ចំណែកអាជ្ញាធរបានច្រានចោល ចំពោះការលើកឡើងនេះ ហើយលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារព្រៃឈើស្របតាមច្បាប់។
2022-10-19
អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា រិះគន់មន្ត្រីក្នុងស្ថាប័នរដ្ឋថាគ្មានការប្រកាន់គោលជំហរអព្យាក្រឹត្យ និងចាំតែបន្ទរតាមមេដឹកនាំ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរាជការទាំងនោះបាននាំគ្នាចេញលិខិតថ្កោលទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី តាមប្រសាសន៍របស់លោក ហ៊ុន សែន។ ពួកគាត់យល់ថា ទង្វើទាំងនេះកំពុងបង្ហាញពីភាពភ័យខ្លាច និងចាត់ទុកថាមន្ត្រីទាំងនោះថាបើកប្រាក់ខែពីរាស្ត្រដែលបង់ពន្ធឱ្យអោយរដ្ឋ តែបម្រើផលប្រយោជន៍អ្នកនយោបាយ។
2022-10-19
រដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) ប្ដេជ្ញាពន្លឿនការប្រឹងប្រែងដើម្បីបញ្ចប់ភាពស្គមស្គាំងរបស់កុមារនៅកម្ពុជា ឲ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០២៥។ បញ្ហាស្គមស្គាំងរបស់កុមារកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឲ្យរដ្ឋាភិបាលចាំបាច់ត្រូវពិនិត្យ និងដោះស្រាយជាបន្ទាន់។
2022-10-19
ពលករខ្មែរម្នាក់លះបង់សេចក្ដីសុខផ្ទាល់ខ្លួនដោយមិនគិតពីការហត់នឿយ ដើម្បីបំពេញការងារស្ម័គ្រចិត្តជួយដល់ពលករខ្មែរ ដែលជួបទុក្ខលំបាកនៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករខ្មែរដែលចេះជួយសម្រាលទុក្ខគ្នាទៅវិញទៅមកនេះ ជារឿងល្អដែលធ្វើឱ្យពលករចេះសាមគ្គីគ្នាធ្វើការដើម្បីសង្គម។
2022-10-18
កម្មវិធីវេទិកាប្រជាពលរដ្ឋកម្ពុជានៅថ្ងៃទី១៧ ខែតុលានេះ ជំរុញឱ្យយុវជនក្លាយជាពលរដ្ឋសកម្ម ដើម្បីសមធម៌ និងយុត្តិធម៌សង្គម តាមរយៈ ការរួមគ្នាលុបបំបាត់អំពើពុករលួយ អំពើហិង្សា និងការរើសអើង។ ដោយឡែក អ្នកវិភាគនយោបាយ ជំរុញឱ្យយុវជនត្រូវចេះស្វែងយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឯង ហើយបានចាត់ទុកពលរដ្ឋអសកម្មប្រៀបបានទៅនឹងដាវ ដែលនៅតែក្នុងស្រោមប៉ុណ្ណោះ។
2022-10-18
សាលាដំបូងរាជធានីភ្នំពេញបានដីកាកំបាំងមុខផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៦រូប និងពលករខ្មែរធ្វើការងារនៅប្រទេសថៃម្នាក់ពីបទចោទប្រមាថព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។