ប័ណ្ណសារព័ត៌មាន
2022-10-18
ព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២៖ ១. លោក សម រង្ស៊ី ចាត់ទុកថា លោក ហ៊ុន សែន ជាឃាតករ និងជាជនក្បត់ជាតិ...
2022-10-18
សមត្ថកិច្ចខេត្តត្បូងឃ្មុំ កោះហៅគ្រួសារអ្នកគាំទ្របក្សភ្លើងទៀន ដែលត្រូវឃាតកបាញ់សម្លាប់ក្នុងស្រែមក សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីបិទបញ្ចប់សំណុំរឿង។ សង្គមស៊ីវិលយល់ថា ស្ថាប័នពាក់ព័ន្ធគួរពន្លឿនស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលស្លាប់ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយបទល្មើស។
2022-10-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ពន្លឿននីតិវិធីកំណត់ភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លី។ សង្គមស៊ីវិលសាទរចំពោះចំណាត់ការរបស់ប្រមុខរដ្ឋាភិបាល ហើយស្នើឱ្យអាជ្ញាធរ កាត់ឆ្វៀលដីជូនពលរដ្ឋ និងបែងចែកតំបន់រដ្ឋបាលច្បាស់លាស់។
2022-10-18
ប្រជាពលរដ្ឋជាង ៥០គ្រួសាររស់នៅតាមបណ្ដោយស្ទឹងភាស ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងកំពុងខ្វះទីជម្រក និងស្បៀងអាហារ ខណៈទឹកជំនន់កំពុងពន្លិចផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគាត់។
2022-10-17
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NAGAWORLD) នៅថ្ងៃទី១៧ តុលា ដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ក្រុមហ៊ុន ដែលបានប្ដឹងពួកគាត់ថា បានរំលោភលំនៅឋាន និងបង្ខាំងដោយខុសច្បាប់។
2022-10-17
ព័ត៌មានសំខាន់ៗ ចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន ប្រកាសដាក់ផែនការតាមកម្ចាត់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចេញពីឆាកនយោបាយ...
2022-10-17
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ផែនការតាមកម្ចាត់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ចេញពីឆាកនយោបាយឱ្យខាងតែបាន ហើយលោកក៏ព្រមានវាយខ្នោះលោក សម រង្ស៊ី និងមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសផ្សេងទៀត បើពួកគេហ៊ានឈានជើងជាន់ដីកម្ពុជា។
2022-10-17
តំណាងសហគមន៍ដីធ្លីម្នាក់ ស្នើសុំអាជ្ញាធរឱ្យស្វែងរកជនដៃដល់ ៣នាក់ ដែលព្រួតគ្នាប្រើហិង្សាលើរូបលោកបណ្ដាលឲ្យរងរបួសក្បាល និងក្រោមភ្នែកខាងឆ្វេងដេរ៣ថ្នេរ។
2022-10-17
គ្រួសារសពអ្នកគាំទ្របក្សភ្លើងទៀនម្នាក់ ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តត្បូងឃ្មុំ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យជួយវែកមុខរកឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ការអំពាវនាវនេះ កើតមានឡើងក្រោយពីជនរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ក្នុងពេលកំពុងរកត្រី កាលពីទាបភ្លឺថ្ងៃអាទិត្យ ទី១៦ ខែតុលា។
2022-10-16
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ បានទៅធ្វើការទាំងភ័យខ្លាច ស្របពេលដែលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេស ដើម្បីរៀបចំកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) នៅក្នុងខែវិច្ឆិកា ខាងមុខ។ ពួកគាត់រៀបរាប់ថា សព្វថ្ងៃការទទួលបានការងារធ្វើលំបាកណាស់ ទោះបីជាពួកគាត់មានឯកសារស្របច្បាប់ក៏ដោយ។
2022-10-16
យុវជននិងសង្គមស៊ីវិល រិះគន់ការលើកឡើងរបស់ក្រសួងមហាផ្ទៃដែលថា ខ្លួនបំពេញការងារបានល្អប្រសើរនោះ ថាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែកនៅតាមមូលដ្ឋានទេ។ ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពី ក្រសួងមហាផ្ទៃបានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែតុលាថា ការបម្រើសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធបានល្អជាបន្តបន្ទាប់។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញពាក់ព័ន្ធការអនុវត្តការងារ និងបង្កើនធនធានមនុស្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានគុណភាពការងារនៅថ្នាក់ក្រោមជាតិ។
2022-10-16
គ្រួសារសកម្មជនគណបក្សប្រឆាំងចាទអាជ្ញាធរពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំថា បានរឹតត្បិតលើសិទ្ធិចូលជួបសាច់ញាតិពួកគេយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបានឡើយ។ ពួកគេចាត់ទុកទង្វើបែបនេះ គឺជាការដាក់សម្ពាធផ្លូវចិត្ត និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយបន្ថែមពីអំពើអយុត្តិធម៌លើសកម្មជននយោបាយដែលតស៊ូដើម្បីបុព្វហេតុសង្គម។ មន្រ្តីសិទ្ធិមនុស្សលើកឡើងថាអំពើដែលប្រព្រឹត្តផ្ទុយពីច្បាប់គ្រប់គ្រង់ពន្ធានាគារ និងបទដ្ឋានជាតិនិងអន្តរជាតិ គឺជាការរំលោភសិទ្ធិអ្នកជាប់ឃុំ។
2022-10-16
ព័ត៌មានសំខាន់ៗចំនួន ៥ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២៖ ១. ពលរដ្ឋ និងសង្គមស៊ីវិលរិះគន់មន្ត្រីក្រសួងមហាផ្ទៃដែលអះអាងថា ខ្លួនផ្ដល់សេវាសាធារណៈ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធបានល្អ...
2022-10-16
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) បន្តនាំគ្នាធ្វើម្ហូប និងបោះតង់នៅខាងមុខក្រុមហ៊ុន ដើម្បីរង់ចាំថៅកែចេញមុខដោះស្រាយវិវាទការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។ មន្រ្តីសហជីពយល់ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធល្មមដល់ពេលគិតគូរជំរុញឱ្យថៅកែក្រុមហ៊ុនបរទេសគោរពច្បាប់កម្ពុជា និងសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ។
2022-10-16
អង្គការសង្គមស៊ីវិលសរុប ២១ ស្ថាប័ន រួមគ្នាធ្វើវេទិកាប្រជាពលរដ្ឋ ស្ដីពី ការការពារលំហសេរីភាពពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា ដែលមានរយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងកំណត់បញ្ហា និងអនុសាសន៍អាទិភាព ពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ដាក់ជូនអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ និងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើនាខែវិច្ឆិកាខាងមុខ។